ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូ​លី​ន ឈឺចិត្ត គេ​ដណ្តើម​យក​សង្សារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​វ័យក្មេង​កញ្ញា​ហាក់ ឌី​ជូ​លី​ន បាន​វាយប្រហារ​ទៅ​លើ​នារី​មា្ន​ក់ ដោយ​ចោទ​ដណ្តើម​យក​សង្សារ​របស់​ខ្លួន​គ្មាន​ក្តី​អៀនខ្មាស ។ ហាក់ ឌី​ជូ​លី​ន បាន​សម្តែង​ការ​ហួសចិត្ត…

រាជធានី​ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​វ័យក្មេង​កញ្ញា​ហាក់ ឌី​ជូ​លី​ន បាន​វាយប្រហារ​ទៅ​លើ​នារី​មា្ន​ក់ ដោយ​ចោទ​ដណ្តើម​យក​សង្សារ​របស់​ខ្លួន​គ្មាន​ក្តី​អៀនខ្មាស ។

ហាក់ ឌី​ជូ​លី​ន បាន​សម្តែង​ការ​ហួសចិត្ត ដ្បិត​នារី​ម្នាក់​នោះ​ជា​មនុស្ស​ស្គាល់គ្នា និង​ជួប​គ្នា​ញឹកញាប់ តែ​បែរជា​មក​ដណ្តើម​សង្សារ​របស់​នាង និង​បាន​បោះពាក្យ​សម្តី​មិន​សម​ហេតុផល​ដាក់​នាង​ថែម​ទៀត​ផង ។

បើ​តាម​អ្វី​ដែល​ហាក់ ឌី​ជូ​លី​ន បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ២០១៨​ថា «​គិត​ទៅ​មនុស្ស​ស្រី​អត់ឃ្លាន​អ៊ីចឹង​មែន​នោះ ! ដឹង​ហើយ ឮ​ហើយ ហើយ​ក៏​ធ្លាប់​និយាយ​ជាមួយ​គ្នា​ដែរ ហើយ​ក៏​ធ្លាប់​ឃើញ​មុខ​គ្នា​នៅ​ក្រៅ​ដែរ អ្នក​ញញឹម​ដាក់​ខ្ញុំ​ដោយ​ភាព​មិត្តភាព ចុះ​ហេតុ​អី​បានជា​មក​យក​សង្សារ​ខ្ញុំ​ទាំង​ដែល​អ្នកឯង​បោះសម្តី​មក​ថា​សង្សារ​ខ្ញុំ​ជា​អ្នក​ទៅ​រក​អ្នកឯង​! អ៊ីចឹង​បាន​ន័យ​ថា​ឲ្យ​តែ​ប្រុស​ណា​ដែរ​ទៅ​រក​អ្នកឯង ដឹង​តែ​អ្នកឯង​យក​គេ​ទៅ​ដេក​នៅផ្ទះ​អ៊ីចឹង​ហ្មង​មែន​ទេ !

សង្សារ​របស់​គេ​នៅ​តែ​យក នេះ​ទម្រាំ​ប្ដី​គេ​ទៀត​មានអី​ល្អ​ហើយ ។ ខ្ញុំ​មិន​ចេះ​និយាយ​អី​ច្រើន​ទេ គ្រាន់តែ​ខ្ញុំ​ចង់​ប្រាប់​ថា​អ្នកឯង​យក​គាត់​ទៅ​ចុះ មើលថែ​គាត់​ទៅ ខ្ញុំ​អត់​មាន​ពេលទំនេរ​ទៅ​ឈ្លោះ​គ្នា​ជាមួយនឹង​អ្នកឯង​ទេ ។ ព្រោះ​ខ្ញុំ​មិន​ចង់​មានរឿង និង​មាន​បញ្ហា​រឿង​ប្រុស​នោះ​ទេ តែ​ខ្ញុំ​ចង់ឱ្យ​អ្នកឯង​ដឹង​មិន​ចង់​ឲ្យ​អ្នកឯង​ធ្វើ​ចរិត​ហ្នឹង​ទៀត ខ្លាច​ថ្ងៃក្រោយ​អ្នក​យក​របស់​គេ​ទៀត​មិន​ប៉ះ​ចំ​មនុស្ស​ដូច​ខ្ញុំ តែ​បែរជា​ប៉ះ​លើ​អ្នក​ខ្លាំង​ប្រយ័ត្ន​គេ​យក​ម្ទេស​ញាត់​ទ្វារមាស​ទៅ​ណា »​។

តារា​ម៉ូ​ដែល និង​បាន​វិ​វ​ឌ្ឍ​ខ្លួន​មក​ជា​តារា​សម្តែង​កញ្ញា​ហាក់ ឌី​ជូរ​លី​ន កន្លង​មក​ធ្លាប់​អស់សង្ឃឹម​ក្នុង​ជីវិត ហើយ​លោត​សម្លាប់​ខ្លួន​ពីលើ​ខុន​ដូរ​នៅ​ក្បែរ​កោះ​ពេជ្រ តែ​សំណាងល្អ​អាច​គេច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ។ តែ​ទោះជា​យ៉ាងណា​ក្តី​ជីវិត​របស់​នាង ហាក់ដូចជា​កើត​សា​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​រួច​មក ហើយ​នាង​បាន​កែប្រែ​ជីវិត​ឲ្យ​ស្រស់បំព្រង ។

បន្ទាប់​ពី​រឿងរ៉ាវ​នោះ​បាន​ស្ងប់​មក ហាក់ ឌី​ជូ​លី​ន តែងតែ​ចូលរួម​សម្តែង​ក្នុង​កម្មវិធី ផ្សេង​ៗ ។ ក្រៅពី​អាជីព​សិល្បៈ​នាង​បាន​ចាប់​យកមុខ​របរ​លក់​ផលិតផល​គ្រឿងសម្អាង ហើយ​បាន​ទទួល​ការ​គាំទ្រ​ច្រើន ។ ក្នុង​អាជីព​សិល្បៈ​ហាក់ ឌី​ជូ​លី​ន បាន​បង្ហាញខ្លួន​ជា​តួ​សម្តែង​នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​រឿង​«​ភ្លើង​»​ដែល​ទើបតែ​បញ្ចាំង​ចប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ