ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jennifer Lopez លេង​ឈុត​ឆែក​ចំហៀង​អត់​ពាក់​គ្រឿងក្នុង​ផ្អើល​អស់​ប្រុស​ៗ

5 ឆ្នាំ មុន

ភាព​ផូរផង់​របស់​នាង​ ជេ​ន្នី​ហ្វើ ឡូ​ប៉េ​ស ​(Jennifer Lopez) ទោះបីជា​នាង​ស្ថិត​នៅ​ទីកន្លែង​ណា​ក៏​ដោយ តែងតែ​ទាក់ភ្នែក​ទស្ស​និ​ជន​ឱ្យ​តាម​គយគន់ ។ លើស​ពី​នេះ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​មាន​ភាព​ភ្ញាក់ផ្អើល​ថែម​ទៀត​នៅ​ពេល​នាង​ថត​ក្នុង​ឈុត​ដ៏​សិច​សុី​គាប់​ភ្នែក​ឲ្យ​ទស្សនាវដ្ដី​«InStyle» ព្រោះ​ឈុត​នោះ​ជា​ឈុត​ឆែក​មួយ​ចំហៀង​ឃើញ​សម្រស់​ធម្មជាតិ​របស់​នាង​តាំង​ពីលើ​ដល់​ជើង…

ភាព​ផូរផង់​របស់​នាង​ ជេ​ន្នី​ហ្វើ ឡូ​ប៉េ​ស ​(Jennifer Lopez) ទោះបីជា​នាង​ស្ថិត​នៅ​ទីកន្លែង​ណា​ក៏​ដោយ តែងតែ​ទាក់ភ្នែក​ទស្ស​និ​ជន​ឱ្យ​តាម​គយគន់ ។ លើស​ពី​នេះ​កាន់តែ​ធ្វើ​ឲ្យ​មហាជន​មាន​ភាព​ភ្ញាក់ផ្អើល​ថែម​ទៀត​នៅ​ពេល​នាង​ថត​ក្នុង​ឈុត​ដ៏​សិច​សុី​គាប់​ភ្នែក​ឲ្យ​ទស្សនាវដ្ដី​«InStyle» ព្រោះ​ឈុត​នោះ​ជា​ឈុត​ឆែក​មួយ​ចំហៀង​ឃើញ​សម្រស់​ធម្មជាតិ​របស់​នាង​តាំង​ពីលើ​ដល់​ជើង ។

ឈុត​ដ៏​សិច​សុី​នេះ​ជា​ផលិតផល​របស់​«Valentino Haute Couture cape» ជា​ឈុត​ដ្រេ​ស​ពណ៌​បៃតង​រំលេច​ដោយ​ពន្លឺ ផ្លេក​ៗ ហើយ​ភាព​លេចធ្លោ​របស់​ឈុត គឺ​ឆែក​នៅ​ខាងស្ដាំ​យ៉ាង​វែង​រហូត​ដល់ក ។ គ្រង​ឈុត​នេះ​នាង​គ្មាន​ពាក់អាវ និង​ខោ​ក្នុង​ទេ មើលឃើញ​រាងរៅ​ប្រកបដោយ​ភាព​ស្រ​ឡូ​ន​គ្មាន​គូ​ប្រៀប​របស់​នាង ។

ទោះបីជា​មាន​អាយុ​៥០​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​ការ​ស្លៀកពាក់​ឈុត​ដ៏​ស្រ​ឡូ​ន​បែប​នេះ អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ជេ​ន្នី​ហ្វើ ឡូ​ប៉េ​ស ជានា​រី​ម្នាក់​មានចិត្ត​ស្មោះ និង​ហ៊ាន​បញ្ចេញ​សាច់​ឲ្យ​ទស្សនិកជន​បាន​មើល​យ៉ាង​ត្រជាក់​ភ្នែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ