រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសត្វអសិរពិសខាំ បណ្តាលឲ្យរងរបួសធ្ងន់ ពេលគាត់ទៅរកបាញ់សត្វកណ្តុរ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅខាងជើងឆៀងខាងលិចប្រាសាទព្រាវ ស្ថិតក្នុងភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះសេង សាមិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់ពីបុរសរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ គាត់បានទៅរកបាញ់សត្វកណ្តុរនៅត្រង់ចំណុចខាងជើងឆៀងខាងលិចប្រាសាទព្រាវ ស្រាប់តែត្រូវសត្វពស់ស្រកាចាស់ចឹកត្រូវត្រង់ក្រោមភ្នែកជើងខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកប្រតិបត្តិថ្មពួក ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕
ចែករំលែកព័តមាននេះ