ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ចិន​ហូរ​ចូល​កម្ពុជា​ក្លាយជា​ប្រធានបទ​ក្តៅ​នៅ​វេទិកា​នៅ​រាជបណ្ឌិត​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​ថ្លែង​ថា សូមកុំ​ខ្វល់​ពី​បញ្ហា​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​ត្រូវ​ខ្វល់​ថា មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្ពុជា​ដែរ ឬទេ…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​ថ្លែង​ថា សូមកុំ​ខ្វល់​ពី​បញ្ហា​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​ត្រូវ​ខ្វល់​ថា មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្ពុជា​ដែរ ឬទេ ។

ការ​លើក​ឡើង​នេះ ខណៈ​ដែល​ចរន្ត​នៃ​លំហូរ​ជនបរទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា​យ៉ាង​គំហុក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ជនជាតិ​ចិន នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩​នៅ​ឯករាជ​បណ្ឌិត​កម្ពុជា​ក្នុង​វេទិកា​ស្តី​ពី​«​រដ្ឋាភិបាល​ដើម​ស្រស់​» ។ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា​«​ចិន​មិនមែន​មាន​តែ​នៅ​ស្រុក​យើង​ទេ ទីណា​មាន​ពន្លឺ​ទីនោះ​មាន​ចិន​» ។

លោក​ថា ចិន​មាន​ប្រជាជន​១,៤០០​លាន​នាក់ អាស៊ាន​មាន​តែ​ជាង​៦០០​លាន​នាក់ ។ ពេល​នេះ​មិន​ត្រូវ​កង្វល់​ពី​វត្តមាន​ចិន​នៅ​កម្ពុជា​ទេ តែ​ត្រូវ​កង្វល់​ពី​ការ​អនុវត្តន៍​ច្បាប់​របស់​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ។ ក្រសួងមហាផ្ទៃ​ត្រួតពិនិត្យ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស តើ​ក្រសួងមហាផ្ទៃ​ធ្វើ​ការងារ​ខ្លួន​ដែរ ឬទេ0x017d7 ។ លោក​បណ្ឌិត សភាចា​រ្យ បាន​លើក​ឡើង​ថា នៅ​អា​មេ​រិ​ក​មាន​ឆាយ​ណា ថោ​ន នៅ​ថៃ​មាន​ឆាយ​ណា​ថោ​ង មាន​រហូត​ដល់​៦០%​នៅ​ថៃ​កាន់កាប់​ដោយ​ចិន និង​សម័យ​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត់​ត្រា ឲ្យ​និយាយ​ភាសា​ចិន​ទៀត​ផង ។

លោក​បណ្ឌិត ថា​«​ឥឡូវនេះ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​មាន​តួនាទី​សំខាន់​ណាស់​»​មាន​អ្នកខ្លះ​ថា ចិន​ជិះឡាន (​ខ​.​ម ឬ​ន​.​ប​) ពួក​គេ​មក​ក្នុង​នាម​អ្វី​ដែរ អ្នក​បណ្តុះបណ្តាល អ្នក​វិនិយោគ ឬ​នគរបាល​បេសកកម្ម​អ្វី​នៅ​កម្ពុជា ? ។ លោក​បណ្ឌិត​បញ្ជាក់​ថា​«​បើ​ជនជាតិ​ចិន​ទាំងនោះ​មក​កម្ពុជា​គ្មាន​តួនាទី​អី​ទេ គឺ​មន្ត្រី​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​កម្ពុជា​ត្រូវ​កែខ្លួន ។ ពីព្រោះ​កម្ពុជា​មិនមែន​កើតឡើង​ដោយ​រដ្ឋប្រហារ​ទេ ។ កើតឡើង​ពី​ការ​បោះ​ឆ្នោត​ប្រជាជន​បោះ​ឆ្នោត ដូចនេះ​ក្រសួង​ទាំង​ពីរ​នេះ​ត្រូវ​កែ ។ កុំ​ឲ្យ​ចិន​ជិះឡាន ខ​.​ម ឬ​ន​.​ប ទៅ​បុក​គេ ។

លោក​ថា​«​ប្រជាជន​កម្ពុជា​មិនមែន​ជា​ទទួលខុសត្រូវ​ទេ គឺ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ទេ ។ សូមកុំ​បន្ទោស​ចិន​ត្រូវ​បន្ទោស​ខ្លួនឯង ។ យើង​ខ្វះ​ការ​គ្រប់គ្រង​ច្បាប់​មាន​ហើយ តែ​យើង​នៅ​ខ្វះ​ឆន្ទៈ និង​ត្រូវការ​ឆន្ទៈ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​យើង ។ ត្រូវ​ទទួលយក​ការ​ពិត​បើ​មិន​ទទួលយក​ការ​ពិត​ព្យាបាល​មិនជា​ទេ​» ។

លោក​បណ្ឌិត​សភាចា​រ្យ​បាន​បញ្ជាក់​ថា​«​ចិន​មក​ស្រុក​ខ្មែរ​នៅ​ពេល​នេះ​ខុស​ពី​ចិន​មក​កាន់​ស្រុក​ខ្មែរ​ពី​មុន​» ។ លោក​ថា ចិន​មក​ស្រុក​ខ្មែរ បី​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ – ចិន​ហែល​ទឹក​មក ហើយ​ហែល​មក​ទើរ​ត្រឹមណា​នៅ​ត្រឹមនោះ​ដូច​ជា នៅ​កំពង់ចាម ។ ដំណាក់កាល​ទី​២- ចិន​យក​មនោ​គម​មក​ដាក់ (១៩៧៥​ដល់​១៩៧៩) ចិន​បាន​នាំ​មក​ដាក់ គឺ​មនោ​គម​ម៉ៅ សេ​ទុង ។ តែ​ដំណាក់កាល​ទី​៣​នេះ ទស​វត្ស​ទី​២១ សម័យ​សម្តេច​តេ​ជោ​ហ៊ុន សែន នេះ​ចិន​បាន​យក​ផ្ទះថ្ម​៣០​ជាន់ ,៤០​ជាន់​,៦០​ជាន់ ហើយ​កុំ​សង្ឃឹម​ចិន​យក​ទៅ​វិញ​ទេ ។
ចំពោះ​បញ្ហា​ចិន​នេះ​កាន់តែ​ក្តៅ​ឡើង​ៗ​លោក​បណ្ឌិត​សភាចា​រ្យ​បាន​លើក​ឡើងជា​សំណួរ​ថា អ្នក​ណា​ផ្តល់​សញ្ជាតិ​ឲ្យ​ទៅ​ចិន គឺ​ក្រសួងមហាផ្ទៃ​ដោយ​សំណើរ​ទៅ​ព្រះមហាក្សត្រ ។ សូម​ឲ្យ​អ្នកវិភាគ​ពិនិត្យ​ឡើង​វិញ​កុំ​បារម្ភ​សុទ្ធតែ​ចិន​ចេះ ចិន​ចុះ ។ នៅ​ពេល​ចិន​ទាំងនោះ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ និង​លិខិតឆ្លងដែន​ខ្មែរ​ចិន​ទាំងនោះ​គ្មាន​សិទ្ធិ​ទិញ​ដី​ទេ ។

លោក​បណ្ឌិត​ថា​«​យើង​ត្រូវ​ចាប់ផ្តើម​កែ​ដោយ​អនុវត្ត​ច្បាប់​» ។ លោក​ថា បានឮ​សម្តេច​តេ​ជោ​ថ្លែង​ពី​បុណ្យ​សមុទ្រ​ខេត្តកោះកុង​ថា ខ​.​ម ឬ​ន​.​ប ចាប់​ទាំងអស់​ឲ្យ​តែ​ខុសច្បាប់ ។ លោក​ថា​«​ដើម្បី​ឲ្យ​សម្លេង​សារ​របស់​សម្តេច​តេ​ជោ​ក្លាយជា​សម្លេង​មាស សូម​ឲ្យ​អ្នក​អនុវត្តន៍​ត្រូវ​តែ​គោរព ។ លោក​បណ្ឌិត​លើក​ឡើង​ថា ប្រទេស​ណា​ក៏​មាន​ចិន​ដែរ សំខាន់​ត្រូវ​អនុវត្ត​ច្បាប់​ប្រទេស​ជា តិ ។ សូមកុំ​កង្វល់​ពី​ចិន​តែ​យើង​អនុវត្តន៍​បាន ឬ​មិន​បាន​នេះ​បានជា​កង្វល់ ៕

កែសម្រួលដោយ