ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ប្រពន្ធ​មក​បំពេញ​លិខិត​ស្នាម​ទៅ​រស់នៅ​ក្រៅប្រទេស​…​បែរជា​រន្ធត់​ផ្អើល​ផ្ទះសំណាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ហ្វាំ​ង​ឡង់​ម្នាក់​ដេក​រហូត​ដល់​ព្រឹក លុះ​នាឡិការោទិ៍​ហើយ​ក៏​នៅ​មិន​ទាន់​ក្រោក​ទៀត ពេល​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ទៅ​ដាស់​ទើប​ដឹង​ថា​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ ២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ហ្វាំ​ង​ឡង់​ម្នាក់​ដេក​រហូត​ដល់​ព្រឹក លុះ​នាឡិការោទិ៍​ហើយ​ក៏​នៅ​មិន​ទាន់​ក្រោក​ទៀត ពេល​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ទៅ​ដាស់​ទើប​ដឹង​ថា​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ ២០១៩ នៅ​បន្ទប់​លេខ​២១៨ ជាន់​ទី​២ ផ្ទះសំណាក់​យីហោ​លេខ​១០ ផ្ទះ​លេខ ១០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ ភេទ​ប្រុស ជា​ជនជាតិ​ហ្វាំ​ង​ឡង់ មាន​អាយុប្រមាណ​ជា​៤២​ឆ្នាំ មាន​ប្រពន្ធ​ម្នាក់​ជា​ជន ជាតិខ្មែរ​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​២​ទៅ​៣​ថ្ងៃមុន បុរស​ជា​ជនបរទេស​រង​គ្រោះ​ខាងលើ និង​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ ទើបតែ​បាន​នាំ​គ្នា​វិល​ត្រឡប់​មក​ពី​ប្រទេស​ហ្វាំ​ង​ឡង់ មក​កាន់​ស្រុក​ខ្មែរ ដើម្បី​នាំ​ប្រពន្ធ​មក​បំពេញ​លិខិត​ស្នាម​ទៅ​រស់នៅ​ឯ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ទើបតែ​ចូល​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ ដោយ​មានការ​ផឹកស៊ី​ជួបជុំ​បងប្អូន​ផង​ដែរ​។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ព្រឹក​ឡើង​សំឡេង​នាឡិការោទិ៍​ឡើង ហើយ​ស្ត្រី​ជា​ប្រពន្ធ​ជនជាតិ​ខ្មែរ​ក៏​បាន​យកដៃ​ទៅ​ដាស់​ប្តី​ឱ្យ​ក្រោក ព្រោះ​ដល់​ម៉ោង​ត្រូវ​នាំ​គ្នា​ទៅ​ធ្វើ​លិខិត​ស្នាម​ហើយ តែ​ប្តី​មិន​ព្រម​ក្រោក​សោះ លុះ​ឃើញ​សភាព​ដងខ្លួន​ប្តី​រឹង ទើប​ប្រពន្ធ​មិនដឹង​ថា ប្តី​បាន​ស្លាប់ ហើយ​មិនដឹង​ស្លាប់​តាំងពី​ពេល​ណា​នោះ​ឡើយ ទើប​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ពិនិត្យ ហើយ​បង្ក​ឱ្យ​មាន​មាន​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ក្រុង​បាន​នាំ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព រក​ឃើញ​ថា បុរស​ជនជាតិ​ហ្វាំ​ង​ឡង់​ខាងលើ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង ។

បន្ទាប់​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ជនជាតិ​ខ្មែរ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ