ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​អះអាង​ថា មិន​ឲ្យ​ពលរដ្ឋ​ស្លា.ប់​ដោយសារ​ដាច់​បាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា ទោះបី​ស្ថានភាព​ពិភពលោក​មានការ​ប្រែប្រួល ឬ​មិន​ច្បាស់លាស់​ទៅ​ផ្លូវ​ណា គឺ​កម្ពុជា​មិន​អោយ​ពលរដ្ឋ​ខ្លួន ដាច់​បាយឡើយ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា ទោះបី​ស្ថានភាព​ពិភពលោក​មានការ​ប្រែប្រួល ឬ​មិន​ច្បាស់លាស់​ទៅ​ផ្លូវ​ណា គឺ​កម្ពុជា​មិន​អោយ​ពលរដ្ឋ​ខ្លួន ដាច់​បាយឡើយ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ កូន​និស្សិត​ចំនួន​៤៦៨​នាក់ ដែល​កំពុង​សិក្សា​នៅ​ក្នុង ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​អំពី​ស្ថា ន​ការណ៍​ពិភពលោក​ដល់​និស្សិត​ឲ្យ​បាន​យល់​ដឹងផង​ដែរ ។

សម្តេច​បាន​មាន​ប្រសាសន៍​ថា «​ទោះបី​ស្ថានភាព​ពិភពលោក​មានការ​ប្រែប្រួល ឬ​មិន​ច្បាស់លាស់​ទៅ​ផ្លូវ​ណា គឺ​កម្ពុជា​មិន​ឲ្យ​ពលរដ្ឋ​ខ្លួន​ដាច់​បាយឡើយ ។ សម្តេច​នឹង​បន្ត​ខិតខំ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ឲ្យ​បាន​រឹង​មាំ​បន្ថែម​ទៀត​» ។ ជាមួយ​គ្នា​នេះ​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សប្បាយ​រីករាយ និង​មាន​មោទនៈភាព​ដែល​បានឃើញ​កូនក្មួយ និស្សិត​មានឱកាស​បាន​មក​សិក្សា​នៅ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មហាអំណាច​មួយ​ដែរ ។

សម្តេច​បាន​លើកទឹកចិត្ត​ឲ្យ​និស្សិត​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា​រួម​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ចិន ហើយ​រស់នៅ​គោរព​ច្បាប់​ប្រទេស​ចិន​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា និង​ចេះ​ជួយ​យកអាសារ​គ្នា ទាំង​តាម​រយៈ​ដោយ​ផ្ទាល់ខ្លួន និង​តាម​រយៈ​សមាគម ឬ​តាម​រយៈ​សាលា និង​តាម​រយៈ​កុងស៊ុល និង​ស្ថានទូត​ជាដើម ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​បាន​លើក​ឡើង​ថា ក្នុង​ទស្សនកិច្ច​ផ្លូវកា​នៅ​ពេល​នេះ​សម្តេច នឹង​ខិតខំ​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ។ នៅ​ក្នុង​ឆ្នាំ​២០១៧ យើង​ទទួល​បាន​ទេសចរ​ចិន​ប្រមាណ​១.២ លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ទេសចរ​ចិន​បាន​កើនឡើង​ដល់​១.៩​លាន​នាក់ ។

កាលពី​ឆ្នាំ​មុន​សម្តេច​តេ​ជោ​គ្រោង​ចង់បាន​ទេសចរ​ចិន​ប្រមាណ ០.០១% តែ​ចាប់ពី​ឆ្នាំ​២០១៩ នេះ គឺ​កម្ពុជា​ចង់បាន​ទេសចរ​ចិន​យ៉ាង​ហោច​ណាស់​០.០៥% នៃ​ចំនួន​ប្រជាជន​ចិន ១,៣០០ លាន​នាក់ ។ ជាមួយ​គ្នា​នេះ​ដែរ គឺ​កម្ពុជា​ត្រូវ​ខិតខំ​បើក​ពង្រីក និង​ពង្រឹង​ទីផ្សារ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ក្រៅពី​ទីផ្សា​អា​មេ​រិ​ក និង​អ៊ឺ​រ៉ុ​ប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុជា ចេញ​ក្រៅ​ដូច​ជា នៅ​ក្នុង​ប្រទេស​ចិន អាហ្វ្រិក ម​ឈ្ឈិ​ម​បូព៌ា និង​កូរ៉េ​ជាដើម ។

សព្វ​ថ្ងៃនេះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​ក៏​បាន​កើនឡើង​ដល់​៥,៦០០​លាន​ដុល្លារ​ហើយ ។ មិត្ត​ចិន គឺ​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផ្លូវថ្នល់​ស្ពាន ស្ពាន​អាកាស និង​វា​រី​អគ្គិសនី​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ