ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនស្មាន​ថា ពេញមួយ​ឆ្នាំ​​ក្នុង​សង្គម​សិល្បៈ​​កើតមានរឿង​​ច្រើន​យ៉ាងនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រឿងសំខាន់​ៗ​មួយ​ចំនួន​ដែល​កើតឡើង​ក្នុង​សង្គម​សិល្បៈ ។ ពេញ​មួយ​ឆ្នាំ​២០១៨​កន្លង​មក​ទាំង​រឿង​សប្បាយ និង​រឿង​កើតទុក្ខ​បាន​កើតឡើង​ក្នុង​សង្គម​សិល្បៈ ។ កោះសន្តិភាព​សូម​រំឭក​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ឡើង​វិញ ៖ ១-​យុវជន​ម្នាក់​បាន​ជះ…

រាជធានី​ភ្នំពេញ ​៖ ​រឿងសំខាន់​ៗ​មួយ​ចំនួន​ដែល​កើតឡើង​ក្នុង​សង្គម​សិល្បៈ ។ ពេញ​មួយ​ឆ្នាំ​២០១៨​កន្លង​មក​ទាំង​រឿង​សប្បាយ និង​រឿង​កើតទុក្ខ​បាន​កើតឡើង​ក្នុង​សង្គម​សិល្បៈ ។ កោះសន្តិភាព​សូម​រំឭក​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ឡើង​វិញ ៖

១-​យុវជន​ម្នាក់​បាន​ជះ និង​គប់​កំប៉ុង​ស្រា​បៀរ​ដាក់​តារាចម្រៀង​កញ្ញា​ទេព បូ​ព្រឹក្ស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​យុវជន​ឆេ​ង រស្មី បាន​ជះ​ស្រា​បៀរ​ទៅ​លើ​ទេព បូ​ព្រឹក្ស ខណៈ​កំពុង​ច្រៀង​លើ​ឆាក នៅ​ភោជនីយដ្ឋាន​«​សមុទ្រ​» ស្ថិត​នៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ទេព បូ​ព្រឹក្ស កើតទុក្ខ​មិន​សុខចិត្ត​បាន​ដាក់​ពាក្យ​ប្តឹង​ជន​បង្ក ដោយ​ទាមទារ​ឲ្យ​សុំ​ទោស​នាង​ជា​ធារ​ណៈ និង​ទារ​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ។ ក្រោយ​ពី​មានការ​ជួយ​អន្តរាគមន៍​ពី​មេធាវី​របស់​សមាគម​សិល្បករ​ខ្មែរ ភាគី​ទាំង​ពីរ​បាន​សម្របសម្រួល​គ្នា​ដោយ​ផ្ទាល់ ហើយ​ជន​បង្ក​យល់ព្រម​សុំ​ទោស​ជា​ធារ​ណៈ និង​សង​ប្រាក់​ជំងឺ​ចិត្ត​ឲ្យ​ទេព បូ​ព្រឹក្ស ចំនួន​១​ម៉ឺន​ដុល្លារ ។

២-​តារា​កំប្លែង​នាយ​ក្តឹប ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​កើត​ជំងឺ​ស្ពៀត​សរសៃឈាម​ខួរក្បាល ។ ជំងឺ​នេះ​បាន​ធ្វើ​ឲ្យ​នាយ​ក្តឹប ធ្លាក់ខ្លួន​ពិការ​មួយ​ចំហៀង​ខ្លួន និង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​គួ​ឲ្យ​ព្រួយបារម្ភ ខណៈ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ក្រុម​គ្រួសារ​យក​រូប​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

៣-​តារា​សម្តែង​លោក​ញ៉ែ​ម សុគន្ធ បាន​ចូល​រោងការ​ជា​ជាមួយ​កូនក្រមុំ​វ័យក្មេង​ស្រស់​ស្អាត​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់​ពី​លោក​បាន​ទទួល​រង​រឿងអាស្រូវ​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ពី​ធី​ជប់លៀង​នៃ​ពិធី​មង្គលការ​របស់​តារា​សម្តែង​រូប​នេះ​បាន​ធ្វើ​ឡើង​យ៉ាង​អធិក​ធ​ម​នៅ​មណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ក្រោម​វត្តមាន​អ្នកសិល្បៈ​ជា​ច្រើ​បាន​ចូលរួម ។

៤-​តារា​កំប្លែង​នាយ​ច​យ បាន​ចូល​រោងការ​ជាមួយ​នារី​វ័យក្មេង​ស្រស់​ស្អាត ។ មហាជន​បាន​កើត​សរសើរ​នាយ​ច​យ ដែល​បាន​ភរិយា​ស្រស់​ស្អាត ។

៥-​តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​នាង​អេ​ន ធី បាន​សម្រេច​ចូល​រោងការ សាង​សុភមង្គល​គ្រួសារ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៨​ផង​ដែរ ។

៦-​អតីត​តារា​សម្តែង​២​នាក់ គឺ​លោក​យស បូ​វណ្ណៈ និង​អ្នក​នាង​អម្ពរ ទេវី បាន​វិល​មក​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ឡើង​វិញ បន្ទាប់​ពី​បាត់​មុខ និង​បាន​ចេញ​ទៅរ​ស់អា​មេ​រិ​ក​អស់​ជា​ច្រើន​ឆ្នាំ ។ អ្នក​នាង​អម្ពរ ទេវី បាន​យល់ព្រម​តាម​ការ​ស្នើ​សុំ​ពី​អ្នកដឹង​នាំ​រឿង​អ្នកស្រី​ពាន់ ភួង​បុប្ផា ដើម្បី​ចូលរួម​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» និង​ចូលរួម​ថត​ភាពយន្ត​ភាគ​ឲ្យ​CTN រឿង​«​ឆន្ទា​»​។

ដោយឡែក​លោក​យស បូ​វណ្ណៈ បាន​វិល​មក​ចូលរួម​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​«​ឪពុក​» តប​តាម​ការ​អញ្ជើញ​​ពី​ផលិតកម្ម​មហាហង្ស​លោក​អិុ​ន សុ​ភិន ខណៈ​ពេល​ដែល​តារា​ជើង​ចាស់​រូប​នេះ​បាន​សន្សំ​ចិត្ត​ចង់​ចូលរួម​សម្តែង​នេះ​មក​ជា​យូរ​មក​ហើយ ។

៧-​អតីត​តារាភាពយន្ត​ម៉ៅ សុច​ន្ធី បាន​ស្កាត់​ពី​អា​មេ​រិ​កមក​រៀប​ការ​ជាមួយ​យុវជន​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង ។ អ្នក​ទាំង​ពីរ​បាន​សាង​ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​ពេញចិត្ត​រៀប​ការ​ជាមួយ​គ្នា ។

៨-​តារា​សម្តែង​លោក​ហង្ស សម្បើម​ស័ក និង​កញ្ញា​ណា​ក់ ស្រី​ណា បាន​ផ្ទុះ​ជម្លោះ​ជាមួយ​ផលិតកម្ម​មហាហង្ស ពាក់ព័ន្ធ​ទៅ​នឹង​ការ​មិន​ព្រម​ទូទាត់​លុយ​ក្រោយ​ថត​ចប់ ។ ក្រោយ​មានការ​ឆ្លើយឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ភាគី​ទាំង​ពីរ​បាន​យល់ព្រម​សម្របសម្រួល​គ្នា​ដោះស្រាយ​បញ្ហា ដើម្បី​បញ្ចប់រឿង ។

៩-​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ភិ​រម្យ​ប្រាជ្ញ ឈួ​ន បាន​ទទួលមរណភាព​ក្នុង​វ័យ​៨២​ឆ្នាំ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​រោគាពាធ ។ ជំងឺ​របស់​ព្រឹទ្ធាចារ្យ​បាន​ធ្វើទុក្ខ​ខ្លាំង កាលពីដើម​ខែវិច្ឆិកា ដូច្នេះ​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ដោយ​ទ្រាំទ្រ​នឹង​ជំងឺ​ជាង​១០​ឆ្នាំ​មកនេះ​មិន​បាន ទើប​ជំងឺ​ព្រឹទ្ធាចារ្យ​ឈាន​ចូល​ដល់​ដំណាក់កាល​ចុង​ក្រោយ​។

បន្ទាប់​ពី​ចែក​ឋាន​សព​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន បាន​យក​មក​តម្កល់​ទុក​នៅ​សាលា​ធម្មសភា​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ក្រោម​ការ​ឧបត្ថម្ភ​របស់​សម្តេចព្រះ​មហាសុមេធាធិបតី​សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សម្តេចព្រះ​ចៅអធិការ​វត្ត​បទុម​វ​តី ព្រមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ព័ត៌មាន ។

១០-​អង្គការ​យូ​ណេ​ស្កូ (UNESCO) បាន​ម្រេច​ទទួលស្គាល់ និង​ដាក់​បញ្ចូល​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​នា​ថ្ងៃ​ពុធ ទី​២៨ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព័រ​ល្វី នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស (Maurice) ។

១១-​តារា​កំប្លែង​ជើង​ចាស់​នាយ​វីតាមីន​សេ ដោយ​កើត​ទឹកនោមផ្អែម​រ៉ាំរ៉ៃ ជា​យូរ​មក​ហើយ​នោះ បាន​ទទួលមរណភាព​នា​យប់​ថ្ងៃ​ទី​២៩ ឈាន​ចូល​៣០​ខែមីនា ។

១២-​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន បាត់បង់​ឪពុក​នៅ​ចុងខែ​វិច្ឆិកា ដោយសារ​គាំងបេះដូង ។ ការ​ស្លាប ់ភ្លាម​ៗ​បែប​នេះ​ធ្វើ​ឲ្យ​ឆៃ​លី ដា​ឡែ​ន មិន​អស់ចិត្ត ហាក់​ទទួលយក​មិន​បាន ។

១៣-​តារា​សម្តែង​ស៊ិ​ន យូ​ប៊ី​ន និង​លោក​ខាត់ វៃ​ហាំ​ង បាន​ប្រកាស​ស្រឡាញ់​គ្នា​ពិតប្រាកដ​ក្រោយ​ពេល​ពួក​គេ​លាក់បាំង​ជា​យូរ ។ មហាជន​ភាគច្រើន​សម្តែង​ការ​សរសើរ​ថា​១​គូ​នេះ​សម​គ្នា​ណាស់​ទាំង​ស្អាត​ទាំង​មាន​ទេព​កោសល្យ​ហើយ​អបអរ​នៅ​ពេល​ដឹង​ថា​ពួក​គេ​មិន​ច្រានចោល​ដំណឹង​លាក់​ស្នេហ៍​ទៀត ។

១៤-​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស និង​ជា​ម្ចាស់​ពានរង្វាន់​ខេ​ម​បូ​ឌា​អាយ​ឌ​ល​រដូវ​កាល​ទី​១​នី រតនា ភ្ជាប់ពាក្យ ។ លោក​នី រតនា​មិន​ខ្លាច​ធ្លាក់​កូដ​ឡើង ជាក់ស្តែង​អ្នក​ចូល​ចិត្ត​លោក​នៅ​តែ​គាំទ្រ និង​ល្បី​កាន់តែ​ខ្លាំង​ជាង​មុន ។ លោក​នី រតនា​ត្រៀម​ចូល​រោងការ​នៅ​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០១៩ ដោយ​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ជិត​១​ពាន់​នាក់​ចូលរួម ។

១៥-​លោក​នៅ ស៊ីនឿ​ន តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃ​២៧ ធ្នូ ជាមួយ​កូនក្រមុំ​វ័យ​២១​ឆ្នាំ​មាន​ជំនាញ​ផ្នែក​សាឡ​ន​រស់នៅ​អា​មេ​រិ​ក ។ លោក​សុ​ី​នឿ​ន​បង្ហាញ​អារម្មណ៍​ចង់​នៅ​ស្រុក​ខ្មែរ​ជាង​ទៅ​នៅ​អា​មេ​រិ​ក តែបើ​ប្រ​ព​ន្ឋ​មិន​ព្រម​លោក​នឹង​ចេញ​ទៅ​តាម​នាង​ដើម្បី​ស្នេហា និង​សុភមង្គល ។

១៥-​លោក​ខេមរៈ សិរីមន្ត បាន​បង្ហាញ​ឲ្យ​ដឹង​ថា​មាន​ប្រ​ព​ន្ឋ​កូន​បន្ទាប់​ពី​លាក់បាំង​ជា​យូរ ។ លោក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំបាទ​ខេមរៈ​សិរីមន្ត​សូម​ជុំរាប​ជូន​បងប្អូន​ទាំងអស់​គ្នា​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​តទៅ​ទៀត ៖ ខ្ញុំបាទ​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​២០០៩ និង​មាន កូន​ៗ​ចំនួន​បី​នាក់​ហើយ​»​។

១៧-​កញ្ញា​សុខ សីឡា​លី​ន ត្រូវ​អតីត​គូស្នេហ៍​ប្រចាំ​ក្រុម​តន្ត្រី​ចចក​សមុទ្រ​រៀប​ការ​ចោល ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ