អឹុម ជីវ៉ា ឌឺដង ចំអកឱ្យ​លោក​ថៃ នរៈ​សត្យា ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ទេព បូ​ព្រឹក្ស


រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​លោក​​អឹិុ​ម ជីវ៉ា បាន​ប៉ះ​សម្តី​គ្នា​ជាមួយ​លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​តារាចម្រៀង​ទេព បូ​ព្រឹក្ស ។ ការ​ប៉ះ​សម្តី​នេះ​បាន​កើតឡើង​បន្ទាប់​ពី​លោក​អឹុ​ម ជីវ៉ា បាន​ថត​ជា​វី​ដេ​អូ​ឃ្លី​ប​មួយ​បែប​កំប្លែង ក្នុង​ន័យ​ដៀមដាម​ផ្លែ​ផ្កាស​ម្តៅ​ទៅ​លោក ថៃ នរៈ​សត្យា ដែល​បាន​លើក​ឡើង​ពី​រឿង​គប់​កំប៉ុង​ស្រា​បៀរ​ដាក់​ទេព បូ​ព្រឹក្ស គឺជា​រឿង​តូច​តាច។

ដើមហេតុ​ដែល​នាំ​ឲ្យ​លោក​អឹុម ជីវ៉ា បាន​ហ៊ាន​ប្រើ​ពាក្យ​សម្តី​ដ៏​ក្លាហាន ជាមួយនឹង​ការ​រំលើកបើកកកាយ​រឿង​ខ្លះ​របស់​លោក​ថៃ នរៈ​សត្យា គឺ​ដោយសារ​តែ​លោក​រដ្ឋលេខាធិការ​បាន​ឆ្លើយឆ្លង​ជាមួយ​មហាជន​ម្នាក់​ក្នុង​ន័យ​បន្តុះបង្អាប់​លោក​អឹុ​ម ជីវ៉ា ។ ផ្តើម​ពី​ការ​ផ្លោង​សម្តី​ដាក់​គ្នា លោក​ថៃ នរៈ​សត្យា បាន​ឆ្លើយ​តប​ជាមួយ​ប្រិ​យ​មិត្ត​មួយ​រូប​ដែល​បាន​Command ចូល​ពីក្រោម​អ្វី​ដែល​លោក​បាន​បង្ហោះ ដោយ​អះអាង​ថា សូ​ម្បី​លោក​អឹុ​ម ជីវ៉ា ដែល​ជាតា​រា ប្រឹង​រះ​មិនសូវ​មាន​គេ​ចាប់អារម្មណ៍ រហូត​ហ៊ាន​សម្តែង​ជា​សាច់​រឿង​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​ក្រសួង​របស់​ខ្លួន​ដែរ ។

ពាក្យពេចន៍​នេះ​ត្រូវ​បាន​លោក​ថៃ នរៈ​សត្យា ឆ្លើយ​តប​ទៅ​វិញ​ថា វា​ជា​ករណី​ដែល​គួរ​អាណិត​ណាស់​ចំពោះ​ក្តឹប​មមង់​តារា​មួយ​នេះ​…​ស្អី​ក៏​មិន​អំណោយផល​ចំពោះ​ភាព​ដែល​អាច​លេចធ្លោ​ក្នុង​សិល្ប​:​បាន​ដែរ មាន​តែ​ខំ​បោក​ក្បាល​ទៅ​នឹង​រឿង​កំប៉ិកកំប៉ុក​អីុចឹ​ង​ហើយ សុំ​ក្រែង​បាន​គេ​ស្គាល់​ខ្លះ ទោះ​ដឹង​ជា​មុន​ថា​វា​មិន​អាច​អូស​មុខ​ទៅ​រក​ភាព​ល្បី​ខាង​ល្អ​កើត​ក៏​ដោយ​…» ។

អត្ថន័យ​នេះ​បាន​ធ្វើ​ឲ្យ​លោក​អឹុម ជីវ៉ា ខឹង​ក៏​វាយបក​ទៅ​កាន់​លោក​ថៃ នរៈ​សត្យា វិញ​ថា «​សូម​គោរព និង​ជូន​ចំពោះ​ឯកឧត្តម​ថៃ នរៈ​សត្យា ដោយ​ក្តី​គោរព ក្មួយ​សូម​ជម្រាប​ឯកឧត្តម​ថា ក្មួយ​ជា​ក្តឹប​មមង់​តារា វា​មិន​ល្បី មិន​លេចធ្លោ​ទេ​ឯកឧត្តម តែ​ក្មួយ​ខំប្រឹង​រស់​ដោយ​ការ​តស៊ូ​ពី​បាតដៃ​ទទេ​ជាមួយ​សិល្បៈ រស់នៅ​ជាមួយ​ព្រះសង្ឃ មិន​ដែល​បាន​បំផ្លាញ​យក​លុយ​ម៉ែ​ឳ​ចាយ ឬ​បំផ្លាញ​ក្នុង​គ្រួសារ​ឡើយ ក្មួយ​ខំប្រឹង​ចង់​ល្បី​ដោយ​មិន​ប្រើ​ខ្សែ​ដូច​គេ …! អ្នកខ្លះ​កូន​ប្រលង​ហ្វ្រេ​ស៊ី ឪ​ធ្វើ​គណៈអធិបតី​…! ។

តាំងពី​ក្មួយ​ចូល​សិល្បៈ​មក​ក៏​មិន​ដែល​បាន​ដើរទៅ​ណា​ដើម្បី​បំផ្លាញ​សង្គម ឲ្យ​សង្គម​ស្អប់ខ្ពើម ហើយ​ខ្ញុំ​ក៏​មិន​បាន​ទៅ​លក់​គ្រឿង​ញឿ​ន​ដែរ ឯកឧត្តម​អើយ …! ក្មួយ​ក៏​មិន​បាន​ទៅ​ខ្ចី​លុយ​ធនារ​គារ​ដើម្បី​បំពេញ​ភាព​ហ៊ឺ​ហា​ដូច​អ្នកខ្លះ​ទេ​ឯកឧត្តម …! គឺ​ក្មួយ​ទទួលស្គាល់​អ្វី​ដែល​ក្មួយ​មាន ក្មួយ​ជា​អ្នកក្រ រស់​ដោយ​កិត្តិយស បើ​គេ​ជួល​ទៅ​សម្តែង​ក្មួយ​ទៅ ទៅ​ច្រៀង​ម្តង​បាន​តែ​១០​ដុល្លារ ឡើង​ទូរទស្សន៍​ម្តង​គេ​ឲ្យ​តែ​២០​ដុល្លារ​ហ្នឹង​ឯកឧត្តម ។ ក្មួយ​ខំប្រឹង​រក​លុយ​មក​ចិញ្ចឹម​គ្រួសារ ។

ក្មួយ​សូម​ថ្លែងអំណរគុណ​ដែល​ឯកឧត្តម​ប្រើ​ភាសាសរសេ​លើ comment Facebook ភាសាសរសេ​របស់​ឯកឧត្តម​ក្មួយ​មិន​ថា​ឯកឧត្តម​មើលងាយ​ក្មួយ​ទេ តែ​ក្មួយ​ពិតជា​មាន​កិត្តិយស​ដែល​បាន​រដ្ឋលេខា​ធិការ​ក្រសួង​មក comment ចំពោះ​ពាក្យ​ពេជ្រ​ដ៏​មាន​ន័យ​ក្នុង comment នេះ !»៕

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ