ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេទ​ទី​៣​ថា ​មហាជនហៅ​សម្តែង​លែង​ប្រកាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​រៀបចំ​ពិធី​មង្គលការ មាតាបិតា​កូនប្រុស​ស្រី​មួយ​ចំនួន​បាន​ប្រកាន់​តាម​ប្រពៃណី សូ​ម្បី​តែ​អ្នក​កាន់​ដៃ​កូនក្រមុំ ។ យ៉ាងណា​ក៏​ដោយ​គេ​ឃើញ​មានការ​ប្រែប្រួល​ព្រោះតែ​ទំនៀម​មួយ​ចំនួន​មិនសូវ​ឃើញ​រៀបចំ ហើយ​មិនតែប៉ុណ្ណោះ​កម្មវិធី​ជប់លៀង​ពេល​ល្ងាច ម្ចាស់​ដើមការ​ខ្លះ​ជ្រើសរើស​តារា​ភេទ​ទី​៣​ឲ្យ​ចូលរួម​ញ៉ាំង​កម្មវិធី​ដើម្បី​សើច​សប្បាយ​រីករាយ ។ យោង​តាម​សម្តី​តារា​កំប្លែង​ភេទ​ទី​៣​មានឈ្មោះ​ពិត​ឃ្លោក…

រាជធានី​ភ្នំពេញ​៖ ការ​រៀបចំ​ពិធី​មង្គលការ មាតាបិតា​កូនប្រុស​ស្រី​មួយ​ចំនួន​បាន​ប្រកាន់​តាម​ប្រពៃណី សូ​ម្បី​តែ​អ្នក​កាន់​ដៃ​កូនក្រមុំ ។ យ៉ាងណា​ក៏​ដោយ​គេ​ឃើញ​មានការ​ប្រែប្រួល​ព្រោះតែ​ទំនៀម​មួយ​ចំនួន​មិនសូវ​ឃើញ​រៀបចំ ហើយ​មិនតែប៉ុណ្ណោះ​កម្មវិធី​ជប់លៀង​ពេល​ល្ងាច ម្ចាស់​ដើមការ​ខ្លះ​ជ្រើសរើស​តារា​ភេទ​ទី​៣​ឲ្យ​ចូលរួម​ញ៉ាំង​កម្មវិធី​ដើម្បី​សើច​សប្បាយ​រីករាយ ។

យោង​តាម​សម្តី​តារា​កំប្លែង​ភេទ​ទី​៣​មានឈ្មោះ​ពិត​ឃ្លោក មក​រា ហៅ​យេ​យេ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​នាង​មិន​ដែល​ម្ចាស់​ដើមការ​មាក់ងាយ​រិះគន់​អ្វី​ឡើយ ។ គេ​នៅ​តែ​ហៅ​នាង​ទៅ​ធ្វើ​ជា​ពិធីករ​កាត់​នំ​តាម​រោងការ​ជា រឿយ​ៗ ។

យេ​យេ​អះអាង​ទៀត​ថា​«​នេះ​មក​ពី​យើង​ចេះ​រៀប​ពាក្យពេចន៍​និយាយ​មិន​ចំអេសចំអាស​ដឹង​កម្មវិធី​យើង​និយាយ​តែ​ពាក្យ​ណា​ដែល​ធ្វើ​ឲ្យ​គេ សប្បាយ​ៗ​កុំ​អសុរោះ ហើយ​ភាគច្រើន​ទទួល​បានការ​ស្វាគមន៍​។
នាង​ខ្ញុំ​មិន​ត្រឹមតែ​កាន់​កម្មវិធី​កាត់​នំ​ពេល​យប់​នោះ​ទេ លុះ​កូនកំលោះ​-​ក្រមុំ​មានកូន​ក៏​ហៅ​ទៅ​បង្ក​ភាព​សប្បាយ​រីករាយ​កម្មវិធី​បង្កក់កូន​ទៀត​។ នាង​ខ្ញុំ​សប្បាយចិត្ត​ដែល​មានការ​ឲ្យ​តម្លៃ​លើ​តារា​ភេទ​ទី​៣ »​។
ចំពោះ​តម្លៃ​ធ្វើ​ពិធីករ​កាត់​នំ​ពេល​យប់​នោះ​នៅ​ភ្នំពេញ​យេ​យេ​យក​ថ្លៃ​២០០​ដុល្លារ ដោយ​មិនមែន​និយាយ​តែ​កាត់​នំ​ទេ គឺ​មានការ​លេង​កំប្លែង​មួយ​កម្មវិធី​តែ​ម្តង ។ ពិធី​កាត់​នំ​នេះ​យេ​យេ​ធ្វើ​ជិត​២​ឆ្នាំ​ហើយ ។

លោក​ម៉ា​ដូ​ណា​ដែល អ្នក​ណា​ៗ​ក៏​និយម​ហៅ​ថា​នាង​មុខសេះ​ឧស្សាហ៍​ឃើញ​មានឱកាស​ក្តាប់​យក​ទីផ្សារ​ការងារ​កាត់​នំ​អាពាហ៍ពិពាហ៍​ច្រើន​រោង​មក​ហើយ ។ ម៉ា​ដូ​ណា​ឲ្យ​ដឹង​ថា​លោក​ក៏​មានឱកាស​ចូលរួម​ការ​កាត់​នំ​អាពាហ៍ពិពាហ៍ ឬ​ខួបអាពាហ៍ពិពាហ៍​ជា​ច្រើន​កម្មវិធី​មក​ហើយ​ដែរ ។ «​ភាគច្រើន​អ្នក​ដែល​អញ្ជើញ​យើង​ដូច​ជា​មិន​ផ្តោត​លើ​ជំនឿ​អ្វី​នោះ​ទេ ព្រោះ​នោះ​ជា​ពិធីជប់លៀង សប្បាយ​ៗ ។ ណាមួយ​យើង​អត់​ទៅ​ដំណើរការ​កម្មវិធី​ដូច​ជា​កាត់សក់​អ្វី​ដែរ យើង​លេង​កំប្លែង​ឱ្យ​គេ​សើច​តែ​ពេល​យប់​ជប់លៀង ។​ដូចនេះ​ការ​រិះគន់ គឺ​គ្មាន​នោះ​ទេ​ឲ្យ​តែ​យើង​គោរព​ការ​និយាយ​ស្តី​មាន​ភាព​សុជីវធម៌​ឲ្យ​ច្រើន​នោះ​ជា​ការ​ស្រេច​»​។

តារា​ភេទ​ទី​៣​ផេ​ន ខេ​ក ដែល​ទើបតែ​វះកាត់​កែ​ដើមទ្រូង និង​ប្រដាប់​ភេទ​បាន​ប្រាប់​ដែរ​ថា​ភាគច្រើន​នាង​ចាប់​ដៃគូ​ជាមួយ​យេ​យេ​ដែល​ជា​មិត្ត​ជិតដិត​តស៊ូ​ធ្វើការ​តាំងពី​មិន​ទាន់​ល្បី ។ នាង​ច្បាម​ការងារ​ខួបកំណើត កាត់​នំ​នៅ​ក្នុង​មង្គលការ​បាន​ច្រើន​រោង ដោយ​តម្លៃ​ការងារ​គឺ​២០០​ដុល្លារ​នៅ​ក្នុង​រាជធានី បើ​ចេញ​ទៅ​ខេត្ត​និយាយ​តម្លៃ​ចរចា​គ្នា​តាម​ហ្នឹង ។

ផេ​ន ខេ​ក និយាយ​ថា​«​រាល់​ការ​និយាយ​ស្តី​នាង​ខ្ញុំ និង​ដៃគូ​តែងតែ​គិត​ខ្លាច​ខុស ។ តែ​ភាគច្រើន​យើង​ទទួល​​បានការ​ស្វាគមន៍​ច្រើន​ពី​ភ្ញៀវ​កិត្តិយស​ដោយ​មាន​ខ្លះមក​សុំ​ថតរូប​ជាមួយ​។ អ្វី​ដែល​នាង​ខ្ញុំ​អរគុណ​គឺ​ការ​ឲ្យ​តម្លៃ​ពី​បងប្អូន​លែង​រើសអើង​ភេទ​ទី​៣​ដូច​មុន ព្រោះ​នា​ពេល​បច្ចុប្បន្ន​ភេទ​ទី​៣​ភាគច្រើន​ខំ​រក​សុ​ី​ក្នុង​សង្គម​ណាស​»​​។

ក្រៅពី​ភេទ​ទី​៣​ទាំង​៣​នាក់​នោះ​មាន​តារា​ភេទ​ទី​៣​មួយ​ចំនួន​ទៀត​ក៏​កាក់កប​ក្នុង​ការ​ចេញ​ទៅ​ច្រៀង និង​កាត់​នំ​តាម​ពិធី​រៀប​ការ​ដែរ ដូច​ជា​រ៉ូ​លី​ន ជាដើម ។ រ៉ូ​លី​ន មួយ​រដូវ​ៗ​នាង​ច្បាម​យក​ការ​ច្រៀង​នៅ​ក្នុង​ពិធី​រៀប​ការ​ច្រើន​ណាស់ ហើយ​តែងតែ​បង្ក​បរិយាកាស​ឲ្យ​រីករាយ ។ ចំណែក​ស្រី​ពៅ​មុខ​ឈើ ក៏​ឃើញ​មានការ​ចេញ​មុខ​តាម​រោងការ​ច្រើន​គួរសម ។ ដោយឡែក​ស្រី​ស្អាត​ប៉ុប ពី​ក៏​ប្រមូល​លុយ​មិន​ស្ទើរ​ដែរ​ពី​ការងារ​ពិធីករ​នៅ​ក្នុង​មង្គលការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ