ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ Drone ហោះ​ក្នុង​ព្យុហយាត្រា​ស្មាន​តែ​ផ្តិត​រូបភាព​តាម​ពិត​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​បំផ្ទុះ​គ្រាប់បែក

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេម៉ែ​ន​កាលពី​ថ្ងៃ​ទី​១០ ​មក​រា បាន​ធ្វើការ​វាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយដោយ​ប្រើ​ DRONE ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​នា​ភាគខាងត្បូង​ប្រទេស ពេល​ដែល​ អ​.​ស​.​ប ​ស្នើ​ដល់​ពួក​អ្នក​ច្បាំង​គ្នាធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ជាក់ស្ដែង​នានាសំដៅ​ឲ្យ​សម្រេច​បាន​សន្តិភាព…

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេម៉ែ​ន​កាលពី​ថ្ងៃ​ទី​១០ ​មក​រា បាន​ធ្វើការ​វាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយដោយ​ប្រើ​ DRONE ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​នា​ភាគខាងត្បូង​ប្រទេស ពេល​ដែល​ អ​.​ស​.​ប ​ស្នើ​ដល់​ពួក​អ្នក​ច្បាំង​គ្នាធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ជាក់ស្ដែង​នានាសំដៅ​ឲ្យ​សម្រេច​បាន​សន្តិភាព ។

តាម​សារព័ត៌មាន​នានា​របស់​ពួក​ឧទ្ទាម​ថា ការ​វាយប្រហារ​នោះដែល​នាំ​ឲ្យ​មាន​ភាពផុយ​ស្រួយ​ដល់​ដំណើរការ​សន្តិភាពផ្ដួចផ្ដើម​ឡើង​ដោយ ​អ​.​ស​.​ប ​កាលពី​ខែធ្នូ បណ្ដាល​ឲ្យមនុស្ស​ស្លាប់​៦​នាក់ក្នុង​ចំណោម​កង​យោធា ហើយ​មនុស្ស​១២​នាក់​ទៀត​រង​របួស ក្នុង​នោះ​មាន​បណ្ដា​នាយទាហាន​និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខេត្ត​ ។

បណ្ដា​រូបភាព​វី​ដេ​អូ​បង្ហាញ​ DRONE​ មួយ​ហោះ​យ៉ាង​លឿន​មក​លើ​ទីលានជា​កន្លែង​ដែល​នាយទាហាន​ និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខេត្តមក​ចូលរួម​ទស្សនា​ក្បួនព្យុហយាត្រា​យោធា​មួយ​ ។

ការ​វាយប្រហារ​នោះ​សំដៅលើ​មូលដ្ឋាន​អាកាសចរណ៍ AL ANAD ខេត្ត​ LAHJ ជា​ខេត្ត​សំខាន់​មួយ​របស់​យេ​ម៉ែ​ន ដែលកាលពីមុន​សង្គ្រាម​មូលដ្ឋាន​អាកាសចរណ៍​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​អា​មេ​រិ​ក​ប្រើ​សម្រាប់​តាម​ប្រមាញ់​ពួក​ជី​ហា​ដ​អាល់​កៃ​ដា ។ មនុស្ស​ទាំងឡាយ​គិត​ថា​ DRONE នោះ​ហោះ​មក​ដើម្បី​ថតរូប​ភាព​ពី​ព្យុហយាត្រា​យោធា ។

ប៉ុន្តែ​ពេលហោះ​មក​ដល់​ពីលើ​កន្លែង​ប្រារព្ធ​ពិធី ដែល​មាន​ដាក់​តាំង​រូប​ទាំងឡាយ​របស់​ប្រ​ធានាធិ​បតីលោក ​ABD RABBO MANSOUR HADI ផង វា​ក៏​ផ្ទុះ​បណ្ដាល​ឲ្យ​ជះ​ដុំ​ភ្លើង​ និងបំណែក​ដែក​នានា​មក​លើ​មនុស្ស​ម្នា ។ បណ្ដាទាហាន​ដែល​ជ្រួលច្របល់​បាន​នាំ​បណ្ដា​ទាហាន​រង​របួស ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ ​។

តាម ​TWITTER​ ចលនា​ ANSARULLAH របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​និយាយ​ថា ការ​ប្រមូលផ្ដុំ​គ្នា​របស់​ពួក​លុកលុយ​និង​របស់​ពួក​ទាហាន​ស៊ី​ឈ្នួលរង​ការ​វាយប្រហារ​ចំពី​សំណាក់​DRONE​ មួយ ​។

ទីភ្នាក់ងារ​ព័ត៌មាន ​SABA របស់​ពួក​ឧទ្ទាម​និយាយ​ពី​មនុស្ស​ស្លាប់​ និង​របួស​ច្រើន​នាក់ក្នុង​ចំណោម​កង​ទាហាន​រដ្ឋាភិបាល ​។ ការ​វាយប្រហារ​នេះ​អាច​សម្លាប់​ពួក​ទាហាន​របស់​ប្រធា​នាធិបតី​ HADI ​។

ក្នុង​ពិធី​នេះ​មាន​វត្តមាន​របស់​នាយសេនាធិការ​កងទ័ព ឧត្ដមសេនីយ​អាប់​ដាល់​ឡា​ហ៍​អាល់​ណា​ឃី នាយសេនាធិការរង​ឧត្ដមសេនីយ​សា​ឡេ​ហ៍​ហ្សេ​ន​ដា​នី និង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ ឧត្ដមសេនីយ​ហ្វា​ដែល​ហាស់​សាន់ អភិបាលខេត្ត​LAHJ លោក​អា​ហ៍មេ​ដ​អាប់​ដាល់​ឡា​ហ៍​ទួ​រ​គី​ ។

យោង​តាម​មន្ទីរពេទ្យ ​IBN KHALDOUN ក្រុង HOUTA ​ទីប្រជុំជន​ខេត្ត​ LAHJ​ ថា នាយសេ​នា​​ធិការរងក៏​ដូច​ជា​អភិបាលខេត្តមេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤​និង​អ្នកនាំពាក្យ​របស់​យោធភូមិ​ភាគ​នោះស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​ ។ ពុំ​មាន​ព័ត៌មាន​ពី​វាសនា​របស់​នាយសេនាធិការ​កងទ័ព​ឡើយ​ ។

ការ​វាយប្រហារ​នោះ​កើត​មាន​បន្ទាប់​ពី​ការ​អំពាវនាវ របស់​បេសកជន​ អ​.​ស​.​ប ទ​ទួល​បន្ទុក​យេ​ម៉ែ​ន លោក​ MARTIN GRIFFITHS ​សូម​ឲ្យ​ពួក​អ្នក​ច្បាំង​គ្នាធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត ក្រោយ​កិច្ចព្រមព្រៀង​សម្រេច​បានកាល​ពី​ខែធ្នូ​នៅ​ស៊ុ​យ​អែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ