ចៅស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​របស់​នាយ កុយ តូច​មែន តែ​សមត្ថភាព​មិនជា​ធម្មតា​ទេ


រាជធានី​ភ្នំពេញ ៖ ពិតជា​មាន​ឈាមជ័រ​សិល្បៈ​មែន ហើយ​ក៏​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ដែល​កុមារី ជី ឈិង​លី​ន នៅ​ក្មេង​មែន​តែ តែ​បាន​សាង​ស្នាដៃ​សិល្បៈ​ជា​ច្រើន​គួរសម​ត្រឹម​ពេល​៣​ឆ្នាំ​ប៉ុណ្ណោះ​។​ការ​ពិត ឈិ​ន​លី​ន គឺជា​ចៅ​បង្កើត​នាយ​កុយ និង​កូនបង្កើត​របស់​តារា​កំប្លែង​នាយ ក​យ​។

ជី ឈិង​លី​ន ដែល​មាន​វ័យ​១៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ចេះ​សម្តែង​តាំងពី​អាយុ​បាន​ជាង​៩​ឆ្នាំ​មក​ម្ល៉េះ​ដោយ​ពេញ​ចិត្ត​តួ​បែប​កាច​ឆ្នាស់ គឺ​ចូល​តួ​លឿន​។ នាង​តូច​រូប​នេះ​បន្ត​ថា ចេះ​សម្តែង​មក​ពី​ឧស្សាហ៍​តាមដាន​សិល្បៈ​​ពេល​ឃើញ​រៀមច្បង​សម្តែង​។ ម្យ៉ាង​ឃើញ​លោកតា កុយ និង​ប៉ា ក​យ សម្តែង​គឺ​កាន់តែ​ស្រឡាញ់​។

ចៅ​តា​កុយ បាន​ឲ្យ​ដឹង​ទៀត​ថា តា និង​លោកប៉ា គាត់​មិន​ចង់​ឲ្យ​សម្តែង​សិល្បៈ​ទេ គាត់​ហាម​ដែរ ប៉ុន្តែ​ដោយសារ​តែ​យើង​នៅ​តូច​ណាមួយ​រៀន​នៅ​ទាប ទើប​ថ្នាក់​ទី​៨ ដោយ​ចង់​ឲ្យ​មានចំណេះ​ច្រើន​សិន ទើប​ងាយ​រក​ការងារ​។

យ៉ាងណា​ម៉ិ​ញ​ពេល​ដឹង​ថា ចៅ និង​កូន​របស់​ខ្លួន​សម្តែង​បាន គាត់​ទាំង​២​បើកផ្លូវ ហើយ​ឲ្យ​គោរព​ការងារ គោរព​វិន័យ គោរព​ពេលវេលា ចេះ​ឱនលំទោន​ចាស់ទុំ កុំ​ឆ្មើងឆ្មៃ ហើយ​ខំរៀន​សម្តែង រៀន​តាម​រៀមច្បង​យក​ចំណុច​ល្អ​ៗ​។

កុមារី ជី​ង ឈិង​លី​ន និយាយ​ពី​តួ​កាច​នាង​ចង់​ក្លាយជា​តួ​ឆ្នាស់​ឆ្នើម​ដូច​អ្នក​នាង ស្វែង សុជាតា​ឬ​លី ច័ន្ទ​សីហា​។ កុមារី​រូប​នេះ​ក៏​ចេះ​ច្រៀង ហើយ​ត្រេ​មុខ​នាង​ផលិតករ​តារា​សិល្បៈ​ថា កាច​សម​ណាស់​។ នាង​តូច​នេះ បាន​ថត​រឿង​ភាគ​ល្បី​ៗ​តាម​កញ្ចក់​ទូរទស្សន៍​ធំ​ៗ​ដូច​ជា រឿង «​ផ្កាថ្ម​» រឿង «​រវាង​យើង​» និង​រឿង «ភរិយា​​ឥត​ខាន់ស្លា​» ជា​រឿង​មហាជន​តាមដាន​៕

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ