ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​វេន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​​​សុំ​លាលែង​ទៀត

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​JIM MATTIS​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​បាន​ប្រកាស​ពី​ការ​សុំ​លាលែង​ចេញពី​តំណែង បន្ទាប់​ពី​បណ្ដា​សមាជិក​ឬ​មនុស្ស​ជំនិត​ទាំងឡាយ​នៃ​រដ្ឋបាល​លោក​ដូ​ណា​ល់​ត្រាំ ចាក​ចេញពី​នាវា​របស់​លោក​ជា​បន្តបន្ទាប់​គ្នា ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ពី​ខែមករា​ឆ្នាំ​២០១៧​មក​។ បណ្ដា​ការ​ខ្វែងគំនិត​គ្នា​ក្លាយទៅជា​មិន​អាច​ស៊ូទ្រាំ​បាន ទើប​លោក​JIM…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក​JIM MATTIS​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​បាន​ប្រកាស​ពី​ការ​សុំ​លាលែង​ចេញពី​តំណែង បន្ទាប់​ពី​បណ្ដា​សមាជិក​ឬ​មនុស្ស​ជំនិត​ទាំងឡាយ​នៃ​រដ្ឋបាល​លោក​ដូ​ណា​ល់​ត្រាំ ចាក​ចេញពី​នាវា​របស់​លោក​ជា​បន្តបន្ទាប់​គ្នា ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ពី​ខែមករា​ឆ្នាំ​២០១៧​មក​។

បណ្ដា​ការ​ខ្វែងគំនិត​គ្នា​ក្លាយទៅជា​មិន​អាច​ស៊ូទ្រាំ​បាន ទើប​លោក​JIM MATTIS​ប្រកាស​ពី​ការ​ចាក​ចេញពី​តំណែង ដោយ​លោក​រិះគន់​ជា​ពិសេស​យុទ្ធសាស្ត្រ ការទូត​របស់​លោក​ដូ​ណា​ល់​ត្រាំ​។

ក្នុង​លិខិត​សុំ​លាលែង​ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​សរសេរ​ថា គេ​ត្រូវ​រាប់រក​បណ្ដា​សម្ព័ន្ធមិត្ត​ជាមួយ​ការ​គោរព ខណៈ​ទំនាក់ទំនង​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​និង​ប្រមុខរដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត ធ្លាក់​ចុះ​ដុនដាប​។

ក្រោយ​ការ​ប្រកាស​ដកទ័ព​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ​នេះ​ចេញ​ពីសី​ុ​រី អតីត​ឧត្ដមសេនីយ​កង​ម៉ា​រី​ន​អាយុ​៦៨​ឆ្នាំ​រូប​នោះ មាន​ជំហរ​មួយ​មិនល្អ​ទល់​តែ​សោះ​ចំពោះ​លោក​ត្រាំ​ដែល​លោក​តែង​មាន ការ​ទំ​ទាស់​ចាប់តាំងពី​ជិត​២​ឆ្នាំ​មក​ហើយ​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា​លោក​MATTIS នឹង​ចាក​ចេញពី​តំណែង​នា​ដំណាច់ខែ​កុម្ភៈ​ខាង​មុខ​នេះ​។ លោក​គូសបញ្ជាក់​ថា លោក​អរគុណ​យ៉ាង​កក់ក្ដៅ​ចំពោះ​លោក​MATTIS​ដែល​បាន​បំពេញ​ការងារ​របស់​លោក​។

លោក​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ ពី​ការ​ចាកចេញ​របស់​លោក​RYAN ZINKE​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ ទទួល​បន្ទុក​គ្រប់គ្រង​បណ្ដា​ឧទ្យាន​ជាតិ ដែនដី​សហព័ន្ធ​និង​ការពារ​បរិស្ថាន​។ លោក​RYAN ZINKE​អតីត​យោធា រង​ការ​រិះគន់​លើ​ការ​ចំណាយ​យ៉ាង​ខ្ចះ​ខ្ជាយ​និង​លទ្ធភាព​នៃ​ជម្លោះ​ផលប្រយោជន៍​។ លោក​នឹង​ចាក​ចេញពី​ជួរ​រដ្ឋាភិបាល​នា​ដំណាច់​ឆ្នា​នេះ ក្រោយ​កាន់​តំណែង​ជិត​២​ឆ្នាំ​។

ចំពោះ​លោក​JOHN KELLY​អគ្គលេខាធិការ​សេត​វិមាន​ក៏​ត្រូវ​ចាក​ចេញពី​តំណែង​នា​ដំណាច់ឆ្នាំ​នេះ​ដែរ​។ អ្នក​ចាកចេញ​ម្នាក់​ទៀត​ពី​រដ្ឋការ​លោក​ត្រាំ​គឺ​លោក​JEFF SESSIONS​រដ្ឋមន្ត្រី​យុត្តិធម៌​។ លោក​បាន​សុំ​លាលែង​តាម​សំណើ​លោក​ត្រាំ កាលពី​ខែវិច្ឆិកា​។ លោក​ជា​គោលដៅ​នៃ​ការ​រិះគន់​របស់​ប្រធានាធិបតី ចាប់តាំងពី​លោក​សម្រេច​កាលពី​ខែមីនា​២០១៧ ឲ្យ​មានការ​សើ​ុ​ប​អង្កេត​ទាក់ទិន​នឹង​រុ​ស្ស៊ី​។

អ្នក​ចាកចេញ​ម្នាក់​ទៀត​គឹ​លោកស្រី​នី​ក​គី​ហា​ឡី ដែល​កាលពីដើម​ខែតុលា​ប្រកាស​ពី​ការ​សម្រេច​របស់​លោកស្រី​ចាក​ចេញពី​តំណែង​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប​នា​ដំណាច់ឆ្នាំ​។ ម្យ៉ាងទៀត​លោក​ត្រាំ​ទទួលយក​ការ​សុំ​លាលែង​របស់​លោក​SCOTT PRUITT​ពី​តំណែង​រដ្ឋមន្ត្រី​បរិស្ថាន ព្រោះតែ​រឿងអាស្រូវ​ទាក់ទិន ការ​ប្រើប្រាស់​របស់​លោក​នូវ​បណ្ដា​មូលនិធិ​សាធារណៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ