ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច​និង​អគារ​ការិយាល័យ ថ្មី​មួយ​នឹង​លេច​រូបរាង​នៅ​ចុងឆ្នាំ​២០១៩ នេះ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច​និង​អគារ​ការិយាល័យបែប​ថ្មី​មួយ នឹង​លេច​រូបរាង​នៅ​ចំ​​កណ្តាល​​​ទីក្រុង​ភ្នំពេញ នា​អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ ខាង​មុខ ដែល​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​​ការ​ផ្គត់ផ្គង់​តម្រូវការ​អគា​រិ​យា​ល័យ​នៅ​កម្ពុជា​បន្ថែម ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ។​ ​ថ្លែង​ក្នុង​ពិធី​បុក​គ្រឹះ​សាងសង់​…

​រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច​និង​អគារ​ការិយាល័យបែប​ថ្មី​មួយ នឹង​លេច​រូបរាង​នៅ​ចំ​​កណ្តាល​​​ទីក្រុង​ភ្នំពេញ នា​អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ ខាង​មុខ ដែល​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​​ការ​ផ្គត់ផ្គង់​តម្រូវការ​អគា​រិ​យា​ល័យ​នៅ​កម្ពុជា​បន្ថែម ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ។​

​ថ្លែង​ក្នុង​ពិធី​បុក​គ្រឹះ​សាងសង់​ មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច​និង​អគារ​ការិយាល័យ The Point នា​ព្រឹក ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១៨ លោកស្រី​ អាន សុធី​តា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ CBRE ដែល​ជា​
​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​គម្រោង​នេះ បានអោយ​ដឹង​ថា The Point មាន​ទីតាំង​ក្នុង​តំបន់​ល្អ ស្ថិត​នៅ​​​តាម​បណ្តោយ​មហាវិថី​ម៉ៅ សេ​ទុង ទល់មុខ​នឹង​ស្ថានទូត​ចិន គឺជា​សំណង់​អាគារ​កំពស់ ៧ ជាន់​។

The Point គឺជា​អគារ​ការិយាល័យ និង​ផ្សារ​សហគមន៍ ក្រោម​ការ​វិនិយោគ​រួម រវាង​វិនិយោគិន​ក្នុងស្រុក។ អគារ​ការិយាល័យ​នេះ បាន​បោះទុន​វិនិយោគ ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃ​ដី សាងសង់​ឡើយ គឺ​មាន​ន័យ​តែ​តម្លៃ សាងសង់​អគារ​តែ​ប៉ុណ្ណោះ ។​

​លោកស្រី​បន្ត​ថា គម្រោង​​របស់ The Point នឹង​ត្រូវ​ប្រើ​ពេលវេលា​សាងសង់​ប្រមាណ​១​ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង​នេះ​ទាំងស្រុង ហើយ​គម្រោង​នេះ​ដែរ នឹង​ផ្គត់ផ្គង់​អគា​រិ​យា​ល័យ​កម្រិត B ទៅ​កាន់​ទីផ្សារ​កម្ពុជា​ប្រមាណ ៣​ភាគរយ​នៃ​តម្រូវការ​សរុប ។​

​លោកស្រី​ថា​ ៖ «គម្រោង​អគា​រិ​យា​ល័យ​របស់ The Point មាន​ផ្ទៃក្រឡា​សរុប​ប្រមាណ​៩២០០​ម៉ែត្រការ៉េ និង​ផ្សារ​សហគមន៍​ប្រមាណ​២២០០​ម៉ែត្រការ៉េ ។ សម្រាប់​ផ្សារ​សហគមន៍​វិញ គម្រោង​នេះ​ក៏​ទទួល​បាន​ជោគ​ជ័យ​ជា​បណ្ដើរ​ៗ​ហើយ​ផង​ដែរ ដោយ​ក្នុង​នោះ​គេ​មាន​ក្រុមហ៊ុន​ធំ​ៗ​បាន​ទាក់ទង​រៀបចំ​ដំណើរការ​នៅ​ពេល​បញ្ចប់​គម្រោង ជាក់ស្ដែង​ដូច​ជា​ហាង​កាហ្វេ​ដ៏​ល្បី​មួយ​របស់​អា​មេ​រិ​ក Starbuck ក៏​បាន​ទាក់ទង​ក្នុង​ការ​បើក​នៅ​ទីនោះ​ដែរ » ។​

​លោកស្រី​បន្ថែម​ថា លោកស្រី​មាន​ជំនឿ​ជាក់​ខ្ពស់​លើ​ទីផ្សារ​អគា​រិ​យា​ល័យ​នៅ​តំបន់​នោះ ដោយសារ​តែ​តម្រូវការ​អគា​រិ​យា​ល័យ​មាន​ច្រើន ស្រប​ពេល​ក្រុមហ៊ុន​ថ្មី​ៗ​ទើប​បង្កើត​ក៏​ច្រើន ហើយ​នៅ​តំបន់​នោះ ក៏​មិន​ទាន់​មាន​អគា​រិ​យា​ល័យ​កម្រិត B ច្រើន​ប៉ុន្មាន​ដែរ ដូច្នេះ​នៅ​ពេល​បន្តបន្ទាប់ អគា​រិ​យា​ល័យ​ថ្មី​នេះ នឹង​ក្លាយជា​កន្លែង​ដែល​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​ថ្មី​ៗ​និង​ក្រុមហ៊ុន​ធំ​ៗ ។​

​លោក ផូ​រ សុធា​រៈ អគ្គនាយក​ក្រុមហ៊ុន 3DS Property Management បានអោយ​ដឹង​ថា The Point ត្រូវ​បាន​រចនា​ឡើង​មិន​ត្រឹម​ជា​អគា​រិ​យា​ល័យ​ទំនើប​នោះ​ទេ តែ​ក៏​ជា​គោលដៅ​សម្រាប់​ជា​កន្លែង​ទិញ​​ទំនិញ ពិសារ​ភោជនីយ​អាហារ និង​ជា​សួន​លំហែ​ដែល​មាន​ដើមឈើ​ធំ​ៗ​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​អគារ​ខ្ពស់​ៗ ។ កន្លែង​លក់ទំនិញ​ដ៏​សម្បូរ​បែប​ដែល​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី របស់ The Point នឹង​ធ្វើ​អោយ​អ្នក​ទៅ​មក​ទស្សនា​មាន​​​ភាព​ងាយស្រួល និង​មាន​អារម្មណ៍ ដូច​ជា​កំពុង​ដើរ​កម្សាន្ត​អ​ញ្ចឹ​ង ។​

​លោក ផូ​រ សុធា​រៈ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ The Point បាន​គិតគូរ​យ៉ាង​ម៉ត់ចត់​​​ទៅ​លើ​បញ្ហា​ចំណត​យានយន្ត​។ ហេតុ​ដូច្នេះ​ហើយ The Point ត្រូវ​បាន​រៀបចំ​ឡើង​ផ្តល់​នូវ​ភាព​ងាយស្រួល​​​ជូន​អតិថិជន ដោយ​ចំណត​យានយន្ត អាច​ផ្ទុក​រថយន្ត​បាន​រហូត​ដល់ 200 គ្រឿង និង​ទោចក្រយានយន្ត​​​រាប់រយ​គ្រឿង​ថែម​ទៀត​ផង​។​

​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន សាងសង់​គម្រោង The Point នេះ​ដែរ​បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ក្នុង​ការ​បណ្ដាក់​ទុន​វិនិយោគ​គម្រោង​អគារ ការិយាល័យ និង​ផ្សារ​សហគមន៍ The Point នៅ​ពេល​នេះ ។​

​លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ថែម​ថា «​តាម​រយៈ​ការ​វិនិយោគ​នេះ មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ទុកចិត្ត​ដ៏​មុត​មាំ​របស់​វិនិយោគិន​ទៅ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា តែ​វា​ក៏​បាន​បង្ហាញ​ពី​ការ​គិតគូរ​
​របស់​វិនិយោគិន​ទៅ​លើ​ទីផ្សារ​កម្ពុជា ដែល​កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា ​និង​ប្រកបដោយ​ភាព​ទាក់ទាញ​
​ផង​ដែរ​» ។​

​លោក​បន្ត​ថា ​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​សក្ដានុពល និង​កត្តា​អំណោយផល​ជា​ច្រើន សម្រាប់​ការ​វិនិ​យោគ​ក្នុងស្រុក ក៏​ដូច​ជា​បរទេស ព្រោះ​កម្ពុជា​ស្ថិត​នៅ​ចំណុចកណ្ដាល​នៃ​តំបន់​អាស៊ាន ដែល​ជា​ចំណុច​ទាក់​ទាញ​មួយ​របស់​វិនិយោគិន​ក្រៅប្រទេស​ក្នុង​ការ​មក​បណ្ដាក់ទុន​វិនិយោគ​ធ្វើ​អាជីវកម្ម ។

ទន្ទឹម​នឹង​នេះ​ដែរ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន​បំផុត​នៅ​លើ​ពិភពលោក ដែល​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​បន្តបន្ទាប់ ជា​មធ្យម​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា មាន​ជីវភាព​កាន់តែ​ប្រសើរ​ជា​លំដាប់ ព្រមទាំង​បាន​កែប្រែ​កម្ពុជា ពី​ប្រទេស​មាន​ចំណូល​ទាប មក​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​បោះ​ជំហាន​យ៉ាង​ស្វាហាប់ និង​ប្រកប​ដោយ​ភាព​ជឿជាក់​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ ។​

​គួរ​បញ្ជាក់​ថា តាម​ការ​វាយតម្លៃ​របស់​អ្នកជំនាញ​អចលនវត្ថុ​ជា​ច្រើន​ថា តំបន់​មហាវិថី​ម៉ៅ​សេ​ទុង​នឹង​ក្លាយ​ជា​​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល ហើយ​ក្នុង​នោះ​តម្រូវការ​អគា​រិ​យា​ល័យ​នៅ​តំបន់​នោះ នឹង​កាន់តែ​កើន​ឡើង​ខ្ពស់​ផង​ដែរ ហើយ​តំបន់​ផ្លូវ​២៧១ ក៏​កំពុង​ដេញ​តាម​សកម្មភាព​របស់​មហាវិថី​ម៉ៅ​សេ​ទុង​នេះ​ដែរ គឺ​ពី​មុន​ម៉ៅ​សេ​ទុង​បណ្ដុំ​ទៅ​ដោយ​កន្លែង​លក់​គ្រឿងសំណង់ និង​បរិក្ខារ​គេហដ្ឋាន តែ​ពេល​នេះ​បាន​ផ្លាស់​ប្តូរ​ទៅ​​ជា​តំបន់​អាជីវកម្ម​បណ្ដើរ​ៗ​ហើយ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ