ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​កូ និង ពេជ្រ សូលី​កា ស្និទ្ធ​គ្នា​ម្លឹ​ង​ៗ​កំពុង​ធ្វើ​ឱ្យ​មហាជន​សង្ស័យ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​បែប​យុវវ័យ​កញ្ញា​ ពេជ្រ សូលី​កា បាន​បង្ហាញ​វត្តមាន​ក្នុង​ផលិតកម្ម​រស្មី​ហង្ស មាស ជាមួយនឹង​អតីត​តារា​រួម​ទ្រនំ​គឺ​លោក​ណុ​ប សម្បត្តិ​នី​កូ ហៅ​នី​កូ ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​បែប​យុវវ័យ​កញ្ញា​ ពេជ្រ សូលី​កា បាន​បង្ហាញ​វត្តមាន​ក្នុង​ផលិតកម្ម​រស្មី​ហង្ស មាស ជាមួយនឹង​អតីត​តារា​រួម​ទ្រនំ​គឺ​លោក​ណុ​ប សម្បត្តិ​នី​កូ ហៅ​នី​កូ ។

សម្រាប់​តារា​ស្រី​ដែល​ទើបតែ​ចូល​វិស័យ​សម្ដែង និង​ចម្រៀង​ឡើង​វិញ ពេជ្រ សូលី​កា ធ្លាប់​បាន​ចូល​ជ្រកកោន​នៅ​ក្រោម​ដំបូល​ផលិតកម្ម​រស្មី​ហង្ស​មាស​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​ហង្ស​មាស​បញ្ឈប់​ទាំង​កណ្តាល​ទី​កាលពី​ឆ្នាំ​២០១០ ខណៈ​ដែល​បទ​ចម្រៀង​ថត​សម្តែង ជាមួយ​លោក​ឆ​ន សុវណ្ណ​រាជ បាន​ចំនួន​១​វ៉ុល (Solo Album) មិន​ត្រូវ​បាន​ផលិតកម្ម​នេះ​បញ្ចេញ​ឡើយ​រយៈពេល​ជាង​៧​ឆ្នាំ​មកនេះ ​។

Cr : Nico Manager Official

អ្នក​តាមដាន​សកម្មភាព​សិល្បៈ​បាន​ឲ្យ​ដឹង​ថា ទោះជា​យ៉ាងណា​ក្តី​ការ​ឈាន​ជើង​មក​ជាន់​ទឹកដី​ហង្ស​មាស​សា​ជា​ថ្មី​របស់​ស្រី​ស្រស់​ ពេជ្រ សូលី​កា នា​ពេល​នេះ នាង​មិន​ទាន់​ត្រូវ​ហង្ស​មាស ប្រគល់​​ឲ្យ​ថត​បទ​ចម្រៀង​ឡើង​វិញ​ទេ ដោយ​រុញ​ស្រី​ស្អាត​នេះ​ទៅ​ថត​ភាពយន្ត​ជាមួយ​តារាចម្រៀង នី​កូ តាម​រយៈ​រឿង «​អាពាហ៍ពិពាហ៍​ចៃដន្យ​» ដោយ​ត្រូវ​ប៉ះ​ជាមួយ​រៀមច្បង​សិល្បៈ គឺ​អ្នកស្រី​ឌី សា​វ៉េ​ត និង​ខាត់ សុ​ឃី​ម ជាដើម ។

Cr : Pich Solikah

កាលពី​ពេលថ្មី​ៗ​កន្លង​មក​អ្នកសិល្បៈ បាន​លើក​ឡើង​ថា ពេជ្រ សូលី​កា មិន​មាន​ចំណុច​លើសខ្វះ​ពី​ទេព បូ​ព្រឹក្ស ឡើយ ប្រសិនបើ​ហង្ស​មាស​ចង់​លើក​ស្ទួយ​នាង​សា​ជា​ថ្មី​វិញ​នោះ ព្រោះ​ទាំង​រូប​សម្រស់ ទឹកដម​សំឡេង ការ​សម្តែង​ជាដើម ពេជ្រ សូលី​កា ធ្វើ​បាន​ល្អ ។

ហេតុនេះ​ហើយ​បានជា​មហាជន​គិត​ថា តារា​ទាំង​២ដួង​នេះអាច​នឹង​មានការ​ប្រជែង​ទីផ្សារ​គ្នា​ខ្លាំង​ជា​មិន​ខាន ប្រសិនបើ​សូលី​កា ត្រូវ​បាន​ថៅកែ​ហង្ស​មាស លើក​នាង​ម្តងទៀត​ឲ្យ​ល្បី ពោល​គឺ​មិន​ពិបាក​ឡើយ ។

Cr : Pich Solikah

លោក ​នី​កូ និង ​ពេជ្រ សូលី​កា ធ្លាប់​ជា​គូ​ច្រៀង និង​គូ​សម្តែង​ដ៏​សក្តិ​សម ។ ជា​ពិសេស​នោះ​គឺ​អ្នកគាំទ្រ​ចង់​ឲ្យ​គាត់​ទាំង​២ ក្លាយជា​គូស្នេហ៍ ពិត​ៗ​ដោយ​បើកចំហ ។ ដោយសារ​អ្នក​ទាំង​ពី​២​មើល​ទៅ​សក្តិ​សម​គ្នា​ណាស់ និង​មានការ​ទាក់ទង​គ្នា​ស្អិតរ​មួ​ត​ថែម​ទៀត​ផង ។

Cr : Pich Solikah

ជាក់ស្តែង​កញ្ញា ពេជ្រ សូលី​កា ធ្លាប់​បញ្ជាក់​ថា «​ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ឥឡូវនេះ​ខ្ញុំ​មានចិត្ត​ទៅ​លើ​គាត់​(​នី​កូ​) ហើយ​ក្រោយ​ពី​បងប្អូន​អ្នកគាំទ្រ​គាត់​ចាប់​គូ​ឲ្យ តែ​ខ្ញុំ​អត់​ដឹង​ថា​អារម្មណ៍​មួយ​នេះ​អាច​រក្សា​បាន​ប៉ុនណា​នោះ​ទេ​អាស្រ័យ​ទៅ​លើ​ពេលវេលា​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​»​។

Cr : Nico Manager Official

កំលោះ​សង្ហា នី​កូ វិញ​កន្លង​មក​ធ្លាប់​និយាយ​ថា ពេជ្រ សូលី​កា គឺជា​នារី​ម្នាក់​ចាំ​ជួយ​ផ្ដល់​កម្លាំងចិត្ត​ដល់​លោក​គ្រប់ពេល​ដែល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ចំពោះ​ខ្លួន ។ មួយវិញទៀត​ពេល​នៅ​ក្បែរ​នាង ម្ដង​ៗ​លោក​មាន​អារម្មណ៍ល្អ​សប្បាយ​ច្រើន​ជាង​កើតទុក្ខ ។ លើស​ពី​នេះ នី​កូ បាន​ដាក់​រហស្សនាម​ឲ្យ​ដៃគូ​ស្រី​របស់​ខ្លួន​ថា Sushi Girl ទៀត​ផង ក្នុង​ឱកាស​ខួបកំណើត​របស់​សូលី​កា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ