ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម​ជុង​អ៊ុ​ន​មក​កាន់​ចិន ​ខណៈ​ការ​ជួប​គ្នា​ថ្មី​ត្រាំ​-​គី​ម​​នៅ​វៀតណាម

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​ចិន ៖ បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​នា​ថ្ងៃ​ទី​៧​មក​រា បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ថ្មី​មួយ​នៅ​ប្រទេស​ចិន ដែល​នៅ​ទិ​ី​នោះ​លោក​ជួប​គ្នា​កំពូល​លើក​ទី​៤​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​។ ដកស្រង់​ប្រភព​មួយ​របស់​ផ្នែក​ទទួល​បន្ទុក​ទំនាក់ទំនង​អន្តរ​កូរ៉េ កាសែត​កូរ៉េ​ខាងត្បូង​HANKYOREH​រៀបរាប់​ថា លោក​គី​ម​ជុង​អ៊ុ​ន​មក​កាន់​ក្រុង​ប៉េ​កាំ​ង​ដើម្បី​ជួប​ជាមួយ​លោក​សី​ុ​ជី​ន​ពីង​។…

ប្រទេស​កូរ៉េ​ខាងជើង​-​ចិន ៖ បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​នា​ថ្ងៃ​ទី​៧​មក​រា បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ថ្មី​មួយ​នៅ​ប្រទេស​ចិន ដែល​នៅ​ទិ​ី​នោះ​លោក​ជួប​គ្នា​កំពូល​លើក​ទី​៤​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​។

ដកស្រង់​ប្រភព​មួយ​របស់​ផ្នែក​ទទួល​បន្ទុក​ទំនាក់ទំនង​អន្តរ​កូរ៉េ កាសែត​កូរ៉េ​ខាងត្បូង​HANKYOREH​រៀបរាប់​ថា លោក​គី​ម​ជុង​អ៊ុ​ន​មក​កាន់​ក្រុង​ប៉េ​កាំ​ង​ដើម្បី​ជួប​ជាមួយ​លោក​សី​ុ​ជី​ន​ពីង​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP ដែល​ដកស្រង់​ប្រភព​មួយ​របស់​ផ្នែក​ទទួល​បន្ទុក​បញ្ហា​កូរ៉េ​ខាងជើង រាយ​ការណ៍​ថា​រថភ្លើង​មួយ​ដែល​ដឹក​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​មួយ​រូប បាន​បើក​ឆ្លងកាត់​ព្រំដែន​ចិន​។

ភ្នាក់ងារ​នោះ​ពុំ​អះអាង​ថា​នរណា​ពិតប្រាកដ​ស្ថិត​ក្នុង​រថភ្លើង​នេះ​ឡើយ ប៉ុន្តែ​ថា មាន​រថយន្ត​ច្រើន​សិប​គ្រឿង​និង​បណ្ដា​ភ្នាក់ងារ​សន្តិសុខ​បាន​រាំង​ខ្ទប់​ផ្លូវថ្នល់​នានា នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​ក្រុង​ដាន​ដុ​ង ជាទី​ី​ក្រុង​ចិន​នៅ​ជាប់​ព្រំដែន​ជាមួយ​កូ​ុ​រ៉េ​ខាងជើង ពេល​រថភ្លើង​នោះ​ឆ្លងកាត់​។

ចំណែក​ប្រភព​ការទូត​និយាយ​ថា លោក​សី​ុ​ជី​ន​ពី​ី​ង​ពិត​ណាស់នា​ពេល​ខាង​មុខ​នឹង​ទៅ​កាន់​កូរ៉េ​ខាង​ជើង។ ពេល​នោះ​លោក​នឹង​ក្លាយជា​មេដឹកនាំ​ចិន​ដំ​បូ​ូ​ង​គេ​ទៅ​កាន់​ប្រទេស​នេះ ចាប់តាំងពី​ឆ្នាំ​២០០៥​មក។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​នា​ថ្ងៃ​ទី​៨​មក​រា​ថា លោក​គី​ម​ជុង​អ៊ុ​ន​កំពុង​តែ​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃមួយ​នៅ​ចិន តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​។ ទស្សនកិច្ច​នោះ​របស់​លោក​គី​ម មាន​ទិស​ដៅ​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​នានា នៃ​ការ​ចរចា​ជាមួយ​សម្ព័ន្ធមិត្ត​ជិតដិត​បំផុត មុន​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​ជាយថាហេតុ​ជាមួយ​ប្រធានាធិបតី​​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​។

តាម​KCNA​ថា​លោក​គី​ម​និង​ភរិយា​លោកស្រី រី​សូល​ជូ​បាន​ចេញដំណើរ​មក​កាន់​ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ​ទី​៧​មក​រា អម​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​របស់​បក្ស​រដ្ឋាភិបាល​និង​កងទ័ព​។ រយៈពេល​៤​ថ្ងៃ​នៃ​ទស្សនកិច្ច​នេះ លោក​គី​ម​ជួប​ជាមួយ​លោក​សី​ុ​ពិភាក្សា​គ្នា​ជា​ពិ​​សេស​ពីការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​លោក​ត្រាំ​និង​លោក​គី​ម​។ កាលពី​ឆ្នាំទៅ​មិ​ញ លោក​គី​ម​ជុង​អ៊ុ​ន​បាន​មក​កាន់​ចិន​ដល់​ទៅ​៣​ដង ដើម្បី​ជួប​ជាមួយ​លោក​ស៊ីជី​ន​ពីង​។

រីឯ​កាសែត​កូរ៉េ​ខាងត្បូង​MUNHWA ILBO​រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា បណ្ដា​អ្នក​ទទួលខុសត្រូវ នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​មក​ជួប​ជា​ច្រើន​លើក​ជាមួយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​កូរ៉េ​ខាងជើង នាទី​ក្រុង​ហាណូយ ដើម្បី​និយាយ​ពី​ការ​រៀបចំ ការ​ជួប​គ្នា​កំពូល​ថ្មី​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន ដែល​នាំ​ឲ្យ​គេ​គិត​ថា​ការ​ជួប​គ្នា​កំពូល​ថ្មី​នោះ​អាច​ធ្វើ​នៅ​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ