រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីមួយ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូប ដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ខេមរៈ សេរីមន្ត លោក ហ្សូណូ កញ្ញា បាន មុន្នីល័ក្ខ និងកញ្ញា បាច់ គីមមួយ។
កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់លើកទី១នេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យរយៈពេល៤ថ្ងៃ៣យប់នៅលើនាវាកម្សាន្តដ៏ទំនើបទៅកោះភូកេតចំនួន ១៥ រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។
នេះគឺជាដំណើរកម្សាន្តនៅលើនាវាដ៏ទំនើបជាលើកដំបូងដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រ និងជាទីកន្លែងដែលគូស្វាមីភរិយានឹងជិះយន្តហោះទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវានេះនឹងឈប់ចតនៅប្រទេសម៉ាឡេស៊ីសម្រាប់ដំណើរកម្សាន្តមួយថ្ងៃផងដែរ។ នេះនឹងក្លាយជាដំណើរកម្សានដ៏រំភើបរីករាយយ៉ាងខ្លាំង ខណៈពេលដែលគូស្វាមីភរិយានឹងរីករាយទស្សនាប្រទេសចំនួន 3 ក្នុងដំណើរកម្សាន្តតែមួយ គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងភូកេត ប្រទេសថៃ។ ដោយសហការ
ចែករំលែកព័តមាននេះ