ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ ចំអក​លោក​សម រ​ង្ស៊ី ថា​កំពុង​ផុងខ្លួន និង​បរាជ័យ​បើ​ប្រើ​តួនាទី​ប្រធាន​ស្តីទី CNRP

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​អះអាង​ថា​លោក​សម រ​ង្ស៊ី បាន​កំពុង​ផុង និង​បរាជ័យ​ប្រ​សិន​ប្រើប្រាស់​តួនាទី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)…

រាជធានី​ភ្នំពេញ ៖ អតីត​ឧត្តម​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​អះអាង​ថា​លោក​សម រ​ង្ស៊ី បាន​កំពុង​ផុង និង​បរាជ័យ​ប្រ​សិន​ប្រើប្រាស់​តួនាទី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នោះ ។

លោក គង់ គាំ បាន​លើក​ឡើង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ធ្នូ​នេះ​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​ជា​សាក្សី​ផ្ទាល់ និង​សំខាន់​តែ​មួយ​គត់​របស់​សម រ​ង្ស៊ី កឹ​ម សុខា សហ​ស្ថាបនិក CNRP បានដឹង​ច្បាស់​ក្នុង​ការ​ធ្វើការ ។ លោក​ក៏​បាន​លើក​ឡើង​ថា សេចក្តីសម្រេច​ណា​ដែល​មិន​ឈរ​លើ​គោលការណ៍​កុង​សង់ ស៊ី​សទាំង​ពីរ​នាក់​រួម​គ្នា គឺ​មិន​ត្រឹមត្រូវ ។
លោក​បញ្ជាក់​ថា​«​ភ្លើង​ឆេះ​ផ្ទះ ម្ចាស់​ដែល​នៅ​ក្រៅ​ផ្ទះ​ដែរ​មិន​ត្រូវ​បំបិទ​សិទ្ធិ​ទេ ។ គណៈកម្មាធិការ​ចំពោះ​កិច្ច និង​លក្ខន្តិកៈ CNRP)» ។ ជាមួយ​គ្នា​នោះ​ដែរ​អតីត​ឧត្តម​ក្រុមប្រឹក្សា​រូប​នេះ​ក៏​បាន​លើក​ឡើង​ដែល​លោក សម រ​ង្ស៊ី ធ្វើ​កន្លង​មកនេះ​មិន​អាច​យក​ជា​ការ​បាន​ទេ ព្រោះថា នៅ​សហរដ្ឋអាមេរិក​រដ្ឋ Atlanta (​សន្និសីទ​) ដល់ Paris-​បារាំង (​វេទិកាសាធារណៈ​) (​មិន​អាច​ជា​ប្រធាន​ស្តីទី CNRP ទេ​) គឺជា​រណសិរ្ស​សម រ​ង្ស៊ី តែ​ប៉ុណ្ណោះ ។ បំផុស​ការ​ងើប​ខ្យល់ ។

លោក​បន្ត​ថា ប្រសិនបើ​លោក​សម រ​ង្ស៊ី នៅ​តែ​ប្រកាន់​យក​អ្វី​ដែល​សម្រេច​នោះ​ទៅ​ធ្វើការ​ជា​អន្តរជាតិ​ជា​ការ​ប្រថុយ ហើយនឹង​ត្រូវ​បរាជ័យ ។ លោក​បន្ថែម​ថា អន្តរជាតិ (​ប្រើ​មុខមាត់​ពាក់ ព័ន្ធ​រណសិរ្ស​) គឺ​ប្រថុយ​ការ​ជាប់​ពាក់ព័ន្ធ និង​ផុងខ្លួន​ក្នុង​សមរភូមិ​កម្ពុជា ហើយ​ជួប​បរាជ័យ​ដូច នៅ​ទី​ដ៏​ទៃ​ជា​ច្រើន​ដែរ​ជា​មិន​ខាន ។ លោក​ក៏​បាន​លើក​ឡើង​ថា អនុវត្ត​ច្បាប់​គណបក្ស នយោបាយ​លោក សម រ​ង្ស៊ី បាន​លា​ចេញពី CNRP (​ទាំង​តួនាទី​ប្រធាន ទាំង​សមាជិកភាព​) ។​CNRP ដែល​ឈប់​ប្រើ​រូប​សញ្ញា (​សម រ​ង្ស៊ី – កឹ​ម សុខា ចាប់ដៃ​គ្នា​) ក៏​ទទួលស្គាល់​ថា រូប​ទណ្ឌិត​មិន​អាច​ប្រើ​បាន ។ លោក​បញ្ជាក់​ថា «​ដូចនេះ​តួនាទី​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​ប្រធាន​ស្តីទី CNRP របស់​លោក សម រ​ង្ស៊ី (​សាមីខ្លួន​ទទួលស្គាល់​ថា ប្រធាន​ចលនា​មិន​អាច​ប្រើ​ជាមួយ​អន្តរជាតិ​បាន ហើយ​តួនាទី​ប្រធាន​ស្តីទី​ដែល​ផ្ទៃក្នុង​មិន​ទទួលយក​ដូចនេះ​អន្តរជាតិ​កាន់តែ​មិន​អាច​ទុកជា​ផ្លូវការ និង​ស្របច្បាប់​បាន​ទៀត​» ។

លោក​បន្ត​ថា ភាព​ឯកជន​ឯកោ​របស់​សម រ​ង្ស៊ី កាន់តែ​ប្រឹង​ភ្ជាប់​ជាមួយ CNRP កាន់តែ​បង្ហាញ​នូវ​ចេតនា​បំផ្លាញ​គេឯង​ដែល​មិន​រួមគំនិត​ជាមួយ​ខ្លួន ។ មួយ​ចំនួន​នៃ​១១៨ ដែល​ជាប់​បម្រាម​ថា ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៊ី គឺ​ឃោ​ឃៅ និង​ផ្តាច់​ការ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក គង់ គាំ ក៏​បានរ​ឮ​កថា លោក សម រ​ង្ស៊ី ដែល​ធ្លាប់​ទទួល​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ ស្រប​តាម​សំណើ​នាយក​រដ្ឋមន្ត្រី មិន​ដែល​ទទួល​ថា ខ្លួន​ក្បត់​នឹង​អ្នក​បាត់បង់​ជីវិត​ពី​ការ​គប់​គ្រាប់បែក​បួន​គ្រាប់ នៅ​ជិត​អតីត​រដ្ឋសភា តាម​រយៈ​ការ​ទម្លាក់​ចោល​បណ្តឹង​ទេ និង​ក្បត់​អ្នក​ប្រជាធិបតេយ្យ និង​ប្រជាពលរដ្ឋ ដោយ​ព្រម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​សម្លេង​ពីរ​ភាគ​បី​មក​ត្រឹម​ហាសិប​បូក​មួយ​នោះ​ឡើយ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​គង់ គាំ នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី ត្រូវ​បាន ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។ សេចក្តី​ប្រកាស​របស់ ក្រុម លោក​សម រ​ង្ស៊ី ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ធ្នូ បាន​លើក​ឡើង​ថា លោក សម រ​ង្ស៊ី ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ពី​ថ្ងៃ​ទី​៩ ធ្នូ ឆ្នាំ​២០១៨​កន្លង​មក ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​លើក​ឡើង​ថា តើ​នៅ​លើ​លោក​នេះ​ដែល​មាន​បក្ស​មួយ​យក​មនុស្ស​ដែល​មិនមែន​ជា​សមាជិក​បក្ស​មក​ធ្វើ​ជា​មេដឹកនាំ​ងាយ​ៗ​ដោយ​គ្រាន់តែ​កោះ​ប្រជុំ​លើកដៃ​នោះ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ