ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតបវរ​កញ្ញាចិន​បង្ហាញភាព​សិចស៊ី​ និង​ផ្អែម​ល្ហែម​​ជា​មួយ​មហា​សេដ្ឋី​រុស្ស៊ី

13 ឆ្នាំ មុន

អតីត​បវរ​​កញ្ញា​ចិន ឆ្នាំ​២០១១ នាង Luo Zilin រយៈ​​ពេលថ្មីៗ​នេះ​បាន​បង្ហាញ​ភាព​សិចស៊ី​​គួរ​ឱ្យ​ព្រឺ​សម្បុរ​ក្នុង​ពេល​ដែល​​នាង​ទៅ​លេង​ឆ្នេរ​សមុទ្រ​ជាមួយ​មហា​សេដ្ឋី​រុស្ស៊ីមួយ​រូប ហើយ​ស្លៀក​ឈុត​ប៊ីគីនី​យ៉ាង​កំប៉ិត​ឡិត​បាំង​ប្រដាប់​ភេទ​ពី​មុខ​ស្ទើរ​តែ​​មិន​ជិត និង​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​​ប្រកបដោយ​សេច​ក្តីសុខ​​ទៀត​ផង ដែលជាមួយ​នេះ​នាង​បាន​​រង​ការ​រិះគន់​យ៉ាង​​ចាស់​ដៃ​នៅ​លើ​បណ្តាញ​អនឡាញ​ថា សកម្ម​ភាព​របស់​អតីត​បវរ​កញ្ញា​ចិន​រូប​នេះ កំពុង​ធ្វើឱ្យ​ប្រទេស​ចិនរងការ​អាម៉ាស់ ។

សម្រាប់​មហា​សេដ្ឋី​រុស្ស៊ី Vladimir Doromin ​​វិញ ទើប​តែ​បែក​បាក់​ស្នេហាជា ​មួយកំពូល​តារា​ម៉ូដែល នាង Naomi Campbell ដែលធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​​ជាង​៥​ឆ្នាំ​មក​ហើយ​នេះ ស្រាប់តែ​​ចាប់​ផ្តើម​ស្នេហា​ជា​ថ្មី​ទៀត​ជា​មួយ​តារា​ម៉ូដែល​ និង​ជា​អតីត​បវរកញ្ញា​ចិន​​ឆ្នាំ​២០១១ នាង Luo Zilin ​វ័យ​២៥​ឆ្នាំ​ យ៉ាង​​ផ្អែម​​ល្ហែម​ដែល​អ្នក​ទាំង​២​នេះ​​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ពេញ​ពិភព​​ភាព​យន្ត​ក៏​ដូចជា​បណ្តា​ទូរទស្សន៍​ផ្សេងៗ​ ។ ​

កាលពី​ពាក់​កណ្តាល​​ខែ​កក្កដា​២០១៣ នាង Luo Zilin ​បាន​បង្កើត​ភាព​ផ្អែម​ល្ហែម​​ជា​មួយ​មហា​សេដ្ឋីរុស្ស៊ី​ Vladimir Doromin បុរស​ជំនួញវ័យ​៥០​ឆ្នាំ នៅ​លើ​ឆ្នេរ​​សមុទ្រ​​ ផ្ទៃ​​សមុទ្រ និង​​​នៅ​លើ​​នាវាទំនើប​ផ្ទាល់​ខ្លួន​របស់ Vladimir Doromin ខណៈ​ពួកគេបាន​ទៅ​​កម្សាន្ត​រដូវ​ក្តៅ​​នៅ​លើកោះ Ibiza ចម្ងាយ​ប្រហែល​៧៩​គីឡូ​ម៉ែត្រ ពី​​ទី​ក្រុង​ Valencia ប្រទេស​អេស្ប៉ាញ ជាទី​កន្លែង​ដែល​ពួកគេ​ចាប់​ផ្តើម​​ស្នេហា​ជា​មួយគ្នា​កាលពី​ខែមុន ។

គូស្នេហ៍​ល្បី​ល្បាញ​​​ទាំង​២​នាក់​នេះ ជា​ពិសេសនាង​​ Luo Zilin ត្រូវ​បាន​គេ​ថត​​រូបនាង​ស្លៀក​ឈុត​ប៊ីគីនី​សិចស៊ី​ទាំង​នោះ​ បង្ហោះ​តាម​អីុន​ធើរ​ណេត​​ ហើយ​​នៅពេលគេ​ឃើញ​​រូប​​ភាព​នាង Luo Zilin ​ស្លៀក​ពាក់​​​ប៊ីគីនី​បិទ​តែ​ប្រដាប់​ភេទ​ស្ទើរ​មិន​ជិត​នោះ​​ អ្នក​លេង​លើ​អន​ឡាញ​​បាន​បញ្ចេញ​ទស្សនៈ​បែប​កំហឹង​ចំពោះនាង​ថា នាង​ធ្វើ​ឱ្យ​​​​សិល្បៈ​ចិន​រង​​ភាព​អាម៉ាស់។ អតីត​បវរ​កញ្ញា​កាល​ពី​ឆ្នាំ​២០១១ ​នាង Luo Zilin ​ដែល​​មាន​អាយុ​២៥​​ឆ្នាំ រូប​នេះ កំពុង​ស្ថិត​​ក្នុង​​ភាពជា​កំពូល​​តារា​ម៉ូដែល​​លំដាប់​ទី​៥​នៅ​សហ​រដ្ឋអាមេរិក​ និងក្លាយ​​ជា​តារា​ម៉ូដែល​លំដាប់​ពិភព​លោក​​ផង​ដែរ ។

ក៏​មាន​មតិ​ផ្សេង​​ទៀត​លើ​កឡើង​ថា តាម​ពិត​ទៅ​ការ​រិះ​គន់​ និង​​ចោទ​ប្រកាន់​​នាង​បែប​នេះ វា​មិន​មែន​ជា​ការ​ផ្តល់​យុត្តិ​ធម៌​សម្រាប់​នាង​នោះទេ ព្រោះ​​ថា តារា​ចិន​​ជា​ច្រើន និង​តារា​ល្បីៗ​ក្នុង​ពិភព​លោក​​រឿង​ស្លៀក​ឈុត​ប៊ីគីនី រឿង​ដើរ​កម្សាន្ត​ជា​មួយ​មិត្ត​ប្រុស-ស្រី វាជា​រឿង​ធម្មតា​ទៅ​ហើយ ពោល​គឺ​ខ្វះ​អី​​តារា​ចិនថត​ស្រាត​ដូចជា នាង Gan Lu Lu ជា​ដើម… ម៉េច​ក៏​គេ​បែរ​ជា​សប្បាយ​ចិត្ត​នឹង​នាង​ទៅវិញ? ​ម្យ៉ាង​ចំពោះ Luo Zilin ​ត្រូវគេ​រិះ​គន់​​​​បែប​នេះ​​ គឺ​​​ប៉ះ​ពាល់​ដល់​ជីវិត​​ឯក​ជន​របស់​នាង, សិទ្ធិ​​សេរី​ភាព​​ក្នុងការ​ដើរកម្សាន្ត និង​​សេព​គប់​មិត្ត​ភក្តិ​​ពេក​ណាស់ ។

នាង Luo Zilin មាន​​ឈ្មោះ​ជា​ភាសា​​អង់​គ្លេស Roseline កើត​​នៅ​​ថ្ងៃទី​៦ មិថុនា ​១៩៨៧ (វ័យ​២៥​ឆ្នាំ) នា​ទី​ក្រុង​​​សៀង​ហៃ ប្រទេស​ចិន បញ្ចប់​ការ​សិក្សា​ជំនាញគ្រប់​គ្រង​ទេស​ចរណ៍​ពី​សាកល​វិទ្យា​ល័យ Ouhua ក្នុង​ទី​ក្រុង​សៀងហៃ។ នាង​ចាប់​ផ្តើម​អាជីព​ជា​តារា​ម៉ូដែល​នៅ​ឆ្នាំ​២០០៣ ​និង​បាន​ក្លាយ​ជា​បវរ​កញ្ញា​ចិន នៅ​​ឆ្នាំ​២០១១៕