រាជធានីភ្នំពេញ៖ ក្នុងសង្គមសិល្បៈមានតារាមួយចំនួនជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។ តារាទាំងនោះឆ្លៀតពេលចូលរួមកសាងកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈ ។
តារាសម្តែងជាប៉ូលិស និងទាហាន មានដូចជាកញ្ញាអ៊ុន អាលីហ្សា លោកណា ខុន លោកភុល សុវណ្ណដានីន លោកប៉ែន ភ័ក្រសុធារិទ្ធ លោកសុវណ្ណ ចាន់រតនា លោកឃីម ហ្សានីត និងលោកឈុំ ស៊ីថា ។
កញ្ញាអ៊ុន អាលីហ្សា បានក្លាយជាប៉ូលិសដោយសារតែនាងបានចូលរៀន និងប្រឡងតាមនីតិវិធីត្រឹមត្រូវ។ មុនចូលក្របខណ្ឌអាលីហ្សាបានតស៊ូហ្វឹកហាត់លំបាក តែនាងមិនបោះបង់ ។ យ៉ាងណានាងនៅតែជាតារាសម្តែង តារាបង្ហាញម៉ូដ ព្រមទាំងកំពុងមានវត្តមាននៅក្នុងរឿងភាគ«ឆន្ទា»របស់ទូរទស្សន៍ស៊ីធីអិនជាតួឆ្នាសដោយសម្តែងជាមួយតារាជើងចាស់អម្ពរ ទេវី ។
ដោយស្រលាញ់ការងារសិល្បៈពេកអ៊ុន អាលីហ្សា ថែមទាំងធ្លាប់និយាយថា អាចនឹងឈប់ពីសិល្បៈ ប្រសិនបើការងាររដ្ឋ មានភាពមមាញឹកខ្លាំង ។ ចំពោះមូលហេតុប្រឡូកក្នុងការងារនេះវិញ ដោយសារតែស្រីស្អាតអាលីហ្សា ចង់ចូលរួមការងារសង្គម ។ មួយវិញទៀតនាងបានឃើញប្រទេសមួយចំនួនសុទ្ធសឹងតែស្រីស្អាត ចូលហាត់ទាហាន ទើបនាងបានសម្រេចចិត្តដូច្នេះ ។
តារាសម្តែងលោកណាខុន ក៏ក្លាយជាមន្ត្រីប៉ូលីសម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃផងដែរ ។តារារូបនេះនៅក្មេង ហើយសម្បូរហ្វេនគាំទ្រណាស់ ។ ពេលលោកគ្រងសម្លៀកបំពាក់ជាមន្ត្រីប៉ូលីស ម្តងៗយ៉ាងសង្ហាធ្វើឲ្យ ស្រីៗលង់ស្នេហ៍គ្រប់គ្នា ។ លោកណាខុនជាដៃគូសម្តែងប៉ះជាមួយតារាស្រី ល្បីៗដូចជាឌុច លីដា មាន សូនីតា ឆុំ វត្តី ហើយថ្មីៗនេះលេចឮថាលោកកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយកញ្ញាឌុច លីដាក្រោយថតសម្តែងរឿងជាមួយគ្នា ។
តារាសម្តែងលោកភុល សុវណ្ណដានីន ដែលភាគច្រើនសម្តែងជាតួកាចបានល្អ ហើយលេចធ្លោក្នុងរឿងភាគ និងរឿងដុំប្រចាំផលិតកម្មល្បីៗក៏ក្លាយជាប៉ូលិសរាងសង្ហាផងដែរ ដោយលោកមានការរីករាយបានក្លាយជាមន្ត្រីប៉ូលិស។ នេះជាក្តីប្រាថ្នាមួយលោកពេញចិត្តស្ទើរតែមិនស្មានដល់។ បើទោះលោកមានការងារប៉ូលិសតែបម្រើសិល្បៈ ព្រោះលោតស៊ូស្រឡាញ់យូរមកហើយតាំងពីនៅក្មេង ។
លោកប៉ែន ភក្រ័សុធារិទ្ឋ ជាតារាសម្តែងនិងជាតារាបង្ហាញម៉ូដមានរាងខ្ពស់ស្រលះជាប៉ូលិសដោយសារតែស្រឡាញ់លោកបានចូលប្រឡងរហូតបានក្លាយជាមន្ត្រីរាជការបម្រើជាតិ។
នៅក្នុងពិភពសិល្បៈប៉ែន ភក្រ័សុធារិទ្ឋ ក៏សម្តែងបានច្រើន ពិសេសរឿងភាគដោយសារតែមុខមាត់សមជាតួឯក ទើបគ្រងបានច្រើនរឿងរហូតក្លាយជាតារាជួរមុខម្នាក់លើពិភពសម្តែង ។
មានតារាមួយចំនួនទៀតជាកងកម្លាំងប្រដាប់អាវុធដែរ ដូចជាលោកជា សំណាង និងលោកដុកទ័ររិទ្ឋជាដើម ។ ក្រៅពីនេះអតីតតារាភាពយន្តល្បីឈ្មោះលោកសម តារាបច្ចុប្បន្នមានឋានៈផ្កាយ ៕
ចែករំលែកព័តមាននេះ