អតីត​មេ​ប្រឆាំង​ចារកម្ម​ចិន​កាត់ទោស​ដាក់គុក​១​ជីវិត


ប្រទេស​ចិន ៖ យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​តុលាការ​ថា ចាត់ទុកជា​អតីត​ប្រមុខ​ប្រឆាំង​ចារកម្ម​ចិន​លោក​MA JIAN​កាលពី​ថ្ងៃ​ទី​២៧​ធ្នូ ទទួល​ការ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត ពី​បទ​ពុក​រលួយ​ដោយ​តុលាការខេត្ត​លី​អាវ​នី​ញ​ភាគ​ឦសាន​ចិន​។

ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៥ លោក​MA JIAN អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខរ​ដ្ខ​ចិន ចាត់ទុកជា​មនុស្ស​មាន​អំណាច​ខ្លាំង​កាន់កាប់ រយៈពេល​ច្រើន​ឆ្នាំ​ទីភ្នាក់ងារ​ចារកម្ម​និង​ប្រឆាំង​ចារកម្ម​។ លោក​ទទួល​ការ​ចោទប្រកាន់​ជា​ពិសេស​ពី​បទ​សិ​ុ​ី​សំណូក​។ តុលាការក្រុង​ដា​លៀន​វាយតម្លៃ​ថា លោក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ពុក​រលួយ ការ​កំហែង​យក​ប្រាក់​និង​បទ​រំលោភ​បំពាន​ច្បាប់​នានា​។ លោក​ក៏​ត្រូវ​បាត់បង់​ដែរ​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ត្រូវ​រឹបអូស​ ។ លោក​MA​គូសបញ្ជាក់​ថា លោក​នឹង​មិន​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ឡើយ​។

យោង​តាម​សាលក្រម​កាត់ទោស​ចេញផ្សាយ​កាល​ពិ​ី​ថ្ងៃ​ទី​២៧​ធ្នូ ក្រោយ​សវ​នា​ជា​សម្ងាត់​ពី​ថ្ងៃ​ទី​១៦​សិ​ី​ហាម​កថា លោក​MA ឆ្លៀតពេល​កាន់​តំណែង​ជា​អនុរដ្ឋមន្ត្រី​សន្តិសុខ​រដ្ឋ ទទួល​បាន​ផល​ប្រមាណ​ជា​១០៩​លាន​យន់ រវាង​ឆ្នាំ​២០០៨​និង​២០១៤​ពី​បណ្ដា​សហគ្រាស​របស់​មហាសេដ្ឋី​ដែល​កំពុង​រត់គេច​ខ្លួន លោក​GUO WENGUI​។ រូប​លោក​និង​លោក​GUO WENGUI បាន​រួម​សហការ​គ្នា ដើម្បី​ឲ្យ​ទទួល​បាន ជួនកាល​ជា​ឧទាហរណ៍​ក្រោម​ការ​គំរាម​ផ្ទេរ​ភាគហ៊ុន បន្ទាប់​មក​ក្នុង​ឆ្នាំ​២០១៣ ​ជាប់ចោទ​រំលោភច្បាប់​ ដែល​គិត​ទុក​មុន ។

លោក​GUO WENGUI​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​។ មហាសេដ្ឋី​រូប​នេះ​ជា​អ្នកក្លាហាន​ហាន​រិះគន់​ខ្លាំង​ៗ ប្រធានាធិបតី​ចិន​លោក​សី​ុ​ជី​ន​ពិ​ី​ង ដែល​បើក​ធ្វើ​ចាប់ពី​លោក​ឡើង​កាន់​អំណាច​កាលពី​ដំណាច់ឆ្នាំ​២០១២​មក យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​នាំ​ទៅ​ដល់​ការ​ដាក់ទោស​មន្ត្រី​ជាង​១,៥​លាន​នាក់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ