ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែ​រ៉ូ​ហ្សា ថា ​ថៅកែ​ប្រាក់​វាល់​លាន​ជំពាក់​ប្រាក់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​គន់ រៀម​រនៈ​បាន​បញ្ចេញ​សារ​ទាក់ទិន​ថៅកែ​ភេសជ្ជៈ​ម្នាក់​មាន​លុយ​វាល់​លាន តែ​បែរជា​ជំពាក់​ខ្លួន​ជាង​២០០​ដុល្លារ​រយៈពេល​៤​ឆ្នាំ​ហើយ​នៅ​តែ​មិន​សង ។ តារា​សម្ដែង​ភេទ​ទី​៣​គន់ រៀម​រតនៈ ហៅ​ចែ​រ៉ូ​ហ្សា បាន​បង្ហោះ​សារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​៖ លោក​គន់ រៀម​រនៈ​បាន​បញ្ចេញ​សារ​ទាក់ទិន​ថៅកែ​ភេសជ្ជៈ​ម្នាក់​មាន​លុយ​វាល់​លាន តែ​បែរជា​ជំពាក់​ខ្លួន​ជាង​២០០​ដុល្លារ​រយៈពេល​៤​ឆ្នាំ​ហើយ​នៅ​តែ​មិន​សង ។

តារា​សម្ដែង​ភេទ​ទី​៣​គន់ រៀម​រតនៈ ហៅ​ចែ​រ៉ូ​ហ្សា បាន​បង្ហោះ​សារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា នាយក​ក្រុមហ៊ុន​នាំ​ចូល​ភេសជ្ជៈ​ធំ​មួយ​បាន​ជំពាក់​ប្រាក​ខ្លួន់​ចំនួន​២១៥ ដុល្លារ អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​មក​ហើយ មិន​សង សូ​ម្បី​តែ​ផ្ញើ​សារ​ទៅ​ក៏​មិន​ឆ្លើយ​តប ថែម​ទាំង​ប្លុក​ហ្វេ​ស​ប៊ុ​ក​ចោល​ទៀត​ផង ។

ចែ​រ៉ូ​ហ្សា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា «​សរសេរ​ឡើង​ចង់​ស្រក់​ទឹកភ្នែក ស្តាយ​ចិត្ត​អាណិត​ចិត្ត​ខ្លួនឯង មូល​ហេតុ​ដែល​ធ្វើការ​ជា​ស្រី​KTV​ជិត​១០​ឆ្នាំ​មក​ហើយ តែ​មិន​ព្រម​មាន​នឹង​គេ​សោះ​។ បងប្អូន​ជួយ​មើល​តិច​មើល ប៉ុន្មាន​ឆ្នាំ​ហើយ​បុ​ង​មួយ​ហ្នឹង0x017d7​ជានា​យក​ក្រុមហ៊ុន​នាំ​ចូល និង​ផលិត​ភេសជ្ជៈ​មួយ​ដ៏​ធំ​នៅ​កម្ពុជា នាំ​សុទ្ធតែ​កំពូល​តារា​សម្តែង និង​Model ល្បី​ៗ​មក​ផឹក​ច្រៀង​លេង មាន​ទាំង​ម្តាយ ទាំង​ឪពុក និង​ប្អូន មួយ​ពូជ ផឹក​សុទ្ធតែ​ស្រា ថ្លៃ​ៗ ដឹង​អី ដល់​ពេល​គិតលុយ អូន​ទុក​បុ​ង​ហ្នឹង​សិន​ហើយ ចាំ​ស្អែក​បង​ឱ្យ​កូនចៅ​យក​លុយ​មក​សង ! ព្រះ​អើយ​ដាច់​ផ្ងារ​ភីង​ខ្ញុំ ។

ស្អែក​មែន ស្អែក​ជាង​៤​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ បាត់​ស្រមោល​លោកនាយក​ក្រុមហ៊ុន​សូន្យសុង​ឈឹង ខ​ល​មិន​លើក ឆាត​មិន​តប block​ឯង​ចោល​ទៀត ។ ស៊ូទ្រាំ​អត់​ស៊ី អត់​ចាយ​ខ្លួនឯង​ទៅ​ធានា​បុ​ង​ផឹកស៊ី​ជូន​លោកនាយក​ក្រុមហ៊ុន​នោះ ។

ជួយ​ស៊ែរ​មួយ​ផង ក្រែង​លោកនាយក​ក្រុមហ៊ុន​ម្នាក់​នោះ​បានឃើញ ភ្ញាក់រលឹក នឹកឃើញ​អនុស្សាវរីយ៍ ផ្អែម ល្វីង ជូរ​ចត់ កម្សត់កម្រ​ជាមួយ​គ្នា​កន្លង​មក គាត់​ឱ្យ​កូនចៅ​យក​លុយ​មក​សង​រាស្ត្រ​រហាម​ម្នាក់​នេះ​ផង»​។

ចែ​រ៉ូ​ហ្សា កន្លង​មក​បង្ហាញមុខ​ឲ្យ​ទស្សនិកជន​ស្គាល់​តាម​រយៈ​តួអង្គ​ជា​ភេទ​ទី​៣​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ