ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​នៅ​ថៃ​បង្ក​ទឹកជំនន់​តែ​បណ្ដា​កោះ​ទេសចរណ៍​គេច​ផុត

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មនុស្ស​ជិត​៣០.000 នាក់​កាលពី​ចុង​ស​ប្ដា​ហ៍​នាំ​គ្នា រត់​ភៀសខ្លួន​ទៅ​កាន់​ជម្រក​នានា ក្រោយ​ទឹកជំនន់​និង​ការ​ដាច់​ភ្លើង បណ្ដាល​មក​ពី​ការ​វាយប្រហារ​របស់​ព្យុះ​ឈ្មោះ​PABUK ខណៈ​បណ្ដា​កោះ​ទេសចរណ៍​ថៃ​ក្នុង​ឈូង​សមុទ្រ​ថៃ​គេច​ផុត​ពី​ភ្នែក​ព្យុះ​នេះ​។ PABUK​ជា​ព្យុះ​ត្រូ​ពី​កាល់​ដំបូង​គេ​វាយប្រហារ​លើ​ថៃ​ចាប់​តាំង​ពិ​ី​៣០​ឆ្នាំ​មក​ហើយ នាំ​ឲ្យ​មាន​ខ្យល់​បោក​បក់​ខ្លាំង…

ប្រទេស​ថៃ ៖ មនុស្ស​ជិត​៣០.000 នាក់​កាលពី​ចុង​ស​ប្ដា​ហ៍​នាំ​គ្នា រត់​ភៀសខ្លួន​ទៅ​កាន់​ជម្រក​នានា ក្រោយ​ទឹកជំនន់​និង​ការ​ដាច់​ភ្លើង បណ្ដាល​មក​ពី​ការ​វាយប្រហារ​របស់​ព្យុះ​ឈ្មោះ​PABUK ខណៈ​បណ្ដា​កោះ​ទេសចរណ៍​ថៃ​ក្នុង​ឈូង​សមុទ្រ​ថៃ​គេច​ផុត​ពី​ភ្នែក​ព្យុះ​នេះ​។

PABUK​ជា​ព្យុះ​ត្រូ​ពី​កាល់​ដំបូង​គេ​វាយប្រហារ​លើ​ថៃ​ចាប់​តាំង​ពិ​ី​៣០​ឆ្នាំ​មក​ហើយ នាំ​ឲ្យ​មាន​ខ្យល់​បោក​បក់​ខ្លាំង មាន​ល្បឿន​ដល់​ទៅ​៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី​៣​ដល់​៥​ម៉ែ​ត្រ​ព្រមទាំង​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ច្រើន​កន្លែង​។ តុល្យការ​នៃ​ព្យុះ​នោះ​ដែល​បោកបក់​ចាប់តាំងពី​ថ្ងៃ​ទី​៣​មក​រា​មក អ្នក​ស្លាប់មាន​៤​នាក់​ហើយ​មនុស្ស​ម្នាក់​បាត់​ខ្លួន​។ ព្យុះ​នោះ​នាំ​ឲ្យ​មានការ​ជម្លៀស​អ្នកទេសចរ​ចេញ​ច្រើន​ពាន់​នាក់ និង​នាំ​ឲ្យ​មានការ​ស្ទះ​នៅ​តាម​កោះ​ទេសចរ​ថៃ​ទាំងឡាយ ព្រោះ​បណ្ដា​ជើងហោះហើរ​នៃ​យន្តហោះ​ត្រូវ​លុប​ចោល​។

កាលពី​ឆ្នាំ​១៩៨៩​ព្យុះ​ទី​ហ្វុ​ង​មួយ​ឈ្មោះ​GAY​វាយប្រហារ​លើ​តំបន់​នោះ ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​ដែរ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​នាក់​។

ព្យុះ​PABUK​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​មក​រា​បាន​ចុះ​ថមថយ​កម្លាំង​មក​ជា​វិ​សម្ពាធ​មួយ ហើយ​រំកិល​ទៅ​លើ​សមុទ្រ​ANDAMAN ដែល​នៅ​ទីនោះ​មាន​ទីតាំង​ទេសចរណ៍ កោះ​ក្រា​ប៊ី​និង​កោះ​ភូ​កេ​ត​មុន​ពេល​ចាក​ចេញពី​ប្រទេស​ថៃ​។ មុន​នេះ​ភ្នែក​ព្យុះ​នោះ​បាន​ចៀស​ផុត​ដោយ​ប្រផិតប្រផើយ​កោះ​សា​មុ​យ កោះ​ផា​ន់​ហ្គា​ន​និង​កោះ​តា​វ ក្នុង​ឈូង​សមុទ្រ​ថៃ​។ កោះ​ទាំងនោះ​ពេញ​និយម​បំផុត​សម្រាប់​ពួក​អ្នកទេសចរ​នា​ដំណាច់​ឆ្នាំ​។ អ្នកទេសចរ​ច្រើន​រយ​នាក់​នៅ​ជាប់​លើ​កោះ​ទាំងនោះ ខណៈ​នាវា​ត្រូវ​ស្ថិត​នៅ​កំពង់​ផែ​ខ្លាច​ព្យុះ រួច​ព្រ​លាន​យន្តហោះ​តំបន់​ត្រូវ​បិទ​។ អ្នកទេសចរ​មួយ​ចំនួន​អាច​ចាកចេញ​នា​ថ្ងៃ​ទី​៥​មក​រា ជាមួយ​ការ​បើក​ឡើង​វិញ​ព្រ​លាន​យន្តហោះ​និង​សេវាកម្ម​នាវា​ដឹក​ជញ្ជូន​។

លោក​KRIKKRAI SONGTHANEE អភិបាលស្រុក​កោះ​ផា​ន​ហ្គា​ន​ជា​កោះ​ទេសចរណ៍​សំខាន់​មួយ​និយាយ​ថា អ្វី​ៗ​ត្រូវ​បាន​បញ្ចប់​ហើយ​។ អ្នកទេសចរ​១០.០០០​នាក់​ស្ថិត​លើ​កោះ​របស់​យើង​ដោយ​សុខ​សប្បាយ​។​លោក​បន្ត​ថា​ខ្យល់​បោកបក់​ខ្លាំង​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ខ្លះ​ប៉ុ​​ណ្ណោះ​។

អាជ្ញាធរ​ថៃ​បាន​ចេញ​ការ​ព្រមាន​ជា​ច្រើន​ហើយ​បើក​ជម្រក​នានា​ខ្លាច​ក្រែ​ន​កើត​មានការ​ខូចខាត​ធ្ងន់ធ្ងរ​។ នៅ​លើ​ដី​មក​ពី​​ការ​បាក់​ដើមឈើ​និង​រលំ​បង្គោល​ភ្លើង មនុស្ស​ជាង​២០០.០០០​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើ ក្នុង​ខេត្ត​៤​ពិសេស​ខេត្ត​ណា​ខន​សី​ុ​ថា​ម​រ៉ាត​និង​ខេត្ត​ស៊ូ​រ៉ាត​ថា​នី ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​ព្យុះ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ