ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ឈាម​វាវ​ប៉ះ​គ្នា​តិចតួច​ក្លាយទៅជា​កំហឹង​កា.ប់​ចាក់​គ្នា​រង​របួសធ្ងន់​ស្រាល​

5 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​បាន​ចូល​ទៅ​រាំ​លេង​កំសាន្ត​នៅ​ក្នុង​ក្លឹ​ប​កាស៊ីណូ​មួយ​កន្លែង ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ លុះ​ផឹកស៊ី​រាំរែក​យូរ​ៗ​ទៅ​រហូត​ដល់​យប់​ជ្រៅ ស្រាប់តែ​រាំ​ជាន់​ជើង និង​ប៉ះ​ដៃ​គ្នា…

​ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​បាន​ចូល​ទៅ​រាំ​លេង​កំសាន្ត​នៅ​ក្នុង​ក្លឹ​ប​កាស៊ីណូ​មួយ​កន្លែង ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ លុះ​ផឹកស៊ី​រាំរែក​យូរ​ៗ​ទៅ​រហូត​ដល់​យប់​ជ្រៅ ស្រាប់តែ​រាំ​ជាន់​ជើង និង​ប៉ះ​ដៃ​គ្នា បណ្តាល​ឱ្យ​ក្លាយទៅជា​កំហឹង​ឈ្លោះប្រកែក​គ្នា ។​

​លុះ​ពេល​ចេញ​មក​ក្រៅ​ក្លឹ​ប​កំសាន្ត​ក៏​វាយតប់​គ្នា​រហូត​ឈាន​ដល់​កាប់​ចាក់​គ្នា​ខាងក្រៅ​ក្លឹ​បរងរ​បួស​តែ​ម្តង ។ ចំណែក​ជនសង្ស័យ និង​បក្ខពួក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ជន​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។​

​ហេតុការណ៍​រាំ​ជាន់​ជើង និង​ប៉ះ​ដៃ​គ្នា​រហូត​ឈាន​ដល់​ទាញ​កាំបិត​កាប់​ប្រហារ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ ស៊ុន ជាង ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការ​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ចាន់ ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​មាន​បក្សពួក​ចំនួន​៥​នាក់​ទៀត​ប្រដាប់​ទៅ​ដោយ​ដំបង និង​កាំបិត (​បាន​រត់គេច​ខ្លួន​ហើយ​នគរបាល​កំពុង​តាម​ចាប់ខ្លួន​) ។​

​ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​ទី​១-​ឈ្មោះ រ៉​ន ដៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួសធ្ងន់ (​ចំ​ក្បាល​), ទី​២-​ឈ្មោះ រ៉​ន ដេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​របួស​ចំ​មុខ និង​ទី​៣-​ឈ្មោះ រ៉​ន ដ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​របួស​ចំ​មុខ ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​ប៉ៃលិន រីឯ​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​កំពុង​ស៊ើបអង្កេត និង​តាម​រក​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ