ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​យ៉ាង​គ​គ្លើ​ន​…​ពួក​បរទេស​​រស់​លើ​ដី​ខ្មែរ​មួយ​​ចំនួន​​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​បាន​បង្ក្រាប​ទីតាំង​លួចលាក់​បើក​ល្បែងស៊ីសង ​តាម​អន​ឡាញ​ខុសច្បាប់​២​​កន្លែង ដោយ​ឃាត់ខ្លួន​ជនបរទេស​៥៥​នាក់​ ក្នុង​នោះ​ស្រី​១០​នាក់ កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​បាន​បង្ក្រាប​ទីតាំង​លួចលាក់​បើក​ល្បែងស៊ីសង ​តាម​អន​ឡាញ​ខុសច្បាប់​២​​កន្លែង ដោយ​ឃាត់ខ្លួន​ជនបរទេស​៥៥​នាក់​ ក្នុង​នោះ​ស្រី​១០​នាក់ កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ គេ​ឃើញ​មាន​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត និង​សម្របសម្រួល​នីតិវិធី​ដោយ​លោក តេ​ង សម័យ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដោយ​មានការ​ចូលរួម​ពីកម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត និង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​នាក់ ។ ទីតាំង​ដែល​ត្រូវ​បាន​បង្ក្រាប​មាន ៖

ទី​១-​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែ​ត ត្រូវ​បាន​បង្ក្រាប​នា​វេលា​ម៉ោង​២​និង​៣០នាទី​រសៀល ឃាត់ខ្លួន​ជនបរទេស​ចំនួន​២៥​នាក់(​ស្រី​៣​នាក់​) ក្នុង​នោះ​មាន​ជនជាតិ​ចិន​៥​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​២០​នាក់ ។ ទី​២-​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនបរទេស​៣០​នាក់​(​ស្រី​៧​នាក់​) ក្នុង​នោះ​ជនជាតិ​ចិន​៣​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​២៧​នាក់ ។

លោកស្នងការ​រង សិទ្ធិ ឡោះ ថ្លែង​ថា ជនបរទេស​ទាំង​៥៥​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួនទាំង​២​កន្លែង​នេះ នៅ​ពេលធ្វើការ​ត្រួតពិនិត្យ​គឺ​ពួក​គេ​សុទ្ធតែ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ តែ​បាន​ឃុបឃិត​គ្នា​លួចលាក់​បើក​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់ ។

ក្រោយ​ពី​ឃាត់ខ្លួន ក៏​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ