ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ខ្ទុះ​ក្នុង​ច្រមុះ​ធ្វើទុក្ខ​ពិធីករ​លី ធី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​លី ធី ពិធីករ​លេចធ្លោ​ប្រចាំ​កម្មវិធី​មួយ​របស់​ទូរទស្សន៍​Nice TV បាន​ធ្វើ​ឲ្យ​សាច់ញាតិ មិត្តភក្តិ និង​ក្រុមការងារ​ព្រួយបារម្ភ​ដោយសារ​តែ​កើត​ជំងឺ​ខ្ទុះ​ក្នុង​ច្រមុះ​ធ្ងន់ ។ ក្រុម​គ្រូពេទ្យ​កំពុង​តែ​ខិតខំ​ជួយ​ដើម្បី​ឲ្យ​បាន​ធូរស្រាល…

រាជធានី​ភ្នំពេញ​៖ លោក​លី ធី ពិធីករ​លេចធ្លោ​ប្រចាំ​កម្មវិធី​មួយ​របស់​ទូរទស្សន៍​Nice TV បាន​ធ្វើ​ឲ្យ​សាច់ញាតិ មិត្តភក្តិ និង​ក្រុមការងារ​ព្រួយបារម្ភ​ដោយសារ​តែ​កើត​ជំងឺ​ខ្ទុះ​ក្នុង​ច្រមុះ​ធ្ងន់ ។ ក្រុម​គ្រូពេទ្យ​កំពុង​តែ​ខិតខំ​ជួយ​ដើម្បី​ឲ្យ​បាន​ធូរស្រាល ។ លោក​លី ធី ពិធីករ​កម្មវិធី​Money Hunter របស់​ទូរទស្សន៍​ក្រសួងមហាផ្ទៃ Nice TV ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​របស់​ខ្លួន ។

តារា​សម្តែង និង​ជា​ពិធីករ​លី ធី ដោយសារ​ការ​ធ្វេសប្រហែស ពន្យារពេល​ជួប​ជាមួយ​វេជ្ជបណ្ឌិត ប​ណ្តោ​ល​ឲ្យ​ស្ថានភាព​ជំងឺ​ច្រមុះ​របស់​លោក​កាន់តែ​ធ្ងន់​ឡើង​ឈាន​ដល់​ការ​ព្រួយបារម្ភ​។ លោក​និយាយ​ថា​«​វា​ធ្វើទុក្ខ​ខ្លាំង​ស្ទើរ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាង​កាយ ទាំង​ផ្លូវដង្ហើម ការ​ឈឺក្បាល និង​ផ្លូវចិត្ត​គឺ​ធ្វើ​ឲ្យ​មួម៉ៅ​ជាដើម »​។

ពេល​នេះ​លោក​លី ធី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នា​ខេត្តសៀមរាប ។ ការ​ព្យាបាល​នេះ​គឺ​ពិតជា​ពិបាក​ក្នុង​ការ​ទ្រាំ​ព្រោះតែ​ស្ថានភាព​ជំងឺ​ស្ទើរតែ​ហួសពេល​ទៅ​ហើយ ។ លោក​ត្រូវ​បន្ត​ចំណាយពេល​ជា​ច្រើន​ខែ​ដើម្បី​ពិនិត្យ​តាមដាន​ជំងឺ​មួយ​នេះ ។

តាម​ពេទ្យ​ជំនាញ​ថា​រោគ​សញ្ញា​នៃ​អា​លែ​ក​ស៊ី​ច្រមុះ គឺជា​ការ​តឹង​ច្រមុះ រមាស់​ច្រមុះ ហៀរ​សម្បោរ រមាស់​ក្រអូមមាត់ រមាស់​ក ឈឺ​ក មាន​ស្លេស្ម​ច្រើន ឈឺក្បាល ។ ជំងឺ​អា​ឡែក​ស៊ី​ច្រមុះ​នេះ​គេ​សង្កេត​ឃើញ​ថា ២​ភាគ​៣​នៃ​អ្នកជម្ងឺ ច្រើន​តែ​កើត​មាន​ឡើង​មុន​អាយុ​៣០​ឆ្នាំ ហើយ ក្មេង​ៗ​ឧស្សាហ៍​កើត​ជាង​មនុស្ស​ចាស់ ។
ជម្ងឺ​នេះ​ភាគច្រើន​បង្ក​ឡើង​ដោយសារ​បរិស្ថាន ឬ​អាច​បណ្ដាល​មក​ពី​តំណពូជ ។ ការ​មិន​ព្យាបាល​ទាល់​ពេលវេលា ជំងឺ​នេះ​នឹង​ផ្តល់​ផល ប៉ះពាល់​ធ្ងន់​ដល់​សុខភាព​រាង​កាយ ។

កាលពី​ពេល​កន្លង​ទៅ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ចំពោះ​តារា​សម្តែង​ស្រី​ស្រស់​សោភា កញ្ញា​ម៉ា នី​កា ដោយ​នាង​បាន​ជួប​ប្រទះ​ជំងឺ​អា​លែ​ក​ស៊ី​ច្រមុះ​ធ្ងន់​ដូច​លោក​លី ធី ដែរ ហើយ​វា​ស្ទើរតែ​ធ្វើ​ឲ្យ​នាង​បាត់បង់​ជីវិត ។ តារា​សម្ដែង​កញ្ញា​ម៉ា​នី​កា លេច​ចេញ​អាការ​អា​លែ​ក​ស៊ី​ច្រមុះ​ធ្ងន់​រហូត មាន​ខ្ទុះ​ត្រូវ​បូម​ចេញ​បន្ទាន់ ដូច្នេះ​ហើយ​នាង​ខកខាន​ក្នុង​ការ​សម្តែង​ភាពយន្ត​មួយ​រយៈ ។

ពិធីករ​ទូរទស្សន៍​លោក​លី ធី បាន​ជួប​ប្រទះ​ជំងឺ​គួរ​ឲ្យ​បារម្ភ​នេះ ហើយ​ឆ្លៀត​ផ្តាំ​ឲ្យ​មហាជន​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន ។ លោក​ផ្តាំផ្ញើ​ឲ្យ​មហាជន​ទាំងអស់​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់ និង​ចាត់​ទុក​សុខភាព​មាន​តម្លៃ​ជាង​ដុំ​មាស​ដែល​មិន​អាច​មើល​រំលង និង​ធ្វេសប្រហែស​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ