ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព និង​ប្រជាជន​ឃុំ​ថ្មដា​ទទួល​អំណោយ​រាជរដ្ឋាភិបាល និង​កាកបាទក្រហម

14 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ លោក​ឆាយ សា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ និង​លោក​ជំទាវ រួម​ដំណើរ​ដោយ​មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​ថ្នាក់​ដឹកនាំ​មន្ទីរ​មួយ​ចំនួន​ក្នុង​ខេត្ដ​បាន​អញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និង​នាំ​យកអំណោយ​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ និង​កងកម្លាំង​ការពារ​ព្រំដែន​គោក​នៅ​ឃុំ ថ្មដា ស្រុក​វាល​វែង ព្រំប្រទល់​ខ្មែរ​-​សៀម ដែល​មាន​ចំងាយ​ប្រមាណ​ជិត​២០០​គីឡូម៉ែត្រ ពី​ក្រុង​ពោធិ៍សាត់ និង​មានការ​លំបាកក្នុង​ការ​ធ្វើ​ដំណើរ​បំផុត…

ខេត្ដពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ លោក​ឆាយ សា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ និង​លោក​ជំទាវ រួម​ដំណើរ​ដោយ​មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​ថ្នាក់​ដឹកនាំ​មន្ទីរ​មួយ​ចំនួន​ក្នុង​ខេត្ដ​បាន​អញ្ជើញសំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យកអំណោយ​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ និង​កងកម្លាំង​ការពារ​ព្រំដែន​គោក​នៅ​ឃុំ ថ្មដា ស្រុក​វាល​វែង ព្រំប្រទល់​ខ្មែរ​-​សៀម ដែល​មាន​ចំងាយ​ប្រមាណ​ជិត​២០០​គីឡូម៉ែត្រ ពី​ក្រុង​ពោធិ៍សាត់ និង​មានការ​លំបាកក្នុង​ការ​ធ្វើ​ដំណើរ​បំផុត ។
លោក​ឆេ ឈី​វ អភិបាលស្រុក​វាល​វែង មាន​ប្រសាសន៍​ថា ការ​ចុះ​សំណេះសំណាលសួរសុខទុក្ខ​កងទ័ព និង​ប្រជាពលរដ្ឋ​ឃុំ​ថ្មដានេះ​គឺជា​ការ​គិតគូរ​របស់​លោក​ប្រធាន ក្រុមប្រឹក្សា​ខេត្ដ ដែល​ជា​និច្ចកាល​លោកតែងតែ​ចុះ​មក​ជា​ញឹកញាប់ មិន​ថា​កាល លោក​នៅ​ជា​អភិបាលខេត្ដ​នោះ​ទេ​។ លោក​ឆេ ឈី​វ បានឱ្យ​ដឹង​ថា ឃុំ​ថ្មដា ជា​ឃុំ មួយ​ក្នុង​ចំណោម​ឃុំ​ទាំង​៥​របស់​ស្រុកវាល​វែង​នៅ​ជាប់​ព្រំប្រទល់​ខ្មែរ​-​សៀម ផ្លូវ​ធ្វើ​ដំណើរ​មានការ​លំបាក​ខ្លាំង​ណាស់​ក្នុងការ​ឡើង​ភ្នំ​ចុះ​ភ្នំ​កំពស់​១.៥០០​ម៉ែត្រ ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​បំផុត ពិសេស​នៅ​រដូវវស្សា ។ សណ្ឋាន​ដី​ចែក​ចេញ​ជា​តំបន់​ភ្នំ និងតំបន់​ខ្ពង់រាប ។ តំបន់​ភ្នំ​មាន​ព្រៃឈើ​ក្រាស់ សត្វព្រៃ​រស់នៅ​ច្រើន និង​ជា​កន្លែង​អភិរក្ស ដែនជំរកសត្វព្រៃ​ភ្នំ​សំ​កុស ឯ​តំបន់​ខ្ពង់រាប សំរាប់​ប្រជាជន​រស់នៅ​ប្រកប​របរ​កសិកម្ម​ដាំ ដំណាំ​បន្លែ​ផ្លែ​ឈើ ចិញ្ចឹមសត្វ និង​ដំណាំ ឧស្សាហកម្ម​ដូច​ជា​ពោត​, សណ្ដែក​, ដំឡូង​មី និង​ដើម​កៅស៊ូ​ជាដើម ។ ឃុំ​ថ្មដា​កាលសម័យ សង្គ្រាម​ជា​សមរភូមិ​ក្ដៅ និង​បន្សល់​ទុក​គ្រាប់ មីន​កប់​ក្នុង​ដី​ច្រើន ហើយ​សព្វ​ថ្ងៃនេះ​ក៏​នៅ​តែ មាន​កងទ័ព ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដើរ​យាមល្បាត ឬ​កាប់​ព្រៃ​ធ្វើ​ចំការ​ផ្ទុះ​មីន​ស្លាប់ និង​រងរបួស​ពិការ​ជា​ញឹកញាប់​ផង​ដែរ ។ លោក​អភិបាល​ស្រុក​បានឱ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ ដែល​មក​ទទួល​អំណោយ​ថ្ងៃនេះ​មាន​ចំនួន៣៧៣​គ្រួសារ មក​ពី​ភូមិ​ចំនួន​៣ គឺ​ភូមិ​សង្គម ថ្មី​, ភូមិ​កណ្ដាល និង​ភូមិ​ឯកភាព ។

លោក​ឆាយ រ៉េ​ត ក្នុង​នាម​ប្រធាន​ក្រុម ប្រឹក្សា​ខេត្ដ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សំដែង ​ទឹកចិត្ដ​រីករាយ​ក្នុង​ដំណើរ​ចុះ​មក​សួរសុខទុក្ខ កងទ័ព និង​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ខ្មែរ​-​សៀម​នេះ ។ លោក​បាន​ញំ​នាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​ទាំង​៣ និង​លោក ជំទាវ ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ដែល​សម្ដេច និងលោក​ជំទាវ​បាន​យកចិត្ដទុកដាក់​អំពី​ជីវភាព រស់នៅ និង​សុខទុក្ខ​គ្រប់ពេលវេលា​ចំពោះ​កងកម្លាំង​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​នៅ​ទីនេះ​។ កងកម្លាំង​របស់​យើង​មាន​តួនាទី​សំខាន់ ណាស់​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និងអាយុជីវិត​របស់​ប្រជាពលរដ្ឋ ហើយ​បើ​កន្លងមក​គ្មាន​កងកម្លាំង​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​ទេ ប្រាកដជា​ខ្មាំងសត្រូវចូល​ឈ្លានពាន​ទឹកដី​ជាក់​ជា​មិន​ខាន ។ លោក ឆាយ សា​រ៉េ​ត បានឱ្យ​ដឹង​ថា អំណោយ​ដែលនាំ​មក​ចែក​ជូន​នា​ពេល​នេះ គឺជា​របស់​រាជរ​ដ្ឋាភិ​បាល តាម​រយៈ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​មួយ​ចំណែក​ទៀត ជា​របស់​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាម​រយៈលោក​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ​ផ្ទាល់​។ អំណោយ​មនុស្សធម៌​នេះ​ទោះបី​តិចតួច​ក្ដី ប៉ុន្ដែ​ជា​ទឹក​ចិត្ដធំ​ទូលាយ និង​បាន​រួមចំណែក យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សំរួល​ដល់​ការ​លំបាក ខ្វះខាត​របស់​បងប្អូន​បាន​មួយ​កំរិត​ក្នុង​រយៈ ពេល​ខ្លី​ផង​ដែរ។

អំណោយ​ដែល​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង​ទាំង​៣៧៣គ្រួសារ​នេះ គឺ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ២០​គីឡូក្រាម​, ក្រមា​១, សារុង​១ និង​ថវិកា៥.០០០​រៀល ។ គ្រូពេទ្យ​១០​នាក់ និង​គ្រូបង្រៀន​១២​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សារុង១, ក្រមា​១ និង​ថវិកា​២០.០០០​រៀល​។ សិស្សានុសិស្ស​ចំនួន​២២៤​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​សៀវភៅ​២​ក្បាល​, ប៊ិ​ច​១ និង ថវិកា​២.០០០​រៀល ។ ដោយឡែក​កងកម្លាំង ៣​អង្គភាព មាន​កងការពារ​ព្រំដែន​គោក លេខ​៥០១, វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥ និង​វរ​សេនា​តូច​លេខ ៥០៨ ក្នុង​មួយ​អង្គភាព​ទទួល​បាន​មី​៧៥​កេស​, បារី​២​ប៊ិ​ច ព្រមទាំង​បាន​ប្រគេន​អង្ករ​៥០​គីឡូក្រាម​, មី​១​កេស និង​ថវិកា​៥០.០០០​រៀល ដល់​វត្ដ​ថ្មដា​ផង​ដែរ ។
សូម​បញ្ជាក់​ថា អំណោយ​របស់​រាជរ​ដ្ឋា​ភិបាល​តាម​រយៈ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ដមាន​ចំនួន​២៥០គ្រួសារ​, អំណោយ​របស់​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំនួន​១២៣​គ្រួសារ ។ ដោយឡែក​មី​, បារី​, ថ្នាំពេទ្យ​, សៀវភៅ​, ប៊ិ​ច និង​ថវិកា​ចែក​ជូន គ្រូ​, សិស្ស​, ពេទ្យ​, កងទ័ព ជា​អំណោយ របស់​លោក​ឆាយ សា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សាខេត្ដ និង​លោក​ជំទាវ ៕  ថ្មកែវ