ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូនជី​ក្លាយជា​តារាភាពយន្ត​អាសអាភាស

5 ឆ្នាំ មុន

នាង Yudi Pineda ជនជាតិ​កូ​ឡុំ​ប៊ី​អាយុ​២៨​ឆ្នាំ​ជា​មនុស្ស​មានចិត្ត​ជ្រះថ្លា​ប្រកបដោយ​ធម៌ មានចិត្ត​ប្រាថ្នា​ចង់​ក្លាយជា​ដូនជី​តាំងពី​នៅ​ក្មេង ។ ដូច្នេះ​ហើយ​នាង​ចូល​បួស​ជា​ដូនជី​អស់​រយៈពេល​៨​ឆ្នាំ ។ ហួស​ពី​នឹក​ស្មាន​ដល់ ទីបំផុត​ស្ថានភាព​ជីវិត​នាង…

នាង Yudi Pineda ជនជាតិ​កូ​ឡុំ​ប៊ី​អាយុ​២៨​ឆ្នាំ​ជា​មនុស្ស​មានចិត្ត​ជ្រះថ្លា​ប្រកបដោយ​ធម៌ មានចិត្ត​ប្រាថ្នា​ចង់​ក្លាយជា​ដូនជី​តាំងពី​នៅ​ក្មេង ។ ដូច្នេះ​ហើយ​នាង​ចូល​បួស​ជា​ដូនជី​អស់​រយៈពេល​៨​ឆ្នាំ ។ ហួស​ពី​នឹក​ស្មាន​ដល់ ទីបំផុត​ស្ថានភាព​ជីវិត​នាង Yudi Pineda បែរជា​ក្លាយជា​តារា​អាសអាភាស​ទៅ​វិញ ។

នាង​Yudi Pineda បាន​ចូល​បួស​ជា​ដូនជី​តាំងពី​អាយុ​១០​ឆ្នាំ ។ បន្ទាប់​ពី​បួស​ប្រតិបត្តិ​ជីវិត​ជា​ដូនជី​ក្នុង​រយៈពេល​៨​ឆ្នាំ ការ​ប្រែប្រួល​បាន​កើតឡើង​ដោយ​នាង​លាឈប់​ទៅ​ចាប់​អាជីព​ជា​តួ​អាសអាភាស​ទៅ​វិញ ។ មូលហេតុ​ដែល​នាង​លាចាក​ភាព​ជា​ដូនជី ដោយសារ​តែ​នៅ​ពេល​អាយុ​១៨​ឆ្នាំ ចិត្ត​របស់​នាង​រំភើប​ដោយ​សេចក្តី​ស្នេហា គឺ​នាង​បាន​លួច​ស្រឡាញ់​គ្រូ​ប្រដៅ​សាសនា ។​ដោយសារ​នឹក​ខ្លាច​មាន​បាបកម្ម​ព្រោះតែ​ចិត្ត​មិន​បរិសុទ្ធ​នឹង​ព្រះធម៌​បែប​នេះ នាង​ក៏​សុំ​ចាក​ចេញពី​វិហារ លាចាក​ជីវិត​ជា​ដូនជី​ទៅ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹមជីវិត​តាម​លទ្ធភាព​វិញ ។ នាង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើ​ជា​តារាភាពយន្ត​អាសអាភាស​ទេ ។

នាង​Yudi Pineda រំលឹក​ថា​«​ក្នុង​ពេល​ជា​ដូនជី​ក្នុង​ចិត្ត​ផ្ដោត​ជា​សំខាន់​លើ​ព្រះធម៌ គឺ​គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ ។ លុះ​មក​ដល់​ថ្ងៃមួយ​ក្នុង​ពេល​នាង​ខ្ញុំ​មាន​អាយុ​២៦​ឆ្នាំ​ក៏​បាន​ងាក​មក​ចាប់​អាជីព​ជា​តារា​សម្តែង​បែប​អាសអាភាស​យ៉ាង​ពេញលេញ និង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​«​ស្ទូ​ឌី​យោ​» (BangBros Studio) ខាង​ផលិតភាព​យន្ត​អាសអាភាស​ធំ​បំផុត​នៅ​លើ​ពិភពលោក »​។

ស្ថិត​ក្នុង​ជីវិត​ជាតា​រា​អាសអាភាស នាង​និយាយ​ថា​«​សព្វថ្ងៃ​ក្នុង​ចិត្ត​នៅ​មាន​តែ​មាន​សទ្ធា​ជា​ដូនជី ចង់​ចូល​វិហារ​ជា​រៀងរាល់ថ្ងៃ ។ ខ្ញុំ​នៅ​តែ​ចង់​ចូល​វិហារ​ស្ថិត​នៅ​ក្នុង​ឈុត​ជា​ដូនជី​ក្នុង​នាម​ជា​អ្នកបួស ប៉ុន្តែ​នាង​ខ្ញុំ​មាន​អាជីព​ជា​តួ​អាសអាភាស​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ