ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​ការ​ប្រកួត​កីឡា​មហាជន

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ឈឹ​ម កាន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​មហាជន និង​អបអរសាទរ​ខួប​លើក​ទី​៤០…

ខេត្តមណ្ឌលគិរី ៖ លោក ឈឹ​ម កាន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​មហាជន និង​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ​៧ មក​រា​១៩៧៩-៧​មក​រា​២០១៩ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​កីឡាដ្ឋាន​បាល់ទាត់​ក្រុង​សែន​មនោ​រម្យ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែមករា​ឆ្នាំ​២០១៩​។

លោក ឈឹ​ម កាន បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ពិធី​ប្រកួត​កីឡាបាល់ទាត់​មហាជន​នា​ពេល​នេះ ធ្វើ​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧​មក​រា ១៩៧៩ – ៧​មក​រា ២០១៩ ដែល​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស​កម្ពុជា បាន​ចង​ចាំ​មិន​ភ្លេច​ពី​ការ​រស់រាន​មានជីវិត​ឡើង​វិញ និង​បាន​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។

លោក​បាន​បន្ត​ថា ក្រុម​កីឡាករ​ទាំងអស់ បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត សមត្ថភាព ទេ​ព្យ​កោសល្យ និង ប​ច្ចេ​ទស​ដែល​ខ្លួន​មាន ដោយ​ឈរ​លើ​ស្មារតី​យោគយល់ អធ្យាស្រ័យ រក្សា​បាន​នូវ​ចំណង​សាមគ្គីភាព មិត្តភាព ដើម្បី​ក្លាយជា​កីឡាករ​ដ៏​គំរូ ទាំងនេះ កើតឡើង​បាន​ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​។

លោក​បញ្ជាក់​បន្ថែម​ថា ចំពោះ​កីឡាករ​ដែល​បាន​ចូល​រូ​ម​ប្រកួត មាន​ចំនួន​៦​ក្រុម ស្មើនឹង ១៥០​នាក់ ការ​ប្រកួត​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣១​ខែធ្នូ ២០១៨ រហូត​ដល់​ថ្ងៃ​ទី​៤ ខែមករា ២០១៩ បិទ​បញ្ចប់ ដោយ​លទ្ធ
ផល​ការ​ប្រកួត ជ័យ​លា​ភី​លេខ​១​បាន​ទៅ​លើ​ក្រុម​កីឡាករ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​សាខា​ខេត្ត ជ័យ​លា​ភី​លេខ​២​បាន​ទៅ​លើ​ក្រុម ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ជ័យ​លា​ភី​លេខ​៣ បាន​ទៅ​លើ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ