ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់នេះ​អស់លក្ខណ៍​ត្រឹមឧត្តមសេនីយ៍​ចេញមក​ទាន់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​​ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួចគាស់​​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស​បាន​សម្រេច ​តែ​ត្រូវ​​ម្ចាស់​រថយន្ត​ចេញ​មក​ទាន់​។ ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បានធ្វើឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែធ្នូ​ ឆ្នាំ ២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២២F​ផ្លូវ​លេខ​២១៨…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​​ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួចគាស់​​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស​បាន​សម្រេច ​តែ​ត្រូវ​​ម្ចាស់​រថយន្ត​ចេញ​មក​ទាន់​។

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បានធ្វើឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែធ្នូ​ ឆ្នាំ ២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២២F​ផ្លូវ​លេខ​២១៨ ភូមិ ទី​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​អុិ​ត វុ​ទ្ធី​ ហៅ​ឆាង ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មាន​លំនៅ​ភូមិ បឹង​ព្រួល ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ ។​ ចំណែកម្ចាស់​រថយន្ត​គឺ​លោក​ឧត្តមសេនីយ៍​ប៉ា​ល់ សា​រិ​ន ​អាយុ៤៨​ឆ្នាំ ​ជា​អនុប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួងមហាផ្ទៃ មានទី​​លំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

​តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ លោក​ឧត្តមសេនីយ៍​បាន​ចត​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX330 ​មួយ​គ្រឿង នៅ​មុខ​ផ្ទះ​ដូច​សព្វដង ហើយ​ត្រូវ​បាន​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ឈប់​ធ្វើ​សកម្មភាព​លួចគាស់​​យក​កញ្ចក់​មើលផ្លូវ​ផ្នែក​ខាងឆ្វេង​បាន​សម្រេច ។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា​ ពេលជនសង្ស័យ​កំពុងធ្វើ​​សកម្មភាពនោះ​ ស្រាប់តែ​លោក​ឧត្តមសេនីយ៍​​បើកទ្វារ​ចេញពី​ក្នុងផ្ទះ​មក​ទាន់​ ក៏​បាន​ឃាត់ខ្លួន​ឆែកឆេរ​ក្នុង​កា​បូប​ រក​ឃើញ​កញ្ចក់​រថយន្ត​របស់​គាត់​ ហើយ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ប្រគល់​អោយ​នគរបាល​មូលដ្ឋាន​ចាត់ការ​តាម​ច្បាប់​តែម្តង​។

​​ក្រោយពេលឃាត់ខ្លួន ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក ដើម្បី​​យក​កូន​មកព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធ​​បុ​ប្ជា​ អស់រយៈពេល​​ប្រមាណ​ជិត​១០​ថ្ងៃ​មកហើយ ​លុះ​នៅ​វេលា​យប់​រំលង​អធ្រា​ត្រ ខ្លួន​បានជិះ​ម៉ូតូ​មួយ​គ្រឿង ធុន​​សេ​១០០​កូរ៉េ​​ ចេញ​ធ្វើ​សកម្មភាព​លួចដែរ​ តែ​មិន​ហ៊ាន​លួច ដោយសារ​តែ​មាន​គេ​យាម ។​ នៅ​ពេល​មក​ដល់​ចំណុច​ខាងលើ​ស្ងាត់​ ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​លួច តែ​ត្រូវ​ម្ចាស់​បើកទ្វារ​មក​​ទាន់ ក៏​ឃាត់ខ្លួន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ