ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ចោទ​មន្ត្រី​មួយ​ចំនួន​នៅ​ស្រុក​មោង​ប្ញ​ស្សី​…​ ម្នាក់​ៗ​រាប់​សិប​ហិ​កតា​ឯណោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ត្រីរាជការ​មួយ​ចំនួននៅ​ក្នុង​ជួរ​​រដ្ឋបាល​ស្រុក​មោង​ប្ញ​ស្សី បាន​រង​ការ​ចោទប្រកាន់​ពី​ប្រជា​ពលរដ្ឋ​ថា បាន​និង​កំពុង​នាំ​គ្នា​ដណ្ដើម​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​យ៉ាង​អនា​ធិ​ប​តេ​យ្យ ​នៅ​ក្នុង​តំបន់​២ និង​តំបន់​​៣នៃ​ដែន​ទន្លេសាប ​ស្ថិត​ក្នុងភូមិ​សាស្ត្រឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី តាម​រយៈ​ការ​ប្រើប្រាស់​គ្រឿងចក្រ​ជីក​​កកាយ​​ជា​ប្រឡាយ​ធ្វើ​ព្រំ…

ខេត្តបាត់ដំបង​ ៖ មន្ត្រីរាជការ​មួយ​ចំនួននៅ​ក្នុង​ជួរ​​រដ្ឋបាល​ស្រុក​មោង​ប្ញ​ស្សី បាន​រង​ការ​ចោទប្រកាន់​ពី​ប្រជា​ពលរដ្ឋ​ថា បាន​និង​កំពុង​នាំ​គ្នា​ដណ្ដើម​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​យ៉ាង​អនា​ធិ​ប​តេ​យ្យ ​នៅ​ក្នុង​តំបន់​២ និង​តំបន់​​៣នៃ​ដែន​ទន្លេសាប ​ស្ថិត​ក្នុងភូមិ​សាស្ត្រឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី តាម​រយៈ​ការ​ប្រើប្រាស់​គ្រឿងចក្រ​ជីក​​កកាយ​​ជា​ប្រឡាយ​ធ្វើ​ព្រំ វាទ​យក​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ​ ដោយ​ក្នុង​ម្នាក់​ៗ​​រាប់​សិប​ហិកតា​ ដោយ​មិន​ខ្វាយខ្វល់​អំពី​ច្បាប់ទម្លាប់ ​ដែល​ខ្លួនឯង​កំពុង​ប្រតិបត្តិ​សព្វថ្ងៃ​នេះឡើយ ​។

ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា តំបន់​ដី​ព្រៃ​លិច​ទឹក​ដែល​ក្រុម​មន្ត្រី​សាលាស្រុក​មោង​ប្ញ​ស្សី និង​សមត្ថកិច្ច​មួយ​ចំនួន ​កំពុង​ឈូស​ឆាយ​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​​ផ្ទាល់ខ្លួននា​ពេល​នេះ មាននៅ​ចំណុច«​រាំង​អង្ក្រង ខ្ទុ​ម​តូច អណ្ដូង​ថ្កូវ អណ្ដូង​ស្នោរ និង​នៅ​ខាងជើង​ឈៀង​ខាងកើត​​ចុង​អូរ​តា​ចាន់​» ​។ ចំណុច​ទាំងនេះ ​មាន​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ ភូមិ​ដូន​ទ្រី និង​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី​។

ចំណុច​ខ្លះ​​ស្ថិត​ក្នុង​តំបន់​២ និង​ចំណុច​ខ្លះ​ទៀត​ស្ថិត​ក្នុង​តំបន់​៣ ដែល​ជា​តំបន់​ត្រូវ​ហាមឃាត់​ ។ ប្រភព​ដដែល​​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ ភាគច្រើន​ជា​មន្ត្រី​និង​សមត្ថកិច្ច​មួយ​ចំនួននៅ​ជួរ​រដ្ឋបាល​ស្រុក​មោង​ប្ញស្សី រីឯ​ពលរដ្ឋ​មាន​ចំនួន​តិច​តួច ហើយ​ក៏​មិន​អាច​វាទ​យក​ដី​បាន​ច្រើន​​ហិកតា​ ដូច​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​សាលាស្រុក​​ដែរ ​។

បើ​តាមព័ត៌​​មាន​ដែល​កោះសន្តិភាព​ទ​ទួល​បាន​ក្រៅផ្លូវការ​ ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ពី​ពលរដ្ឋ​ផង​និង​មន្ត្រីរាជការ​មួយ​ចំនួន​ផង អំពី​បញ្ជី​ឈ្មោះ​មន្ត្រី​ខិលខូចដែល​កំពុង​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​យ៉ាង​គ​គ្លើ​ន​នៅ​ក្នុង​តំបន់​ខាងលើនា​បច្ចុប្បន្ន​នេះ​ មាន​ដូច​ជា លោក​នូ ស៊ី​ធឿ​ន សមាជិក​ក្រុមប្រឹក្សា​ស្រុក​មោង​
ប្ញស្សី, លោក​ពេជ្រ ម៉ា​ឡៃ អតីត​អភិបាលស្រុក​មោង​ប្ញ​ស្សី, លោក​ប្រាក់ ងួ​ន កងរាជអាវុធហត្ថ​ស្រុក​មោង​ប្ញ​ស្សី និង​ឈ្មោះ​ថា​ច់ ស៊ន ជា​ប្អូន​លោក​មេឃុំ​ជ្រៃ ហើយ​ក៏​នៅ​មាន​មន្ត្រី​នគរបាល មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ទៀត​នៅ​ថ្នាក់​ខេត្ត ក៏​មាន​ចំណែក​ដី​ ឬ​កំពុង​ស្ថិត​នៅ​ពីក្រោយ​ខ្នងនៃ​បទ​ល្មើ​ល​នេះ​ដែរ​ ។ ​

ជុំវិញ​មន្ត្រី​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដី​រដ្ឋ​នៅ​តំបន់​ទន្លេសាប​នេះ កោះ​សន្តិភាពបាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ច្រើន​លើក​ច្រើន​សារ​ តាម​រយៈ​ទូរស័ព្ទ​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ តែ​មិន​អាច​យក​ជា​ផ្លូវការ​បាន​ឡើយ​ ។ បុគ្គល​ខ្លះ​ បាន​ឆ្លើយ​តប​ថា «​ច្រឡំ​លេខ​» រីឯ​បុគ្គល​ខ្លះ​ទៀត​បាន​បិទ​ទូរស័ព្ទ​ជា​ស្ថាពរ​តែ​ម្ដង ​។ ជា​ពិសេស ​លោក​នូ ស៊ី​ធឿ​ន តែ​ម្ដង ដែល​បាន​បិទ​ទូរស័ព្ទ​មិន​ព្រម​បើក​ដំណើរ​ការ​ឡើយ ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​បុគ្គល​ពាក់ព័ន្ធ​ខ្លះ​ទៀត​មិន​អាច​ស្វែងរក​ទំនាក់ទំនង​បាន​ដែរ​។

ប៉ុន្តែ​លោក​ទេព ហន អភិបាលស្រុក​មោង​ប្ញស្សីមិន​បាន​បដិសេធ​ទេ ចំពោះ​ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​ដែល​ថា មន្ត្រី​រដ្ឋបាល​ស្រុក​របស់​លោក​មួយ​ចំនួន​កំពុង​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប​ដោយ​ខុសច្បាប់ ​។ លោក​ទេព ហន អភិបាលស្រុក​មោង​ឬ​ស្សី បាន​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មក​រា ថា «​ខ្ញុំ​បាន​ទ​ទូល​ព័​ត៏​មាន​នេះ​…ពិតជា​មានរឿង​ឈូស​ឆាយ​រំលោភ​ដី​ព្រៃ​នៅ​តំបន់​ខាងលើ​នេះ​មែន តែ​ខ្ញុំ​មិន​ទាន់​ច្បាស់លាស់​ទាំងស្រុង​ទេ ព្រោះ​ខ្ញុំ​ទើប​ចូល​កាន់​តំណែង​ថ្មី​»​។

លោក​អភិបាលស្រុក​រូប​នេះ​បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​២១​ មក​រា មន្ត្រី​ស្រុក​មួយ​ចំនួន​បាន​ចុះ​ទៅ​កាន់​តំបន់​ដែល​មានការ​ឈូស​ឆាយ​ទាំងនោះ ដើម្បី​ស្រាវជ្រាវ​រក​ឈ្មោះ​អ្នក​ពាក់ព័ន្ធ និង អ្នក​នៅ​ពីក្រោយ​ខ្នង ថែម​ទាំង​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ​។ លោក​បាន​បញ្ជាក់​ថា ពេល​ដែល​មន្ត្រី​របស់​លោក​ចុះ​ទៅ​មិនឃើញ​មាន​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ទេ​។ គ្រឿងចក្រ​អាច​រំដោះ​ចេញ​ផុត​ មុន​ពេល​មន្ត្រី​លោក​ចុះ​ទៅ​ដល់ ដែល​បន្សល់​​នៅ​តែ​ស្នា​មឈូស​ឆាយ​ព្រៃ និង​កាយ​ជា​ប្រឡាយ​តូច​ៗ តែ​ទំនង​ទើប​ដក​ចេញ​ថ្មី​ៗ​ទេ​ ។

ព័ត៌មានលម្អឹត​នឹងមាន​​​ផ្សាយជូនបន្ត ។


អត្ថបទសរសេរ ដោយ