ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎! លេង​ទាំង​កណ្តាលថ្ងៃត្រង់​ម៉​ង លោក​បង​នេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​សង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិ​ច​ឃាត់ខ្លួន​បន្ទាប់​ពី​ឈរ​លក់​ថ្នាំ​ញៀន​ទៅ​ឱ្យ​ម៉ូយ​ទាំង​កណ្តាល​ថ្ងៃ​។ ករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នេះ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២០ ខែ​ឆ្នូ ឆ្នាំ​២០១៨ ចំណុច​ផ្លូវលំ (​ផ្សារ​ក្រាំងចេក​ទៅ​ទំនប់​ឡា​ង​) ស្ថិត​ក្នុងភូមិ​រោង​គោ ឃុំ​យុទ្ធ​សាមគ្គី…

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​សង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិ​ច​ឃាត់ខ្លួន​បន្ទាប់​ពី​ឈរ​លក់​ថ្នាំ​ញៀន​ទៅ​ឱ្យ​ម៉ូយ​ទាំង​កណ្តាល​ថ្ងៃ​។ ករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នេះ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២០ ខែ​ឆ្នូ ឆ្នាំ​២០១៨ ចំណុច​ផ្លូវលំ (​ផ្សារ​ក្រាំងចេក​ទៅ​ទំនប់​ឡា​ង​) ស្ថិត​ក្នុងភូមិ​រោង​គោ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧ​ដុ​ង្ត ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ខាងលើ​នេះ ឈ្មោះ ជោ​ត វិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ក្រោម​ការ​បញ្ជា និង​ដឹកនាំ​របស់​លោក​អធិការ​បាន​ធ្វើការ​ល្បាត​ដល់​ចំណុច​ផ្លូវលំ (​ផ្សារ​ក្រាំងចេក​ទៅ​ទំនប់​ឡា​ង​) ស្ថិត​នៅ​ភូមិ​រោង​គោ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ក៏​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​កំពុង​ឈរ​រេរា​។ ពេល​នោះ​កម្លាំង​បាន​ចុះ​ឃាត់​ធ្វើការ​សាកសួរ និង​ឆែកឆេរ​។ ក្រោយ​ពី​ឆែត​ឆេរ​សមត្ថកិច្ច​រក​ឃើញ​ម្សៅ​.​ស​ថ្លា​សង្ស័យ​ថ្នាំ​ញៀន​ចំនួន​២០​កញ្ចប់​។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ឆែក​ឃើញ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​កាន់​អធិការ ដើម្បី​សាកសួរ​បន្ត​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថ​កិ​ច​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា មុន​ពេល​ឃាត់ខ្លួន គឺ​រូបគេ​កំពុង​ឈរ​ចាំ​អ្នក​មក​ទិញ​គ្រឿងញៀន ចំណែក​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២០​កញ្ចប់​តូច និង​ទូរស័ព្ទ​ចាស់​១​គ្រឿង គឺជា​របស់​ខ្លួន​ប្រាកដ​មែន​។

បន្ទាប់​ពី​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​មក សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ