ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ផា លី​ន​ដា ឈឺចិត្ត​ទេ អតីត​គូស្នេហ៍​ជិត​ភ្ជាប់ពាក្យ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​សុ​ផា លី​ន​ដា មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​លោក​នៅ ស៊ី​នឿ​ន​អតីត​គូស្នេហ៍​ជិត​ភ្ជាប់ពាក្យ​ជាមួយ​នារី​ខ្មែរ​នៅ​អា​មេ​រិ​ក ? លោក​នៅ ស៊ី​នឿ​ន តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​បាន​សាង​ស្នេហ៍​ជាមួយ​នារី​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​គ្រា​លោក​ទៅ​សម្តែង​នៅ​ទីនោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។…

រាជធានី​ភ្នំពេញ​៖​សុ​ផា លី​ន​ដា មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​លោក​នៅ ស៊ី​នឿ​ន​អតីត​គូស្នេហ៍​ជិត​ភ្ជាប់ពាក្យ​ជាមួយ​នារី​ខ្មែរ​នៅ​អា​មេ​រិ​ក ?

លោក​នៅ ស៊ី​នឿ​ន តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​បាន​សាង​ស្នេហ៍​ជាមួយ​នារី​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​គ្រា​លោក​ទៅ​សម្តែង​នៅ​ទីនោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ចាប់តាំងពី​យល់ចិត្ត​គ្នា​មក អ្នក​ទាំង​២​បាន​ស្រុះស្រួល​គ្នា​ឲ្យ​ចាស់ទុំ​ដឹង​ឮ​រហូត​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ​ទៀត​ផង ។ ពេល​នេះ​នៅ ស៊ី​នឿ​ន មាន​គូស្នេហ៍​នៅ​អា​មេ​រិ​ក ហើយពី​មុន​មាន​នារី​២​នាក់​ធ្លាប់​ជា​មនុស្ស​សំខាន់​ដែរ​សុ​ទ្ឋ​តែ​ជាតា​រា គឺ​ផ​ន ស្រី​ខួច និង​តារា​សម្តែង​បង្ហាញ​ម៉ូ​ដ​សុ​ផា លី​ន​ដា ។ ទោះបីជា​យ៉ាងនេះ​ក្តី​និស្ស័យ​ស្នេហ៍​ចាស់​បាន​បញ្ចប់​ហើយ ដោយ​ពួក​គេ​ដើរ​ផ្លូវ​ស្នេហ៍​រៀងខ្លួន ។

សុ​ផា លី​ន​ដា បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​លោក​នៅ ស៊ី​នឿ​ន ចំ​ពេល​ដែល​លោក​ត្រូវ​ញាំញី​ដោយ​រឿង​ស្រលាញ់​ភេទ​ដូច​គ្នា និង​ប្រភព​ខ្លះ​ថា លោក​ជា​សង្សារ​តារាចម្រៀង​ផ​ន នី​ដា ហៅ​ស្រី​ខួច ផង​ដែរ ។ ប៉ុន្ដែ​លី​ន​ដា ហាក់​មិន​អើពើ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ​ឡើយ ហើយ​នាង​ធ្លាប់​ប្រាប់​ថា ត្រៀមខ្លួន​រៀប​ការ​ជាមួយ​ស៊ី​នឿ​ន ទៀត​ផង ដោយ​ទាត់​ចោល​សំណើ​ស្នេហ៍​បុរស​ផ្សេង​ទៀត ។

លោក​នៅ ស៊ី​នឿ​ន ចេញ​ទៅ​ច្រៀង​នៅ​បរទេស​ត្រឹមតែ​១​ខែ រកបាន​ទាំង​លុយ ទាំង​សង្សារ​ថ្មី ហើយ​ពួក​គេ​នឹង​ត្រៀម​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។ លោក​ស៊ី​នឿ​ន បាន​នាំ​នាង​មក​លេង​ស្រុក​ខ្មែរ ដើរ​លេង​តាម​តំបន់​ទេសចរណ៍​ជា​ច្រើន ។

បញ្ជាក់​ពី​អារម្មណ៍​ពិតជា​មួយ​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​កម្មវិធី​«​អាណាចក្រ​នារី​»​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៨ នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​សុ​ផា លី​ន​ដា​បាន​ឆ្លើយ​យ៉ាង​លឿន​ថា​«​រឿង​អី​នាង​ខ្ញុំ​មិនដឹង​គេ​មាន​សញ្ញា​ល្អ​នាង​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ខកចិត្ត​នោះ​ទេ ធម្មតា​ជា​រឿង​របស់​គេ ។ ខ្ញុំ​ដឹង​ថា​គាត់​ភ្ជាប់ពាក្យ ឆាប់​ៗ​នេះ​ហើយ​ថ្ងៃ​ភ្ជាប់ពាក្យ​នោះ​ជា​ថ្ងៃ​ដែល​ខួបកំណើត​ខ្ញុំ ហើយ​ថ្ងៃ​នោះ​ខ្ញុំ​ជាប់​កម្មវិធី​ដើរ​ម៉ូ​ដ បើ​មិន​រវល់​ដឹង​តែ​ចូលរួម​ជូនពរ​ជ័យ​ដល់​គាត់​ក្នុង​នាម​សិល្បៈ​រួម​អាជីព​ដូច​គ្នា ។

គ្មាន​អី​ពិបាកចិត្ត​ទេ និយាយ​តាម​ត្រង់​សូ​ម្បី​តែ​រូបរាង​ក៏​ឃើញ​ថា​ធាត់​ឡើង​មុខ​មូល ទម្ងន់​វិញ​ឡើង​ដល់​៥​គីឡូ និយាយ​រួម​នាង​ខ្ញុំ​គ្មាន​គិត​ចំណុច​នេះ​ឡើយ ។ អ្វី​ដែល​គិត​គឺ​គិត​ពង្រឹង​ការងារ​រក​លុយ​ចិញ្ចឹម​ខ្លួន ចិញ្ចឹម​គ្រួសារ ព្រមទាំង​ពង្រឹង​ស្នាដៃ​ការងារ​សិល្បៈ​ឲ្យ​កាន់តែ​ប្រសើរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ