ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​…​នាំ​ប្រពន្ធ​ទៅ​សម្លា.ប់​នៅ​ប្រទេស​ថៃ ដើម្បី​តែ​ប្រាក់

5 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់បាន​ធ្វើឃាត​​ប្រពន្ធ នៅ​ពេល​កំពុង ​ដើរ​​លេង​នៅ​ភូ​កេ​ត ប្រទេស​ថៃ ដោយសារ​តែ​ចង់បាន​ប្រាក់​ធានា​រ៉ាប់រង​អាយុជីវិត ដែល​មាន​តម្លៃ​ជាង ៤៣​លាន​ដុល្លារ​អា​មេ​រិ​ក​។…

តាម​ប្រភពពី Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់បាន​ធ្វើឃាត​​ប្រពន្ធ នៅ​ពេល​កំពុង
​ដើរ​​លេង​នៅ​ភូ​កេ​ត ប្រទេស​ថៃ ដោយសារ​តែ​ចង់បាន​ប្រាក់​ធានា​រ៉ាប់រង​អាយុជីវិត ដែល​មាន​តម្លៃ​ជាង ៤៣​លាន​ដុល្លារ​អា​មេ​រិ​ក​។

បុរស​ជា​ប្តី​ខាងលើ ឈ្មោះ Zhang Weifan បាន​នាំ​ប្រពន្ធ​ឈ្មោះ Xiaojie និង កូនស្រី​អាយុ​២០​ខែ ទៅ​ដើរ​លេង​នៅ​ភូ​កេ​ត ​ប្រទេស​ថៃ កាលពី​ចុងខែ​តុលា ដើម្បី​លំហែកាយ​រដូវ​កាល​ឈប់​សម្រាក​ ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​បី ម្តាយ​ឪពុក​របស់​ខាង​ប្រពន្ធ​បាន​ទទួល​ទូរស័ព្ទ​មក​​ថា កូនស្រី​​ពួក​គេ​បាន​ស្លាប់​ដោយសារ​លង់ទឹក​នៅ​ក្នុង​អាង​ទឹក​សណ្ឋាគារ​ ។ ពួក​គេ​មានការ​ភ្ញាក់ផ្អើល ហើយ​ក៏​កើតការ​សង្ស័យ ព្រោះតែ​កូនស្រី​របស់​ពួក​គេ​ជា​អ្នក​ពូកែ​ហែល​ទឹក​ ។

នៅ​ពេល​បុរស​ជា​ប្តី​ហោះ​ត្រឡប់​មក​ចិន នៅ Tianjin វិញ ម្តាយ​ឪពុក​ខាង​ស្រី​ ក៏​បាន​សួរ​ដេញដោល​។ ពួក​គេ​ទាមទារ​ឱ្យ​ Weifan នាំ​ទៅ​ថៃ ដើម្បី​ពិនិត្យ​មើល​សាកសព​ ។ លុះដល់​ពេល​ទៅ​ដល់ ពួក​គេ​ក៏​កាន់តែ​សង្ស័យ​ថែម​ទៀត ដោយសារ​តែ​ឃើញ​មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​នៅ​លើ​សាកសព​ ។ ដោយ​អស់​ល្បិច Weifan ក៏​បាន​សារភាព​ថា ខ្លួន​បាន​ចាប់​ក្បាល​ប្រពន្ធ​ជ្រមុជ​ក្នុង​ទឹក រហូត​ទាល់តែ​ស្លាប់​ ។

ការ​ស្រាវជ្រាវ​បន្ត​បាន​បង្ហាញ​​ថា Weifan បាន​ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ជា​ច្រើន​សន្លឹក ទុក​ឲ្យ​ប្រពន្ធ​របស់​​គេ ដើម្បី​សម្លាប់​យក​លុយ​បាន​មក​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ។ គេ​ក៏​បានឃើញ​រឿង​អាសអាភាស​ជា​ច្រើន​ នៅ​ក្នុង​កុំព្យូទ័រ​របស់ Weifan ដែល​មាន​ទំហំ​ផ្ទុក​សរុប១៥៨​ជី​ហ្កា​ប៊ីត ​។

នា​ពេល​នេះ ឪពុក​ម្តាយ​ខាង​ស្រី​បាន​ទាមទារ​ឲ្យ​ខាង​ប្រុស​ មក​ប្រទេស​ចិន​វិញ ដើម្បី​ទទួល​យកទោស​ប្រហារជីវិត​ ។

អត្ថបទសរសេរ ដោយ