មន្ត្រី​គយ​ជាន់ខ្ពស់​ដេក​ជាមួយ​ស្រី​ៗ ជា​ថ្នូរ​​ជួយ​យក​អីវ៉ាន់​ចូល​​ក្នុង​ប្រទេស


តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា មាន​មន្ត្រី​គយ​ជាន់ខ្ពស់​ក្នុង​ក្រុង Dalian ប្រទេស​ចិនម្នាក់ ត្រូវ​បាន​ទទួល​ការ​ស៊ើបអង្កេត ក្រោយ​ពី​មានការ​ចោទប្រកាន់​ថា ជួយ​ស្រី​ៗ​ដែល​ជា​អ្នករត់ពន្ធ​ឥ​វ៉ា​ន់​ប្រណីត​ៗ​ចូល​ក្នុង​ប្រទេស ជា​ថ្នូរ​នឹង​ការ​ដេក​រួមភេទគ្នា​ ។

លោក Guan Zhaojin អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​រាយការណ៍​ទៅ​កាន់​ការិយាល័យ​គយ​ក្រុង Dalian កាល​ពី​ខែសីហា ដោយ​ប្រពន្ធ​របស់​ខ្លួន ដែល​ទាន់​ពេល​ប្តី​កំពុង​ផិតក្បត់​ជាមួយ​ស្រី​ផ្សេង និងរក​ឃើញ​វី​ដេ​​អូ​អាស​អាភាស​លើ​វ៉េបសាយ ដែល​តួ​ប្រុស​ គឺជា​លោក​ផ្ទាល់​តែ​ម្តង ​។ វី​ឌី​អូ​នោះ ថត​ដោយ​ស្រី​ដែល​លោក Guan យក​ទៅ​ដេក​ជាមួយ​។ នាង​បាន​ថត​ពេល​លោក​កំពុង​ឈរ​ស្លៀក​លី​អូ និងនិយាយ​សារភាព​ថា បាន​ដេក​ជា​មួយ​ស្រី​ច្រើន​រួច​មក​ហើយ​។

ប្រពន្ធ​ដែល​កំពុង​មានចិត្តក្តៅដូចភ្លើង​ឆេះ បាន​ដាក់​ពាក្យ​ប្តឹង​ប្តី​របស់​ខ្លួន ពី​បទ​ក្បត់​ទៅ​ដេក​ជាមួយ​ស្រី​ផ្សេង​​យ៉ាង​ហោច​ណាស់​១៤​នាក់ ដែល​សុទ្ធតែ​ជា​អ្នកទិញ​ឥ​វ៉ា​ន់​ពី​ក្រៅ ​មក​រត់ពន្ធ​នៅ​ចិន និងទទួល​សំណូក​ពី​មហាជន​ ។ លោក Guan ត្រូវ​បាន​ព្យួរ​ពី​កន្លែង​ការងារ ខណៈ​ដែល​អង្គភាព​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​របស់​លោក​។ សម្រាប់​លោក​ផ្ទាល់ លោក​នៅ​តែ​ប្រកែក​ថា​ មិនដឹង​រឿង​អ្វី​ទាំងអស់​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ