ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាក្សត្រ​ម៉ា​ឡេ​ស៊ី​ដាក់រាជ្យ ​ព្រោះ​អភិ​សេក​​ជាមួយ​បវរកញ្ញា​

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ព្រះ​បរមរាជវាំង​ម៉ា​ឡេស៊ី​ប្រកាស​នា​ថ្ងៃ​ទី​៦​មក​រា ពី​ការ​ដាក់រាជ្យ​របស់​ព្រះមហាក្សត្រ​MUHAMMAD​ទី​៥ បី​ឆ្នាំ​មុន​ព្រះ​អង្គ​ចប់​រាជ្យ​និង​បន្ទាប់​ពី​ច្រើន​ស​ប្ដា​ហ៍​លេច​ពាក្យ​ចចាមអារ៉ាម​ពី​ព្រះ​អង្គ​រៀប​អភិសេក​ជាមួយ​បវរកញ្ញា​រុ​ស្សុ​ី​អាយុ​២៥​ឆ្នាំ​មួយ​រូប​។ ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី​អង្គ​នោះ​ឡើង​គ្រងរាជ្យ​កាល​ពី​ខែធ្នូ​ឆ្នាំ​២០១៦ ជា​ព្រះមហាក្សត្រ​ទី​១៥​របស់​ម៉ា​ឡេ​ស៊ី​។ យោង​តាម​រដ្ឋធម្មនុញ្ញ​ក្នុង​ចំណោម​ស៊ុ​ល​តង់​រដ្ឋ​ទាំង​៩ ស៊ុ​ល​តង់​មួយ​អង្គ​ៗ​ឡើង​គ្រងរាជ្យ​ដូរ​វេន​គ្នា​ម្តងម្នាក់​៥​ឆ្នាំ​ម្ដង ។…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ព្រះ​បរមរាជវាំង​ម៉ា​ឡេស៊ី​ប្រកាស​នា​ថ្ងៃ​ទី​៦​មក​រា ពី​ការ​ដាក់រាជ្យ​របស់​ព្រះមហាក្សត្រ​MUHAMMAD​ទី​៥ បី​ឆ្នាំ​មុន​ព្រះ​អង្គ​ចប់​រាជ្យ​និង​បន្ទាប់​ពី​ច្រើន​ស​ប្ដា​ហ៍​លេច​ពាក្យ​ចចាមអារ៉ាម​ពី​ព្រះ​អង្គ​រៀប​អភិសេក​ជាមួយ​បវរកញ្ញា​រុ​ស្សុ​ី​អាយុ​២៥​ឆ្នាំ​មួយ​រូប​។

ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី​អង្គ​នោះ​ឡើង​គ្រងរាជ្យ​កាល​ពី​ខែធ្នូ​ឆ្នាំ​២០១៦ ជា​ព្រះមហាក្សត្រ​ទី​១៥​របស់​ម៉ា​ឡេ​ស៊ី​។ យោង​តាម​រដ្ឋធម្មនុញ្ញ​ក្នុង​ចំណោម​ស៊ុ​ល​តង់​រដ្ឋ​ទាំង​៩ ស៊ុ​ល​តង់​មួយ​អង្គ​ៗ​ឡើង​គ្រងរាជ្យ​ដូរ​វេន​គ្នា​ម្តងម្នាក់​៥​ឆ្នាំ​ម្ដង ។

កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា​កន្លង​ទៅ​ព្រះ​ចៅ MUHAMMAD FARIS PETRA ព្រះ​ជន្ម​៤៩​ព្រះ​វស្សា បាន​ចាប់​គៀក​ដៃ​អតីត​បវរកញ្ញា​រុ​ស្ស៊ី​ម្នាក់​នាង OKSANA VOEVODINA នា​ឱកាស​នៃ​ពិធី​ដឺ​លុ​ច​មួយ​នៅ​ទីក្រុង​មូ​ស្គូ ដោយ​គេ​ចាត់​ទុក​ពិ​ធី​នោះ​ថា​ជា​ពិធី​អភិសេក​របស់​អ្នក​ទាំង​២​។ បណ្ដា​រូបភាព​បង្ហាញ​ព្រះ​មហាក្សត្រ​អង្គ​នោះ គ្រង​សម្លៀក​បំពាក់​ប្រពៃណី​ម៉ា​ឡេ​ស៊ី គង់​ក្បែរ​នារី​អាយុ​២៥​ឆ្នាំ​រូប​នោះ ដែល​ជា​បវរកញ្ញា​ក្រុង​មូ​ស្គូ​ឆ្នាំ​២០១៥ ស្លៀកពាក់​រូប​ពណ៌​ស​និង​មាន​ស្បៃ​បិទមុខ ព័ទ្ធ​ជុំវិញ​ដោយ​ផ្កា​និង​ភ្ញៀវ​ទាំង​ឡាយ​។

សម្រាប់​ពេល​នេះ​ការ​ពិត​ពី​ការ​រៀប​អភិសេក​នៅ​រុ​ស្ស៊ី​នោះ ពុំ​ទាន់​មានការ​អះអាង​នៅឡើយ ទាំង​មហេសី​មុន​របស់​ទ្រង់​ជា​ម្ចាស់​ក្ស​ត្រី​ថៃ​មួយ​អង្គ ដែល​លែងលះ​គ្នា​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ ទាំង​ដោយ​ព្រះ​បរមរាជវាំង​។ ចាប់តាំងពី​ពេល​នោះ​មក ព្រះមហាក្សត្រ​អង្គ​នេះ​បាន​អវត្តមាន​ជា​ផ្លូវការ​ដោយ​ថា​ជាប់​ព្យាបាល​ព្រះ​រោគ ហើយ​ព្រះ​ចៅ​ស៊ុ​ល​តង់​PERAK ជា​ព្រះមហាក្សត្រ​ស្ដី​ទី​។

នេះ​ជា​លើក​ដំបូង​ដែល​ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី​មួយ​អង្គ​ទ្រង់​ដាក់រាជ្យ ចាប់តាំងពី​ម៉ា​ឡេ​ស៊ី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​កាលពី​ឆ្នាំ​១៩៥៧​មក​។ ម៉ា​ឡេ​ស៊ី​ជា​ព្រះរាជាណាចក្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ មាន​គំរូ​ខុស​ប្លែក​ពី​គេ​តែ​មួយ​គត់​លើ​ពិ​ភ​បលោក​។ ព្រះមហាក្សត្រ​ត្រូវ​ដូរ​រៀង​រាល់​៥​ឆ្នា​ម្ដង ហើយ​ជ្រើសរើស​ក្នុង​ចម​ណោ​ម​គ្រូ​សារ​រាជវង្ស ដែល​ដឹកនាំ​រដ្ឋ​៩ ក្នុង​ចំណោម​រដ្ឋ​ទាំង​១៣​របស់​ប្រទេស​។

ព្រះ​បរមរាជវាំង​ប្រកាស​ថា ព្រះមហាក្សត្រ​ទ្រង់​ដាក់រាជ្យ ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ​ទី​១៥ និង​ថា​ការ​សម្រេច​នោះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៦​មក​រា​ទៅ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ព្រះ​បរមរាជវាំង​ពុំ​បាន​ផ្ដល់​ហេតុផល​ណាមួយ នៃ​ការ​ចាកចេញ​របស់​ទ្រង់​ឡើយ​។ ប៉ុន្តែ​តាម​មើលទៅ​គ្មាន​អ្វី​ក្រៅពី​ទ្រង់​ទៅ​រៀប​អភិសេក​ជាមួយ​អតីត​បវរកញ្ញា​រុ​ស្ស៊ី​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ