ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្យារការហោះហើរ២ម៉ោង…រកមុខអ្នកធ្វើអត់ឃើញ​

5 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ជើង​យន្តហោះដែល​ហោះ​ពី​ទីក្រុង Anquing ទៅ​កាន់​ក្រុង​សៀង​ហៃ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern ត្រូវ​បាន​ពន្យារ​ការ​ហោះហើរ​រយៈពេល​ជិត​២​ម៉ោង…

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ជើង​យន្តហោះដែល​ហោះ​ពី​ទីក្រុង Anquing ទៅ​កាន់​ក្រុង​សៀង​ហៃ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern ត្រូវ​បាន​ពន្យារ​ការ​ហោះហើរ​រយៈពេល​ជិត​២​ម៉ោង ដោយសារ​តែ​រក​ឃើញ​ថា ​មាន​អ្នក​លួច​បោះ​កាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ស្លាបចាក់ ។

គេ​មិនដឹង​ថា ​តើនរណា​ជា​អ្នក​បោះ​នោះ​ទេ តែ​គេ​ឃើញ​មាន​កាក់​ពី​រ​នៅ​ជិត​ម៉ាស៊ីន​។ កាក់​មួយ​នៅ​ក្បែរ​ម៉ាស៊ីន និងមួយទៀត​ ធ្លាក់​នៅ​លើ​ដី​ក្បែរ​នោះ​។ ក្រោយមក​ ក៏​មានការ​ឆែក​កាមេរ៉ាដោយ​ក្រុម​ប៉ូ​លិស​យ៉ាងយកចិត្តទុក​ដាក់បំផុត តែ​នៅ​តែ​មិន​រក​ឃើញ​សញ្ញា​អ្វី​បង្ហាញ​ថា មាន​មនុស្ស​បោះ​កាក់​នោះ​ដដែល ។ ខាង​ប៉ូ​លិស​បាន​សាក​សួរ​អ្នកដំណើរ​ទាំងអស់​គ្នា ហើយ​ក៏​គ្មាន​នរណា​ម្នាក់​សារភាព​ ។

រឿង​បែប​នេះ មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ​។ កាលពីមុន​មាន​យាយ​ចាស់​ម្នាក់​អាយុ​៨០​ឆ្នាំ បោះ​កាក់​១.៧​យន់​ចិន ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ស្លាបចាក់​​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airline ក្នុង​ព្រ​លាន Pudong ដែល​ធ្វើ​ឱ្យ​មានការ​ពន្យារ​ជើងហោះហើរ​ដល់ ​ទៅ​៥​ម៉ោង ជាមួយនឹង​ការ​​ខូចខាត​សរុប​ជា​ទឹកប្រាក់១​លាន​យន់ ​។ តែ​​លោកយាយ​មិន​ត្រូវ​បាន​ស្នើ​ឱ្យ​សង​លុយ​នោះ​ទេ ដោយ​គិត​ថា ​លោកយាយ​ជា​មនុស្ស​ចាស់ជរា​ ។

អត្ថបទសរសេរ ដោយ