ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ក្មេង​ៗ​នាំ​គ្នា​ចិ​ញ្ជា​ត់​ត្រី តែ​បែរជា​ស្លា.ប់​ម្នាក់​យ៉ាង​អាណោចអាធម៌

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​អាណោចអាធម៌​ខណៈ​ពេល​ដែល​ក្រុម​ក្មេង​ចំនួន​៥​នាក់ និង​ក្មេង​រង​គ្រោះ​ទៅ​លោតទឹក​លេង​ក្នុង​ប្រឡាយ​ដែល​មាន​ពើក​ស្តើង និង​ក្រាល់ ។ ហេតុ​ការ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​អាណោចអាធម៌​ខណៈ​ពេល​ដែល​ក្រុម​ក្មេង​ចំនួន​៥​នាក់ និង​ក្មេង​រង​គ្រោះ​ទៅ​លោតទឹក​លេង​ក្នុង​ប្រឡាយ​ដែល​មាន​ពើក​ស្តើង និង​ក្រាល់ ។ ហេតុ​ការ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​កំបោរ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ក្មេង​ប្រុស​-​ស្រី​ចំនួន​៥​នាក់​បាន​ទៅ​រក​ជញ្ជាត់​ត្រី​ក្រឹម​អតីត​ជា​ស្រះ​ទឹក​នោះ ក្រោយមក​ក៏​មានការ​ជីក​ប្រឡាយ​កាត់​ស្រះ​ទឹក​នោះ​ដោយ​អេ​ស្កា​វ៉ា​ទ័​រដែ​ល​មាន​ជម្រៅ​២​ម៉ែ​ត ទទឹង​១,៥០​ម៉ែត្រ ខាងជើង​សាលារៀន​ភូមិ​កំបោរ​៣០​ម៉ែ​ត ក្ន​ង​ប្រឡាយ​នេះ មាន​ពើក​ដុះ​ពីលើ​ទឹក​កន្លែង​ខ្លះ​ក្រាស់​កន្លែង​ខ្លះ​ស្ដើង​កន្លែង​ដែល​ក្រាស់​មនុស្ស​អាច​ដើរ​ពីលើ​បាន ហើយ​រយៈកាល​កន្លង​មក​ក្រុម​ក្មេង​ៗ​ទាំងនេះ តែងតែ​ទៅ​ឡើង​លើ​ពើក​ក្រាស់​នោះ​លោត​លេង​នៅ​កន្លែង​កើតហេតុ​នោះ ដែល​មាន​កន្លែង​ស្រឡះ​អតីត​ជា​ស្រះ​នោះ គឺ​មាន​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​១២​ម៉ែត្រ ពុំដែល​មាន​អ្វី​កើតឡើង​នោះ​ទេ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឈឿ​ម ស្រី​និ​ត ភេទ​ស្រី អាយុ​១០​ឆ្នាំ នៅ​ភូមិ​កំបោរ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​ក្មេង​ក្នុងភូមិ ក្រោយ​ពី​រក​ចាប់​ត្រី​ក្រឹម​រួច​ក៏​នាំ​គ្នា​ឡើង​លើ​ពើក​លោត​លេង​ដូច​សព្វមួយដង តែ​ចៃដន្យ​បែរជា​ជ​ជ្រមុជ​ទៅ​នៅ​ក្រោម​ពើក​ក្រាស់​រក​កន្លែង​ផុស​ចេញ​មិន​រួច ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្តង ។

ករណី​ក្មេង​លង់ទឹក​ស្លាប់​ម្នាក់​ក្នុង​ចំណោម​ក្មេង​ចំនួន​៥​នាក់​មានឈ្មោះ​ដូច​ខាងក្រោម ១- ឈ្មោះ ឈឿ​ម ស្រី​នឺ​យ​អាយុ​៧​ឆ្នាំ ២-​ឈ្មោះ ប៊ឹ​ម ប៊ុ​ន​នឿ​ង ភេទ​ប្រុស អាយុ​៨​ឆ្នាំ ៣- ឈ្មោះ ណ​យ ស៊ី នួន ភេទ​ស្រី អាយុ​៨​ឆ្នាំ
៤- ឈ្មោះ ម៉ា​ប់ ស្រី​អែម ភេទ​ស្រី អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​ដែល​បាន​ស្លាប់​ខាងលើ ហើយ​ពួក​គេ​រសនៅ​ភូមិ​ឃុំ ខាងលើ​បាន​នាំ​គ្នា​ដើរ​រក​ចិ​ញ្ជា​ត់​ត្រី​ក្រឹម ។

នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ​ឈ្មោះ ឈឿ​ម ស្រី​និ​ត បាន​លោត​លេង​ចំ​កន្លែង​ដែល​មាន​ពើក​ស្ដើង​ធ្លាក់​ចូល​ក្នុង​ទឹក ក្រោម​ពើក​ក្រាស់​ផុស​មក​លើ​មិន​រួច ទើប​បណ្ដាល​អោយ​លង់ទឹក​ស្លាប់ ពេល​នោះ​មានឈ្មោះ រឿ​ម សា​រិ​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​បាន​ដើរ​រក​ក្មួយ​ខ្លួន​ឈ្មោះ ណ​យ ស៊ីនួន នៅ​កន្លែង​កើតហេតុ​ត្រូវ​បាន​អ្នក​ទាំងអស់​គ្នា​ខាងលើ​នេះ​បាន​ប្រាប់​ថា ស្រី​និ​ច​បាន​លង់ទឹក​ស្លាប់​ហើយ ព្រមទាំង​ចង្អុលបង្ហាញ​កន្លែង​ទៀត​ផង​ឈ្មោះ រឿ​ម សា​រិ​ន បាន​មក​ប្រាប់​ឈ្មោះ សាន់ លឿ អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​កំបោរ ហើយ​ក៏​ឈ្មោះ សាន់ លឿ មក​ប្រាប់​បងប្អូន​ក្នុងភូមិ​ជួយ​ស្រង់​យក​មក​ផ្ទះ ។

សូម​បញ្ជាក់​ថា ចំពោះ​ឈ្មោះ ឈឿ​ម ស្រី​និ​ច មាន​ឪពុក​ឈ្មោះ សួន ស្រី​ណា​ល់ អាយុ​៣៧​ឆ្នាំ ម្ដាយ​ឈ្មោះ សឿ​ន ឃូ​ញ អាយុ​៣២​ឆ្នាំ បាន​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ឯ​ឈឿ​ម ស្រី​និ​ច នៅ​ជាមួយ​យាយ​ឈ្មោះ អ៊ុ សម្បត្តិ អាយុ​៦៥​ឆ្នាំ  ។

យោង​តាម​កម្លាំង​ជំនាញ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​ពិនិត្យ និង​វិភាគ​កន្លែង​កើតហេតុ​ឃើញ​ថា សាកសព​ឈ្មោះ ឈឿ​ម ស្រី​និ​ត ខាងលើ​នេះ​ពុំ​មាន​ស្លាក​ស្លា​ម​អ្វី​គួរ​អោយ​កត់​សំគាល់ថា​ជា​ស្លាក​ស្លា​ម​ដែល​ពាក់ព័ន្ធ​ទៅ​និង​អំពើ​ឃាតកម្ម​ទេ ដូច​ច្នេះ​តាម​ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​កោសល្យ​វិ​ច្ច័​យ​បានអោយ​ដឹង​ថា សាកសព ឈ្មោះ ឈឿ​ម ស្រី​និ​ច បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​ខ្លួនឯង​ពិតប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ