ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ប្រាក់​ស្មើ​មាន​អំណាច​… អត់​មានទោស​ទេ​!!! (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រឿងរ៉ាវ​គួរ​ឱ្យ​អាម៉ាស់​របស់​ឧកញ៉ា​ថៃ ដៃ​មឹក​ក្នុង​រឿង​បង្កហេតុ​ជាមួយ​នារី​បំរើ​ការងារ​ក្នុង​ខារ៉ាអូខេ​នោះ ត្រូវ​បាន​បញ្ចប់​ហើយ​។ គួរ​កត់​សម្គាល់ថា អតីត​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បី​នៅ​ស្រុក​អូរ​រាំង​ឪ គឺ​ឧកញ៉ា​ថៃ ដែល​បាន​មក​ចូល​ខារ៉ាអូខេ​យីហោ «​វីឡា​»…

ខេត្តកំពង់ចាម ៖ រឿងរ៉ាវ​គួរ​ឱ្យ​អាម៉ាស់​របស់​ឧកញ៉ា​ថៃ ដៃ​មឹក​ក្នុង​រឿង​បង្កហេតុ​ជាមួយ​នារី​បំរើ​ការងារ​ក្នុង​ខារ៉ាអូខេ​នោះ ត្រូវ​បាន​បញ្ចប់​ហើយ​។

គួរ​កត់​សម្គាល់ថា អតីត​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បី​នៅ​ស្រុក​អូរ​រាំង​ឪ គឺ​ឧកញ៉ា​ថៃ ដែល​បាន​មក​ចូល​ខារ៉ាអូខេ​យីហោ «​វីឡា​» ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​យប់​ថ្ងៃ​ទី​០៥ មក​រា ២០១៩ ដោយ​ជាប់ចោទ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​រត់​តុ​ម្នាក់​ក្នុង​បន្ទប់​លេខ​៦៦៦៦ ហើយ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​និង​នគរបាល​បាន​ចុះ​មក​អន្តរាគមន៍​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​យប់ ដើម្បី​សួរនាំ​។ ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​កំពង់ចាម ព្រោះ​នេះ​ជា​លើក​ទី​០១​ហើយ ដែល​មាន​ឧកញ៉ា ត្រូវ​បាន​នាំ​ខ្លួន​បែប​នេះ ហើយ​ក៏​មិន​ធ្លាប់​កើត​មាននៅ​តាម​ហាង​ខារ៉ាអូខេ​ណាមួយ​នា​ពេល​កន្លង​មក ក្នុង​ក្រុង​កំពង់ចាម​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ខាងលើ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ មក​រា ភ្នាក់ងារ​កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​មក​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ជា​ច្រើន
លើក ថែម​ទាំង​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ មក​រា ២០១៩ ដើម្បី​ចង់​ដឹង​ពី​រឿង​របស់​លោក​ឧកញ៉ា​ថៃ ដោយ​បាន​ឆ្លើយ​ថា រវល់​ជាប់​ប្រជុំ​មិន​ចង់​និយាយ​នោះ​ទេ សូ​ម្បី​តែ​ចូល​ទៅ​យក​ព័ត៌មាន​ក៏​មិន​ឲ្យ​ចូល​ដែរ​។

ទោះបីជា​រឿង​ដែល​បាន​កើតឡើង​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​វីឡា​នោះ សមត្ថកិច្ច​ហាក់បីដូចជា​ព្យាយាម​បិទ​បាំង​មិន​ចង់​ឲ្យ​មាន​ព័ត៌មាន​លេច​ចេញ​មក​ខាងក្រៅ​ក្តី ក៏​កោះសន្តិភាព​បានដឹង​ពី​ប្រភព​ព័ត៌មាន​ពី​នគរបាល​តូចតាច​ខ្លះ​ដែរ ។

តែ​ទោះជា​ជាប់ចោទ​បទ​ហិង្សា​ក៏​ដោយ នៅ​យប់​ថ្ងៃ​ទី​០៦ មក​រា ឧកញ៉ា​ថៃ អតីត​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បី​នៅ​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ប៉ូលិស​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មានការ​សង​ជា​សំណង​ទៅ​ឲ្យ​ស្ត្រី​រង​គ្រោះ​នៅ​ខារ៉ាអូខេ​វីឡា តែ​មិនដឹង​ជា​ចំនួន​ប៉ុន្មាន​នោះ​ទេ ត្រូវ​បាន​គេ​លាក់​បិទ​ជិត​យ៉ាង​ល្អ សូ​ម្បី​តែ​លោក​សត្យា បងប្រុស​របស់​អ្នក​រង​គ្រោះ​ក៏​មិន​បាន​ឆ្លើយ​ប្រាប់​ដែរ ដោយ​លើក​ហេតុផល​ថា រវល់​ៗ ។

គេ​ថា មុន​នឹង​ឲ្យ​លោក​ឧកញ៉ា​ល្បីល្បាញ​ខាងលើ​ចេញ​ទៅ​វិញ ក៏​បាន​ផ្តិត​មេដៃ​សរសេរ​លាយ​លក្ខណ៍​អក្សរ ដោយ​បាន​សុំ​ទោស​ជា​សាធារណៈ​នូវ​រឿងហេតុ​ដែល​បាន​កើតឡើង​នោះ ។ ដោយឡែក​ថៅកែ​ហាង​ខារ៉ាអូខេ​វីឡា​ក៏​បាន​បិទ​ទូរស័ព្ទ​ដោយ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រឹក​ថ្ងៃ​ទី​០៧ មក​រា ២០១៩ ហាក់​បីដូច​លាក់​នូវ​រឿងហេតុ​ខាងលើ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មក​រា ដំបូង​មាន​គេ​អះអាង​ច្បាស់​ថា ឧកញ៉ា​ថៃ នឹង​ត្រូវ​បាន​បញ្ជូន​ខ្លួន
មក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត តែ​មិន​បាន​ដូច្នោះ​ទេ សូ​ម្បី​តែ​ស្រមោល​ឧកញ៉ា​ក៏​មិន​បាន
ឃើញ ទ្វាររបង​សាលាដំបូង​ខេត្ត​ត្រូវ​បាន​បិទ ព្រោះ​ចំ​ថ្ងៃ​បុណ្យ​ឈប់​សំរាក ដោយ​បើក​តែ​ម្ខាង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ