ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​កំសាន្ត Ford Adventure 2018 បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ជាមួយនឹង​អ្នកចូលរួម​ជាង​៥០០​នាក់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) តែងតែ​រៀបចំ​ដំណើរ​កំសាន្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ទៅ​កាន់​ប្រទេស​ជិតខាង ជា​មួយ​នឹង​ក្បួន​រថយន្ត…

ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) តែងតែ​រៀបចំ​ដំណើរ​កំសាន្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ទៅ​កាន់​ប្រទេស​ជិតខាង ជា​មួយ​នឹង​ក្បួន​រថយន្ត ហ្វ​ដ (Ford) គ្រប់​ម៉ូ​ឌែ​ល​។ ដោយឡែក​សម្រាប់​ឆ្នាំ​នេះ ក្រុមហ៊ុន ហ្វ​ដ (Ford) នឹង​រៀបចំ​ដំណើរ​កំសាន្ត​សម្រាប់​អតិថិជន​ទៅ​កាន់​ខេត្តកោះកុង ប្រទេស​កម្ពុជា ខេត្ត​ត្រា​ត​និង​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ។

ក្នុង​ដំណើរ​កំសាន្ត​ដ៏​អស្ចារ្យ​នេះ មាន​រយៈពេល ៤​ថ្ងៃ ៣​យប់ គឺ​ចាប់ពី​ថ្ងៃ​ទី ០៦ ដល់​ថ្ងៃ​ទី ០៩ ខែធ្នូ ឆ្នាំ​២០១៨ ដែល​អ្នកចូលរួម​ទាំងអស់​នឹង​មាន ឱកាស​រីករាយ​ជាមួយ​ទេសភាព ព្រៃ​ភ្នំ​នៅ​តាម​ដងផ្លូវ និង ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត ក្នុង​ទឹកដី​ខេត្តកោះកុង រួម​ជាមួយនឹង​បទ​ពិសោធន៍ បោះជំរំ​ដ៏​រ៉ូ​មែន​ទិច នៅ​លើ​ឆ្នេរសមុទ្រ យ៉ាង​ស្រស់​ត្រកាល​នៅ​ខេត្ត​ត្រា​ត និង ដើរ​ទិញ​ទំនិញ ជា​ច្រើន​សំបូរ​បែប​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៃ​ទឹកដី​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ​ថែម​ទៀត​ផង​។

ដំណើរ​កម្សាន្ត​នេះ បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុង​នោះ​កាលពី​ឆ្នាំ​២០០៧ ទៅ​ខេត្តមណ្ឌលគិរី , ឆ្នាំ​២០០៨ ទៅ​កាន់​ខេត្តរតនគិរី , ឆ្នាំ​២០០៩ ទៅ​កាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅ​កាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ​២០១២ ទៅ​កាន់​ខេត្តមណ្ឌលគិរី ឆ្នាំ​២០១៣​ក៏​បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ​២០១៤ ទៅ​កាន់​ខេត្ត​ត្រា​ត ប្រទេស​ថៃ ឆ្នាំ​២០១៥ ទៅ​កាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ឆ្នាំ​២០១៦ ទៅ​កាន់​ខេត្ត​បុរី​រាម និង​ឆ្នាំ​២០១៧ ទៅ​កាន់​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​ដោយ​មាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ។

លោក ឡោ វុ​ទ្ធី ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​រថយន្ត Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​មាន​ប្រសាសន៍​ថា​៖ “​នេះ​គឺជា​ឆ្នាំ​ទី​១២ នៃ​កម្មវិធី Ford Adventure ខ្ញុំ​ពិតជា​មាន​ភាព​សប្បាយ​រីករាយ​មែនទែន​ដោយសារ​ឆ្នាំ​នេះ​ចំនួន​រថយន្ត​ដែល​បាន​ចូលរួម​កើនឡើង​រហូត​ដល់​ជាង​១០០​ឡាន​ដែល​ឆ្នាំ​មុន​ៗ​យើង​អនុញ្ញាត​ឲ្យ​រថយន្ត​ចូលរួម​ត្រឹមតែ ៥០ ទៅ ៦០ ឡាន​តែ​ប៉ុណ្ណោះ​។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​ក្បួន​រថយន្ត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកោះកុង​នេះ ដែល​លើក​ទី​១ គឺ​នៅ​ឆ្នាំ ២០១៤ ដែល​កាលនោះ​ចំនួន​រថយន្ត​ដែល​ចូលរួម​មាន​ត្រឹមតែ​ជាង ៥០ គ្រឿង និង​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់​ប៉ុណ្ណោះ​។

លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​បន្ថែម​ទៀត​ថា ដំណើរ​កំសាន្ត FORD Adventure មិន​ត្រឹមតែ​ជា​ការ​កំសាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ចូល​រូ​ម​ចំណែក​ជួយ​សង្គម​តាម​រយៈ​ការ​ចែក​អំណោយ​សប្បុរស​ធ៌​ម​ជូន​ដល់​ប្រជាជន​ដែល​មាន​ភាព​ខ្វះខាត​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​បង្កើន​ទំនាក់ទំនង​គ្នា​ល្អ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អតិ​ជន FORD និង​បុគ្គលិក​របស់់​ក្រុមហ៊ុន RMA Cambodia​ផង​ដែរ​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ