ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ប៉ិន​នឹកឃើញ​ម្ល៉េះ​! លាក់​ក្នុង​ផ្លែ​ចេកទុំ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មន្ត្រី​ប៉ូលិស​យាម​ពន្ធនាគារ​ខេត្ត​ឃាត់ខ្លួន​បុរស​ម្នាក់​រត់​ម៉ូតូឌុប​ដឹក​ជញ្ជូន​គ្រឿងញៀន​អោយ​អ្នក​ជាប់​ពន្ធនាគារ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បានអោយ​សារ​ព័ត៌​មាន​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ចាប់​នៅ​ប៉ុស្តិ៍​យាម​មុខ​ពន្ធនាគារ​ខេត្ត ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ…

ខេត្តរតនគិរី ៖ មន្ត្រី​ប៉ូលិស​យាម​ពន្ធនាគារ​ខេត្ត​ឃាត់ខ្លួន​បុរស​ម្នាក់​រត់​ម៉ូតូឌុប​ដឹក​ជញ្ជូន​គ្រឿងញៀន​អោយ​អ្នក​ជាប់​ពន្ធនាគារ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បានអោយ​សារ​ព័ត៌​មាន​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ចាប់​នៅ​ប៉ុស្តិ៍​យាម​មុខ​ពន្ធនាគារ​ខេត្ត ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ជនសង្ស័យ​មានឈ្មោះ វ​ណ្ណា វុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​០៧​មក​រា សង្កាត់​ទ្បា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។ មន្ត្រី​យាម​ពន្ធនាគារ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បានឃើញ​បុរស​នេះ​យក​បាយ និង​ម្ហូប​រួម​មាន​ចេកទុំ​១​ស្និត​ផង​ដែរ រួច​សមត្ថកិច្ច​យាមគុក​មានការ​សង្ស័យ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ហែក​ចេកទុំ​ចំនួន​៣​ផ្លែ​ក៏​ប្រទះ​ឃើញ​គ្រឿងញៀន​ចំនួន​៣​កញ្ចប់​ក៏​ឃាត់ខ្លួន​អោយ​មន្ត្រី​ជំនាញ​គ្រឿងញៀន​ខេត្ត​ចាត់ការ​បន្ត ។

ក្នុង​ករណី​ខាងលើ​នេះ​ខាង​ប៉ូលិស​ការិយាល័យ​គ្រឿងញៀន​ខេត្ត​បានអោយ​សារ​ ព័ត៌មាន​ដឹង​ថា ដកហូត​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន​ក្រាម​ស​ថ្លា​ចំនួន​០៣​ថង់​តូច ទម្ងន់ ១.៨៥​ក្រាម ទូរស័ព្ទ​២​គ្រឿង ម៉ូតូ​១​គ្រឿង ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​មានឈ្មោះ វ​ណ្ណា វុន បាន​សារភាព​ប្រាប់​មន្ត្រី​ប៉ូលិស​ជំនាញ​ថា គ្រឿងញៀន​ខាងលើ​នេះ​មិនមែន​ជា​របស់​គាត់​ទេ ព្រោះ​គាត់​ជា​អ្នក​រត់​ម៉ូតូឌុប​មាន​បុរស​ម្នាក់​បាន​ជួល​ម៉ូតូឌុប​គាត់​តម្លៃ​៥០០០​រៀល​ទៅ​អោយ​គ្នា​គាត់​ដែល​ជាប់​ពន្ធនាគារ ។

ជុំវិញ​នៅ​រឿង​ខាងលើ​នេះ​សមត្ថកិច្ច​ជំនាញ​មិន​បាន​ផ្តល់ ព័ត៌មាន​លំអិត​ដល់​សារ​ ព័ត៌មាន​នោះ​ទេ ទី​១- អ្នក​ផ្ញើ​គ្រឿងញៀន​ឈ្មោះ​អ្វី​នោះ​ទេ ទី​២-​អ្នក​ជាប់​ពន្ធនាគារ​នោះ​មានឈ្មោះ​អ្វី​នោះ​ដែល ទី​៣- តើ​វាសនា​អ្នក​រត់​ម៉ូតូ​ជាប់គុក ឫ​អត់ ?

បច្ចុប្បន្ន​ជនសង្ស័យ​ជា​អ្នក​រត់​ម៉ូតូឌុប​ដែល​ទទួលបញ្ញើ​គ្រឿងញៀន​ទៅ​អោយ​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្ត​នោះ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​គ្រឿងញៀន​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ