ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​…​រន្ធត់​លែង​និយាយ​កើត ដឹង​ត្រឹម​បុក​លាន់​កក្រើក​ដី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ដឹក​កុងតឺន័រ​បើក​បោះពួយ​បុក​កន្ទុយ​រថយន្ត​ដឹក​ថ្ម​ម៉ា​ប​ពេញទំហឹង​ បណ្ដាល​ឱ្យ​គាប​ជាប់​អ្នកបើកបរ​​ក្នុង​កាប៊ី​ន​រង​របួស​បាក់ជើង ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​លខ្លាំង កាល​វេលា​ម៉ោង​២​ និង​៣០​នាទី​សៀ​ល​ថ្ងៃ​ទី​២០ ធ្នូ ​…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ដឹក​កុងតឺន័រ​បើក​បោះពួយ​បុក​កន្ទុយ​រថយន្ត​ដឹក​ថ្ម​ម៉ា​ប​ពេញទំហឹង​ បណ្ដាល​ឱ្យ​គាប​ជាប់​អ្នកបើកបរ​​ក្នុង​កាប៊ី​ន​រង​របួស​បាក់ជើង ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​លខ្លាំង កាល​វេលា​ម៉ោង​២​ និង​៣០​នាទី​សៀ​ល​ថ្ងៃ​ទី​២០ ធ្នូ ​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ (​ហៅ​ផ្លូវ​ចំការ​ដូង​) ស្ថិត​​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

រថយន្ត​កុងតឺន័រ​ ព​ណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-2197 ​បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រង​របួស​បាក់ជើង​ ។​ ដោយ​ឡែ​រថយន្ត​ ដឹក​ថ្ម​ម៉ា​ប​ម៉ាក​HINO​ ពណ៌​ ត្រេ​អុី ពាក់​ស្លាក​លេខ​ភ្នំ3B-​4176 ហើយ​អ្នកបើកបរ​រថយន្ត​នេះ ​ក៏​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ដែរ​ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ហុ​ី​ណូ​ខាងលើ​ដឹក​ថ្ម​ម៉ា​ប​ពេញ​ទ្រុង ហើយ​បាន​បើក​ចេញពី​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​យក ទៅ​ចែកចាយ​តាម​ដេប៉ូ​នានា​។​ដោយ​បាន​បើក​ឆ្លងផ្លូវ​ចំការ​ដូង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈនោះ​ស្រាប់តែ​រថយន្ត​កុងតឺន័រ​បាន​ទៅ​ដល់​ល្មម​និង​បាន​វាក់​ជាមួយ​រថយន្ត​ដឹក​ថ្ម​ម៉ា​ប​នេះ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​រថយន្ត​កុងតឺន័រ​ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់​ក៏​បុក​ពេញទំហឹង​ពីក្រោយ​​រថយន្ត​ដឹក​ថ្ម​ម៉ា​ប​បណ្ដាល​ឲ្យ​ក្រពឹត​រួញ​កាប៊ី​ន​ខ្លួនឯង និង​បាន​គាប​អ្នកបើកបរ​ជាប់​ក្នុង​កាប៊ី​រង​របួស​បាក់ជើង​តែ​ម្ដង​។

អត្ថបទសរសេរ ដោយ