ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​នី​កា ថា ​អាជីព​ចម្រៀង​បាន​ត្រឹមតែ​ល្អមើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កញ្ញា​ម៉ូ​នី​កា ជា​តារាចម្រៀង​របស់​ផលិតកម្ម​រ៉ក់​ដែល​ប្រកាស​បើក​ដំណើរការ​ជា​ថ្មី ប៉ុន្តែ​នាង​មិន​លូតលាស់​ក្នុង​អាជីព​នេះ​ទេ ។ ពេល​នេះ​នាង​បាន​ប្រកាស​បើកហាង​នាំ​ចូល​ផលិតផល​គ្រឿង​សម្អាង​ពី​ប្រទេស​ថៃ​ប្រើ​ទុន​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ ព្រមទាំង​បង្ហាញមុខ​គូស្នេហ៍​ទៀត​ផង ។ ស្រី​ស្អាត​ម៉ូ​លី​កា អតីត​តារាចម្រៀង​ផលិតកម្ម Rock…

រាជធានី​ភ្នំពេញ​៖​កញ្ញា​ម៉ូ​នី​កា ជា​តារាចម្រៀង​របស់​ផលិតកម្ម​រ៉ក់​ដែល​ប្រកាស​បើក​ដំណើរការ​ជា​ថ្មី ប៉ុន្តែ​នាង​មិន​លូតលាស់​ក្នុង​អាជីព​នេះ​ទេ ។ ពេល​នេះ​នាង​បាន​ប្រកាស​បើកហាង​នាំ​ចូល​ផលិតផល​គ្រឿង​សម្អាង​ពី​ប្រទេស​ថៃ​ប្រើ​ទុន​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ ព្រមទាំង​បង្ហាញមុខ​គូស្នេហ៍​ទៀត​ផង ។

ស្រី​ស្អាត​ម៉ូ​លី​កា អតីត​តារាចម្រៀង​ផលិតកម្ម Rock បាន​ក្លាយទៅជា​ថៅកែ​ស្រី​ហាង​រក្សា​សម្រស់ «​ម៉ូ​លី​កា ខូ​ស្មិ​ក​ទិ​ក​» ដោយ​បាន​ធ្វើ​ពិធី​សម្ពោធ​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទល់មុខ​សាលា​ចតុម្មុខ រាជធានី​ភ្នំពេញ ។ ពិធី​នោះ​មាន​វត្តមាន​តារា​មួយ​ចំនួន​ចូលរួម​ជា​កិត្ត​យស​ជូនពរ​ជ័យ​ដល់​ម្ចាស់​ហាង​ដែល​ជាតា​រា ហើយ​ខិតខំ​តស៊ូ​សន្សំ​លុយ​បើកហាង ។ ដោយ​ភាព​តស៊ូ​នេះ​ក៏​ជា​គំរូ​មួយ​សម្រាប់​យុវជន​ខ្មែរ​មួយ​ចំនួន ។

តារា​ចូលរួម​មាន ថន ល​ក្ខិ​ណា ប៉ាច គី​ម​មួយ ហ៊ី​ន លី​ដា សាយ រតនៈ ម៉​ង់ ចាន់​កញ្ញា តន់ ច័ន្ទ​សី​ម៉ា អៀង វុ​ត្ថា និង​ភ្ញៀវ​ជា​មិត្តភក្តិ​ជា​ច្រើន​ទៀត ។

ស្រី​ស្រស់​ម៉ូ​លី​កា អះអាង​ថា នេះ​ជា​ក្ដី​ស្រមៃ​ក្លាយទៅជា​ការណ៍​ពិត ហើយ​នាង​សង្ឃឹមថា មុខរបរ​ក្រៅ​សិល្បៈ​របស់​នាង​ដែល​បោះទុន​ធំ ជាមួយ​ទំហំ​ទឹកប្រាក់​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​នេះ នឹង​ដំណើរការ​ទៅ​មុខ​ដោយ​រលូន ព្រោះ​មាន​អតិថិជន​កាន់តែ​ច្រើន​គាំទ្រ​ផលិតផល​របស់​នាង ទើប​ធ្វើ​ឲ្យ​នាង​បាន​សម្រេច​បំណង​នេះ ។

កញ្ញា​ម៉ូ​នី​កា និយាយ​ថា «​ក្នុង​ពេល​ចូល​ផលិតកម្ម​រ៉ក់ នាង​ខ្ញុំ​ចេញ​ចម្រៀង​បាន​តែ​មួយ​បទ​ប៉ុណ្ណោះ​ក្នុង​ចំណោម​៣​បទ​ដែល​បាន​ថត​រួច ។ អាជីព​ចម្រៀង​បាន​ត្រឹមតែ​ល្អមើល ហើយ​មិន​អាច​សម្រេច​គោលដៅ ទើប​នាង​ខ្ញុំ​ងាក​មក​លក់​ជ្រក់​ជើងមាន់​លើ​អន​ឡាញ ហើយ​ក្រោយ​ក៏​បន្ថែម​អាជីព​លក់​ផលិតផល​ថែរក្សា​សម្រស់​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ។

មុន​ដំបូង​គ្រាន់តែ​លើក​ផលិតផល​ម្សៅ និង​ឡេ​ពី​ខាង​ហាង​មួយ​យក​មក​លក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​អាជីវកម្ម​រីក​ចម្រើន ទើប​ឈាន​ដល់​ការ​កុម្ម៉ង់​ផលិតផល​នាំ​ចូល​តែ​ម្ដង ។ ដោយ​ទីបំផុត​ខ្ញុំ និង​គូស្នេហ៍​ក៏​មាន​លទ្ធភាព​ទិញ​សិទ្ធិ​ផលិតផល​ដែល​ល្អ​មក​លក់ ហើយ​បើកហាង​នាំ​ចូល​ផលិតផល​ដាក់​យីហោ​ជា​របស់​ខ្លួន​ផ្លូវការ ដែល​មុខរបរ​នេះ គឺ​នាង​ខ្ញុំ​មិន​ត្រឹមតែ​ប្រកាស​លក់​ផលិតផល​រាយរង​ដូច​មុន​នោះ​ទេ តែ​ក៏​ប្រកាស​ចែកចាយ​ឲ្យ​ទូលាយ​នៅ​ទូ​ទាំង​បណ្ដា​ខេត្ត​នានា​ផង​ដែរ »​។

កញ្ញា​ម៉ូ​នី​កា បញ្ជាក់​ថា​កញ្ញា​តស៊ូ​រកស៊ី​អន​ឡាញ​ជាមួយ​អនាគត​ស្វាមី​លំបាក​ខ្លាំង​ណាស់ ហើយ​ក៏​យល់​ដឹង​ពី​ទម្រង់​រកស៊ី​លើ​វិស័យ​នេះ​បាន​ច្រើន​ផង​ដែរ ទើប​មិន​ភ័យ​រឿង​ជួប​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការ​ដួល​រលំ​មុខ​ជំនួញ​វិញ ។ នាង​ក៏​ប្រកាស​មិន​ចោល​អាជីព​សិល្បៈ​នោះ​ដែរ ដោយ​គម្រោង​នឹង​ផលិត​បទ​ចម្រៀង​ផ្ទាល់ខ្លួន​លែង​ចូល​ផលិតកម្ម​ដូច​មុន ។ ចំណែក​សង្សារ​របស់​នាង គឺ​លោក​ថា​នុ​ន ដែល​ជា​តារាចម្រៀង គឺ​នាង​នៅ​បន្ត​អាជីព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ