ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​មើល​អគារ​កញ្ចក់​ខ្ពស់​បំផុត​នៅ​លើ​​ពិភពលោក​តិចមើល៍ (មាន​វីដេអូ)

5 ឆ្នាំ មុន

Xinhua របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ផ្ទះ​កញ្ចក់​មាន​បណ្ដោយ​៣០០​ម៉ែត្រ ដែល​ត​ភ្ជាប់​លើ​អគារ​ខ្ពស់​«Raffles City Chongqing» ក្នុង​ក្រុង​ឆុង​ជឹ​ង​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ចិន ជិត​បង្ហាញ​ជា​រូបរាង​ហើយ ។ អគារ​«Raffles…

Xinhua របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ផ្ទះ​កញ្ចក់​មាន​បណ្ដោយ​៣០០​ម៉ែត្រ ដែល​ត​ភ្ជាប់​លើ​អគារ​ខ្ពស់​«Raffles City Chongqing» ក្នុង​ក្រុង​ឆុង​ជឹ​ង​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ចិន ជិត​បង្ហាញ​ជា​រូបរាង​ហើយ ។

អគារ​«Raffles City Chongqing» ស្ថិត​នៅ​ត្រង់​ចំណុចប្រសព្វ​របស់​ទន្លេ​«Yangtze» និង​ទន្លេ​«Jialing» ចេញ​ម៉ូ​ដ​ដោយ​លោក​Moshe Safdie ជា​ស្ថាបនិក​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក​។ អគារ​កញ្ចក់​នេះ​មាន​ទទឹង​ប្រវែង​៣២,៥​ម៉ែត្រ និង​កម្ពស់​២៦,៥​ម៉ែត្រ ដោយ​ត​ភ្ជាប់​លើ​កំពូល​អគារ​ចំនួន​៤​ល្វែង​មាន​កម្ពស់​ពី​ដី​២៥០​ម៉ែត្រ រំលេច​ដោយ​ទេសភាព​ដ៏​ស្រស់​ស្អាត មាន​អាង​ហែល​ទឹក​ក្នុង​លំហ និង​កន្លែង​សម្រាប់​ទទួលទាន ។

ប្រសិនបើ​សាងសង់​រួចរាល់​មួយ​រយ​ភាគរយ អគារ​នេះ​នឹង​ជាប់​ឯតទគ្គ​កម្ម​ទាំង​កម្ពស់ ភាព​ឆើតឆាយ និង​មាន​ទម្ងន់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ៕ ប្រភព​វីដេអូពី ៖ CapitaLand

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ