ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​បង្អង់​ល្បឿន​ឱ្យ​ឡាន​ទៅ​…​អា​ទំនើប​នេះ​មិនដឹង​ប្រញាប់​ទៅ​ណា ​ប្រាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សេចក្តីរាយ​ការណ៍​ឱ្យ​ដឹងថា រថយន្ត​ស៊េរី​ទំនើប​ម៉ាកPORSCHE​មួយ​គ្រឿង​ បាន​ជ្រុល​បុក​រថយន្ត​ស្ទូច​ពីក្រោយ ​បណ្តាលឱ្យ​​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាង​ធ្ងន់ ​ខណៈ​ពេល​ដែល​រថយន្ត​ស្ទូច​បង្អង់​ល្បឿន​ឱ្យ​​រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​ឆ្លងផ្លូវ​ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​កើតឡើងកាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២២​…

រាជធានី​ភ្នំពេញ ​៖​ សេចក្តីរាយ​ការណ៍​ឱ្យ​ដឹងថា រថយន្ត​ស៊េរី​ទំនើប​ម៉ាកPORSCHE​មួយ​គ្រឿង​ បាន​ជ្រុល​បុក​រថយន្ត​ស្ទូច​ពីក្រោយ ​បណ្តាលឱ្យ​​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាង​ធ្ងន់ ​ខណៈ​ពេល​ដែល​រថយន្ត​ស្ទូច​បង្អង់​ល្បឿន​ឱ្យ​​រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​ឆ្លងផ្លូវ​ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​កើតឡើងកាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២២​ ធ្នូ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​

សេចក្តីរាយការណ៍បន្តថា រថយន្តខាងលើ ពណ៌​.ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-9996 ​បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណម្នាក់ ​។ ​ចំណែក​រថយន្ត​ស្ទូច​ ពណ៌​.ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C​-5554 ។

តាម​ប្រភព​បាន​ឱ្យ​ដឹងបន្ត​​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្តស្ទួ​ច​មួយ​គ្រឿង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ខណៈ​​ពេល​​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់​មាន​រថ​យន្ត​ដឹក​ដែក​មួយ​គ្រឿង​ទៀត​​ លុះ​កំពុង​តែ​បង្អង់​ល្បឿន ប្រុង​បត់​ឆ្លងផ្លូវ ហើយរថយន្ត​ស្ទួ​ច​​បាន​បង្អង់​ល្បឿន​ដែរ ​ក៏​​ត្រូវ​បាន​រថយន្ត​PORSCHEបើក​មក​ពីក្រោយ បុក​ពេញទំហឹង​បណ្តាល​អោយ​ខ្ទេច​មួយ​កំណាត់​មុខ ។​

ដោយឡែក ​រថយន្ត​ស្ទូច​​ពុំ​រង​ការ​ខូចខាត​ឡើយ ។​ បន្ទាប់​ពី​គ្រោះថ្នាក់​ភាគី​ទាំង​២​ ក៏​បាន​សម្របសម្រួល​ដោះ​ស្រាយ​គ្នា តែ​ពុំ​ដឹង​ថាខាង​ណា​សង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ