ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អ​សោភ័ណ​ភាព​បន្ថែម​ដើម្បី​ទាក់​ទាញ​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ផ្លូវថ្នល់​មានការ​ប្រឡាក់​ដី​កាន់តែ​ខ្លាំង និង​បង្ក​ទៅ​ជា​ហុយ លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ត្រៀម​រៀបចំ​សម្រាប់​ទទួល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​នឹង​អញ្ជើញ​មក​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃ​ទី​២២-២៥ ខែមករា ឆ្នាំ​២០១៩ ឆាប់​ៗ​ខាង​មុខ​នេះ​កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​រួម​ជាមួយនឹង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ​បាន​សស្រាក់​សស្រាំ​យក​រថយន្ត​ទៅ​ស្រោច​លាង​ជម្រះ និង​ដាំ​ដើម​ផ្កា​លម្អ​ផ្លូវ​ផង​ដែរ នៅ​ថ្ងៃ​ទី​១៥…

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ផ្លូវថ្នល់​មានការ​ប្រឡាក់​ដី​កាន់តែ​ខ្លាំង និង​បង្ក​ទៅ​ជា​ហុយ លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ត្រៀម​រៀបចំ​សម្រាប់​ទទួល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​នឹង​អញ្ជើញ​មក​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃ​ទី​២២-២៥ ខែមករា ឆ្នាំ​២០១៩ ឆាប់​ៗ​ខាង​មុខ​នេះ​កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​រួម​ជាមួយនឹង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ​បាន​សស្រាក់​សស្រាំ​យក​រថយន្ត​ទៅ​ស្រោច​លាង​ជម្រះ និង​ដាំ​ដើម​ផ្កា​លម្អ​ផ្លូវ​ផង​ដែរ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៥៩ ក្នុង​បរិវេណ​រង្វង់​មូល​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​លោក រី តារា អធិការ​ស្តីទី​នគរបាល​អធិការ​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ដោយ​ខេត្ត​ប៉ៃលិន​នឹង​រៀបចំ​ទទួល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន អញ្ជើញ​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន​ទើប​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ដឹកនាំ​ដោយ​លោក សំ សា​រ៉េ​ត អភិបាលស្រុក​បាន​ចុះ​ធ្វើការ​ស្រោច​ទឹក​លាង​ផ្លូវ​ឱ្យ​ជ្រះ​ល្អ និង​ដើម្បី​បង្ហាប់ដី​ដាំ​ស្មៅ​នៅ​លើ​ទ្រូងផ្លូវ​សម្រាប់​ជា​សោភ័ណ​ភាព​ទីរួមស្រុក​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។

លោក​បន្ត​ទៀត​ថា ខណៈ​ខេត្ត​ប៉ៃលិន​កំពុង​រៀបចំ​ធ្វើការ​អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន ទើប​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ដដែល​នេះ​ខាង​លោក​ក៏​បាន​ចាត់​ឱ្យ​កម្លាំង​នគរបាល​ចុះ​ជួយ​បោសសម្អាត និង​លាង​ផ្លូវ​តែ​ម្តង ។

ម្យ៉ាងវិញទៀត​ខាង​អាជ្ញាធរ ខិតខំ​ប្រឹងប្រែង​ដាំ​ស្មៅ និង​ផ្កា​ភ្ញី​នៅ​លើ​ទ្រូងផ្លូវ​ជា​ហូរហែ​តាំងពី​ទីរួមខេត្ត​រហូត​ដល់​ទីរួមស្រុក​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ