នេះ​លទ្ធផល​ចុង​ក្រោយ​ឆក់​អត់​បាន​សម្រេច គឺ​ខ្នោះ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​កាបូប២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញឃាត់ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ​នេះ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​តាម​នីតិវិធី ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ សួ​ស ឡុ​ង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះ គឹ​ម បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ក្នុង​អំពើ​ឆក់​នេះ​មាន ឈ្មោះ លឹ​ម អេ​ង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៥ ផ្លូវ​លេខ​៣២០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​០៩ មក​រា មាន​អំពើ​ឆក់​កាបូបយួ​ដៃ​មួយ​ករណី បាន​កើតឡើង លើ​ស្ត្រី​ម្នាក់ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ​៨១ ផ្លូវ​លេខ​២៤៧ ក្នុង​សង្កាត់​បឹង​សា​ឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ អំពើ​ឆក់​នោះ​ជនសង្ស័យ​ដែល​ជា​ចោរ បាន​ព្យាយាម​រត់គេច​ខ្លួន តែ​ទៅ​ដល់​ចំណុច​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ទើបត្រូវ​កម្លាំង​ល្បាត ពួនស្ទាក់ របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដេញ​តាម​ចាប់ខ្លួន​បាន ។

លោក ប៊ុ​ន សត្យា បន្ត​ថា នៅ​ពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​មាន ៖ ១.​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1HF-9681 មួយ​គ្រឿង ២.​កាបូប​យួរដៃ​ម៉ាក PRADA ពណ៌​ខ្មៅ​១ ៣.​ទូរ​សព្ទ័​ដៃ​២​គ្រឿង ម៉ាក iPhone 6 Plus ពណ៌​ទឹកប្រាក់ និង​ម៉ាក NOKIA ពណ៌​ខៀវ​១​គ្រឿង ៤.​ប្រាក់​ដុល្លារ​ចំនួន​១៩ ដុល្លារ​អា​មេ​រិ​ក ប្រាក់​រៀល​ចំនួន​១៥,០០០ រៀល និង គ្រឿងអលង្កា​ធ្វើ​ពី​លោហធាតុ ពណ៌​លឿង​ស្លេក​(​កាឡៃ​) មួយ​ចំនួន​ទៀត មាន​ចិញ្ចៀន ខ្សែ​ក និង ខ្សែដៃ​ដាំ​ត្បូង​ចម្រុះ​ពណ៌ ។

ក្រោយ​ពី​ឃាតខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ