ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​សោកនាដកម្ម​ដ៏​រន្ធត់​បំផុត​…​ក្នុង​ពេល​ឡាន​៥​គ្រឿង​ប្រដេញ​ឡាន​ដឹកឈើ​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យ៉ាង​ហោច​​មនុស្ស​ម្នាក់​​ស្លាប់ និង៣​នាក់​​ទៀត​បាន​​រង​របួស​ធ្ងន់ធ្ងរ​ នៅ​ហេតុការណ៍​​​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុត រវាង​​រថយន្ត​ប្រដេញ​គ្នា​លើ​ផ្លូវជាតិ​រហូត​ក្រឡាប់ ហើយជ្រុល​​បុក​ផ្ទះ​​១​ខ្នងទៀត​បាក់បែក​​រាប​​ដល់​ដី កើតឡើងកាលពីវេលាម៉ោង០៦ព្រឹក​ថ្ងៃទី​២៧ ធ្នូ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យ៉ាង​ហោច​​មនុស្ស​ម្នាក់​​ស្លាប់ និង៣​នាក់​​ទៀត​បាន​​រង​របួស​ធ្ងន់ធ្ងរ​ នៅ​ហេតុការណ៍​​​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុត រវាង​​រថយន្ត​ប្រដេញ​គ្នា​លើ​ផ្លូវជាតិ​រហូត​ក្រឡាប់ ហើយជ្រុល​​បុក​ផ្ទះ​​១​ខ្នងទៀត​បាក់បែក​​រាប​​ដល់​ដី កើតឡើងកាលពីវេលាម៉ោង០៦ព្រឹក​ថ្ងៃទី​២៧ ធ្នូ ត្រង់​​​ចំណុច​km 136 ​ក្នុង​ភូមិ​ឆ្នែង ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​​ដឹង​ថា ភាគីរថយន្តដឹកឈើ អ្នកបើកបរ​ឈ្មោះ​មាស ធា​រ័​ត្ន ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​(របួសធ្ងន់​ ) រស់នៅ​ភូមិ​កា​បី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។ ​អ្នក​រួម​ដំណើ​ឈ្មោះ​ហេង ម៉េ​ង​លី ភេទប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រង​របួសធ្ងន់ និងឈ្មោះ​ពុធ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រង​របួសធ្ងន់ ​។ រីឯ​ជន​រង​គ្រោះ​​នៅក្នុងផ្ទះ ឈ្មោះ​លី ណា​រី ភេទ​ស្រី ​អាយុ​៦៥​ឆ្នាំ​ បាន​ស្លាប់​ ខណៈ​គ្រូពេទ្យ​កំពុង​ជួយ​​សង្គ្រោះ​ ។​ ​ដោយឡែក​​ ម្ចាស់​រថយន្ត​ប្រភេទ​ឆ្លាម ពុំ​ស្គាល់​អត្តសញ្ញាណ ។

ប្រភពបន្តថា នៅ​​​មុនពេល​កើតេហតុ ​មាន​​រថយន្ត​​​មាន​​៥​គ្រឿង​បានធ្វើការ​ប្រ​​​ដេញ​តាម​ពីក្រោយ ​រថយន្ត​សាំ​យ៉ុ​ង​​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ឈើប្រណីត​ ក្នុង​ទិស​ដៅ​ពី​ស្រុក​កែវ​សីមា ឆ្ពោះទៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។លុះ​​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​២​គ្រឿង​​បាន​ប៉ះទង្គិច​​គ្នា បណ្ដាល​ឱ្យ​រថយន្ត​សាំ​យ៉ុ​ង​រ​ង​ការ​ក្រឡាប់ ជា​ច្រើន​​ត្រលប់ចូល​ទៅបុក​​ផ្ទះ​មួយ​ខ្នង​របស់​បងប្អូន​ខ្មែរ​-អ៊ិ​​ស្លា​ម បង្កឱ្យ​​មនុស្ស​នៅ​ក្នុងផ្ទះ​ម្នាក់​ ឈ្មោះ​លី ណា​រី ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ ជនជាតិចាម រង​របួសធ្ងន់ ។ ​ចំណែក​មនុស្ស​នៅ​លើ​រថយន្ត​សាំ​យ៉ុ​ង៣​នាក់ ក៏​រង​របួសធ្ងន់ ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ស្រុក​កែវ​សីមា បាន​ចុះ​ដល់​គោលដៅ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៤​នាក់ ទៅ​ធ្វើការ​​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ស្រុក​កែវ​សីមា ហើយ​ខ្លះ​ទៀត ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​ឯ​ប្រទេស​​​វៀតណាម​។ ​

ចំពោះ​ករណី​នេះ ​ត្រូវបាន​​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាលខេត្ត ​ដឹកនាំកម្លាំង​​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​​ស៊ើប​អង្កេត​ឱ្យ​​បាន​ច្បាស់ ​ដើម្បី​កំណត់​មុខសញ្ញា​អ្នក​ពាក់​ព័​ន្ធ​​ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់​​​ខាង​លើ ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ