ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្ទើរ​ញាក់​សាច់​… ក្រោយ​ឆែក​ក្នុង​អាស្រម​សង្ឃ​អង្គ​នេះ​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​មន្ត្រី​ធម្មការ​ចុះ​ឆែកឆេរ​អាស្រម​ព្រះសង្ឃ​មួយ​អង្គ នៅ​វេលា​ម៉ោង​១១ និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨​ ធ្នូ ដែល​គង់នៅ​ចំណុច​ភ្នំ​៨២ ស្ថិត​ក្នុងភូមិ​ចាំ​ចាប ឃុំ​បឹង​រាំង…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​មន្ត្រី​ធម្មការ​ចុះ​ឆែកឆេរ​អាស្រម​ព្រះសង្ឃ​មួយ​អង្គ នៅ​វេលា​ម៉ោង​១១ និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨​ ធ្នូ ដែល​គង់នៅ​ចំណុច​ភ្នំ​៨២ ស្ថិត​ក្នុងភូមិ​ចាំ​ចាប ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បន្ទាប់​ពី​មានការ​សង្ស័យ​សង្ឃ​អង្គ​នេះ​ មាន​លាក់​ទុក​កាំភ្លើង​ច្នៃ​​និង​សម្ភារ​​​ល្មើសច្បាប់​មួយ​ចំនួន​ទៀត​ ។

សេចក្ដី​រាយ​ការ​ណ៍​​បាន​ឱ្យ​​ដឹង​ថា ភិក្ខុសង្ឃ​អង្គ​នោះ​ នាម ហ៊​ន អង បច្ចុប្បន្ន​គង់នៅ​អាស្រម​ចំណុច​ភ្នំ​ខាង
លើ​។ សមត្ថកិច្ច​និង​អនុគណ​ៈស្រុក រួម​ទាំង​មន្ត្រី​ធម្មការ​ផង ​បាន​ចុះ​ត្រូ​ត​ពិនិត្យ​និង​ឆែកឆេរ​នៅ​ក្នុង​អាស្រម​អង្គ​នេះ ដោយ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន ​រួម​មាន​ដក​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​ចំនួន​១​ដើម​, កាំភ្លើងខ្លី​
មិន​ស្គាល់​ម៉ាក​១​ដើម​(​ខូចគុណភាព​) តែ​មាន​បង់​១ ​និង​គ្រាប់​ចំនួន​៩​គ្រាប់​, ខ្នោះដៃ​១​គូ​, វិទ្យុ​ម៉ាក​MOTOROLA ១​គ្រឿង​, ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម​, កាំបិត​ចំពុះទុង​១​ដើម និង​មួក​នគរបាល​១​ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជាមួយនឹង​ការ​ចុះ​ឆែកឆេ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​េ​តេស្ត​ទឹកនោម​ភិក្ខុសង្ឃ​អង្គ​នេះ​រក​ឃើញ​ថា សង្ឃ​អង្គ​នេះ​មាន​ផ្ទុក​សារធាតុ​ញៀន​ទៀត​ផង​ ។ បន្ទាប់​ពី​ធ្វើការ​ដកហូត​នូវ​វត្ថុ​តាង​ទាំងនោះ មន្ត្រី​ធម្មការ ​និង​លោកគ្រូ​អនុគណ​ស្រុក​កំ​រៀង បាន​សម្រេច​ផ្សឹក និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ហើយ​ ។

អត្ថបទសរសេរ ដោយ