ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទម្ងន់​យក្ស​សារភាព​ពី​ទ​ង្វើ​ធ្វើ​ដាក់​សង្សារ​ខ្លួន ដោយ​អង្គុយ​ពីលើ

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​មាន​ទម្ងន់​១៣៦​គីឡូក្រាម បាន​ទទួល​សារភាព​ថា ពិតជា​បាន​សម្លាប់​មិត្ត​ប្រុស ដោយ​អង្គុយ​សង្កត់ពីលើ​ពិតមែន​។ ភាគី​ខាង​មិត្ត​ស្រី​ឈ្មោះ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​មាន​ទម្ងន់​១៣៦​គីឡូក្រាម បាន​ទទួល​សារភាព​ថា ពិតជា​បាន​សម្លាប់​មិត្ត​ប្រុស ដោយ​អង្គុយ​សង្កត់ពីលើ​ពិតមែន​។

ភាគី​ខាង​មិត្ត​ស្រី​ឈ្មោះ Windi Thomas អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ទោស​ពី​បទ​មនុស្ស​ឃាត​កម្រិត​ទី​៣ ទៅ​ភាគី​ខាង​មិត្ត​ប្រុស​ឈ្មោះ Keeno Butler ដែល​មាន​អាយុ​៤៤​ឆ្នាំ​ដូច​គ្នា ដែល​តម្រូវ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១៨​ឆ្នាំ ទៅ​ដល់​៣៦​ឆ្នាំ​។

នាង Thomas ដែល​រស់នៅ​ក្នុង​រដ្ឋ Pennsylvania បាន​ចាក់​សម្លាប់​មិត្ត​ប្រុស​របស់​នាង ហើយ​វាយ​មួយ​ជើង​តុ នៅ​ពេល​នាង​ស្រវឹង​កាលពី​ខែមីនា​ឆ្នាំ​នេះ​។ ដល់​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ទើប​តុលាការ​ធ្វើការ​សម្រេច​ក្តី​។

មេធាវី​របស់​នាង បានការ​ពារ​ក្តី​របស់​នាង​ថា ការ​សម្លាប់​មិត្ត​ប្រុស​របស់​នាង គឺជា​ទ​ង្វើ​អ​ចេតនា​។ តែ​ព្រះ​រដ្ឋ​អាជ្ញា​បាន​រក​ឃើញ​ថា ការ​ដួល​សង្កត់ពីលើ​គ្រាន់តែ​ជាមួយ​ផ្នែក​នៃ​ការ​សម្លាប់​ប៉ុណ្ណោះ​។

គេ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​រក​ឃើញ​ថា បុរស​ជា​មិត្ត​ប្រុស​បាន​ស្លាប់​ដោយសារ​តែ​ខ្វះ​ខ្យល់​ដកដង្ហើម និង​មាន​របួស​នៅ​ចំ​ក និង​ទ្រូង​។ ពេល​ប៉ូលិស​ទី​ដល់ទី​តាំង​កើតហេតុ ពួក​គេ​ក៏​បានឃើញ​មាន​ជើង​តុ​ប្រឡាក់​​ឈាម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ