ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចទេបើហាងឆេងស្វាយចន្ទីឡើង ខណៈម្រេចធ្លាក់ចុះ(មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំណាំ​ស្វាយចន្ទី​ត្រូវ​បាន​ប្រជា​កសិករ​រស់នៅ​តំបន់​ខេត្តមណ្ឌលគិរី បង្កើន​ការ​ដាំ​ដុះ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ព្រោះតែ​ដំណាំ​ម្រេច​វាយលុក តម្លៃ​លើ​ទីផ្សារ​ខ្លាំង កាលពី​៣​ឆ្នាំ​មុន ។ គេ​សង្កេត​ឃើញ​ថា ដី​នៅ​តំបន់​ភូមិភាគ​ឦសាន​សម្បូរ​ទៅ​ដោយ​ភ្នំ…

ខេត្តមណ្ឌលគិរី ៖ ដំណាំ​ស្វាយចន្ទី​ត្រូវ​បាន​ប្រជា​កសិករ​រស់នៅ​តំបន់​ខេត្តមណ្ឌលគិរី បង្កើន​ការ​ដាំ​ដុះ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ព្រោះតែ​ដំណាំ​ម្រេច​វាយលុក តម្លៃ​លើ​ទីផ្សារ​ខ្លាំង កាលពី​៣​ឆ្នាំ​មុន ។

គេ​សង្កេត​ឃើញ​ថា ដី​នៅ​តំបន់​ភូមិភាគ​ឦសាន​សម្បូរ​ទៅ​ដោយ​ភ្នំ ហើយ​ដី​ជា​ប្រភេទ​ដីក្រហម​ស្អិត ដូច្នេះ​បាន​អំណោយផល​ទៅ​លើ​ការ​ដាំ​ដុះ​ដំណាំ​ស្ទើរ​គ្រប់​ប្រភេទ​មាន​ដូច​ជា ម្រេច ដំឡូង​មី កាហ្វេ ប៊រ សណ្តែកបាយ សណ្តែកសៀង ស្វាយចន្ទី ជាដើម ។ កាលពី​ឆ្នាំ​២០១៥ ចម្ការ​ស្វាយចន្ទី​រាប់រយ​ហិ​កតា ត្រូវ​បាន​ម្ចាស់​កាប់​ចោល រួច​ធ្វើការ​ដាំ​ដុះ​ដំណាំ​ម្រេច​វិញ ត្បិត​តម្លៃ​ម្រេច​នា​ពេល​នោះ​បាន​ឡើង​ដល់​៤៥ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​តម្លៃ​ស្វាយចន្ទី​បាន​ត្រឹម​២០០០​រៀល​ទៅ​៣០០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។

បន្ទាប់​ពី​ទំហំ​ផ្ទៃដី​ប្រមូល​ផល​ស្វាយចន្ទី​ថយ​ចុះ​ស្ទើរ​លែង​មាន​ផលិតផល​សម្រាប់​នាំ​ចេញ តម្លៃ​គ្រាប់ស្វាយចន្ទី​បាន​ហក់​ឡើង​ខ្ពស់​រហូត​ដល់​៨៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម (​តម្លៃ​ក្នុង​ឆ្នាំ​២០១៨) ខណៈ​ដែល​តម្លៃ​ម្រេច​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​៩១០០​រៀល​ក្នុង​មួយ​គីឡូក្រាម (​តម្លៃ​ដើមឆ្នាំ​២០១៩) ដែល​ធ្វើ​ឲ្យ​ប្រជា​កសិករ​យំ​មិន​ចេញ ព្រោះ​ការ​ចំណាយ​ទុន​ដាំ​ម្រេច គឺ​អស់​ថ្លៃដើម​ច្រើន​ខ្លាំង​ពេក ។

កសិករ​នៅ​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា «​ការ​ដាំ​ស្វាយចន្ទី គឺ​មាន​ភាព​ងាយស្រួល​ជាង​ដំណាំ​ម្រេច​ទ្វេ​ដង និង​ងាយ​ថែទាំ​បំផុត​…​ចំណែក​រយៈពេល​ប្រមូល​ផល​ត្រឹម​២​ឆ្នាំក្រោយ ដាំ​អាច​ទទួលផល​គ្រាប់ស្វាយចន្ទី​ដំបូង​ប្រមាណ​៣០០​គីឡូក្រាម ទៅ​៥០០​គីឡូក្រាម ក្នុង​មួយ​ហិ​កតា គ្រាន់​នឹង​ដោះស្រាយ​លើ​ថ្លៃ​ពលកម្ម​…​រហូត​ដើម​ស្វាយចន្ទី​មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ម្ចាស់​ចម្ការ អាច​ទទួលផល​ទ្វេគុណ​ពី​គ្រាប់ស្វាយចន្ទី​ដោយ​ក្នុង​មួយ​ហិ​កតា​គេ​អាច​ទទួលផល​ចាប់ពី​១៥០០​គីឡូក្រាម ទៅ​៣០០០​គីឡូក្រាម ក្នុង​មួយ​ហិ​កតា ឬ​លើស​ពី​នេះ​ទៅ​តាម​ការ​ថែទាំ​របស់​ម្ចាស់​ចម្ការ​» ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា «​ដំណាំ​ស្វាយចន្ទី ផ្ទៃដី​អនុវត្ត​បាន​សរុប​ចំនួន​៥៦៧៦​ហិ​កតា​តម្លៃ​នៅ​ស្រុក​កែវ​សីមា​៥០០០​រៀល​ទៅ​៥៤០០​រៀល ក្នុង​មួយ​គីឡូក្រាម (​តម្លៃ​ដើមឆ្នាំ​២០១៩)…​ក្នុង​នោះ​មន្ត្រី​ជំនាញ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ជា​ប្រចាំ​ដល់​កសិករ ដើម្បី​យល់​ដឹង​ពី​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​ដំណាំ​ពី​ការ​បំផ្លាញ​របស់​សត្វល្អិត នឹង​បង្រៀន​ពី​របៀប​ផលិត​ជី​សេរី​រា​ង្គ​សម្រាប់​ប្រើ​តាម​បែប​ធម្មជាតិ​ជៀសវាង​ការ​ប្រើ​ថ្នាំ​គីមី​ហួសប្រមាណ​ដែល​ប៉ះពាល់​សុខភាព​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ